11/07/2017 10:08 GMT+7 Email Print Like 0

វេទិកាAPEC ប្រចាំឆ្នាំលើកទី ៧ ស្ដីពីហិរញ្ញវត្ថុលើគ្រប់ជ្រុងជ្រោយ


វេទិកា APEC ប្រចាំឆ្នាំលើកទី ៧ ស្ដីពីហិរញ្ញវត្ថុលើគ្រប់ជ្រុងជ្រោយ (internet) 

ក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ថ្ងៃទី ១១ ខែកក្ដដា ឆ្នាំ២០១៧ នៅទីក្រុង Hoi An ខេត្ត Quang Nam ធនាគារ​​​រដ្ឋវៀតណាមបានរៀបចំវេទិកា APEC ប្រចាំឆ្នាំលើកទី ៧ ស្ដីពីហិរញ្ញវត្ថុលើគ្រប់ជ្រុងជ្រោយដោយមានខ្លឹមសារប្រមូលផ្ដុំលើការតំរង់ទិសហិរញ្ញវត្ថុលើគ្រប់ជ្រុងជ្រោយបម្រើការអភិវឌ្ឍន៍លើវិស័យកសិកម្មជនបទ។ បណ្ដាខ្លឹម​សារ​​សំខាន់ត្រូវបានផ្លាស់ប្ដូរលើវេទិកានេះ ដែលរួមមាន៖ ការកំណត់ត្រឹមត្រូវប្រភេទហិរញ្ញវត្ថុលើគ្រប់ជ្រុងជ្រោយ តួនាទីរបស់ឥណទាននិងសេវាកម្មនានា ផលិតផលហិរញ្ញវត្ថុក្នុងការជួយឧបត្ថម្ភការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងលើកកំពស់​ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់កសិកម្ម ជនបទ យថាទស្សន៍និងគោលនយោបាយជំរុញបច្ចេកវិទ្យាថ្មីក្នុងសេវាហិរញ្ញវត្ថុជាដើម។ លទ្ធផលនៃការពិភាក្សានេះនឹងត្រូវបានដាក់បញ្ចូលក្នុង"របាយការណ៍ស្តីពីការស្រាវ​ជ្រាវ​ស្ថានភាពជាក់ស្ដែង និងយុទ្ធសាស្រ្តលើកកំពស់មនសិការហិរញ្ញវត្ថុរបស់បណ្ដាខឿនសេដ្ឋកិច្ច APEC "៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

  
 

 


 

បណ្តាអត្ថបទបានផ្សាយ