16/04/2016 08:00 GMT+7 Email Print Like 0

សកម្មភាពការពារបរិស្ថានត្រូវតែពឹងផ្អែកទៅលើប្រជាជន


លោក Nguyen Thien Nhan ថ្លែងមតិនៅក្នុងកិច្ចប្រជុំ

សកម្មភាពការពារបរិស្ថានត្រូវតែពឹងផ្អែកទៅលើប្រជាជន។ នេះជា ការអះ​អាងរបស់​ប្រធាន​គណៈកម្មាធិការ​មជ្ឈឹមរណសិរ្ស​មាតុភូមិ​វៀតណាម លោក​ Nguyen Thien Nhan នៅក្នុង​ការផ្តល់​អនុសាសន៍​បង្ហាញ​មុខគណៈ​បញ្ជា ណែនាំ​​កម្មវិធីសហការចូលរួមការពារបរិស្ថាន និងទប់ទល់ជាមួយបំរ៉ែបំរួលអា កាសធាតុ រួម​ទាំង​អនុវ​ត្ត​កម្ម​វិធី​សកម្មភាពដំណាក់កាល២០១៦-២០២០ រៀបចំឡើងនាថ្ងៃទី​១៥ ខែមេសាឆ្នាំ២​០១៦​។ នៅទីនេះ លោក Nguyen Thien Nhan បានស្នើឲ្យ​ឧបសក ឧបាសិការ នៃ៤០អង្គការសាសនា​ទូទាំង​ប្រទេស បន្ត​ពង្រីក​នូវតួនា​ទី​កំណត់​ ទិសដៅនៃ​ទង្វើការពារបរិស្ថានសម្រាប់​ប្រជាជន​តាមសហគមន៍។ ទន្ទឹមជាមួយ គ្នានោះ ត្រូវរួម​សហការ​ជិតស្នីទ្ធ​ជាមួ​យគណៈកម្មាធិការរណសិរ្សមាតុភូមិ ក្រសួង ធនធាននិងបរិស្ថានរួមទាំងស្ថាប័នទាក់​ទិន​នានា ដើម្បី​ចលនា ការអនុវត្តនិង ឃ្លាំមើលការអនុវត្តការងារការពារបរិស្ថាន ទប់ទល់នឹងបំរ៉ែបំរួល អាកាសធាតុ​របស់​ស្ថាប័ណ​រដ្ឋ អង្គភាព​អាជីវកម្ម អង្គការនិងបុគ្គលពាក់ព័ន្ធ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ