21/06/2016 09:51 GMT+7 Email Print Like 0

វេទិកា“អាស៊ានមួយ-ទស្សនវិស័យមួយសម្រាប់កុមារ”បានបើកនៅទីក្រុងហាណូយ


ប្អូនកុមារទីក្រុងហាណូយសម្តែងសិល្បៈអំណរសាទរវេទិការ

វេទិកា“អាស៊ាន​មួយ-ទស្សនវិស័យមួយសម្រាប់កុមារ”បានរៀបចំ​ឡើង នាព្រឹកថ្ងៃទី២០ខែមិថុនា ឆ្នាំ​២០១៦នៅ​ទីក្រុង​ហាណូយ ។ អញ្ជើញចូលរួមក្នុងវេទិការនេះ​ មានឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល​វៀត​ណាម លោក Vu Duc Dam តំណាងនិង​ប្អូនៗកុមារ​មកពី៨ប្រទេស​ក្នុង​តំបន់​អាស៊ាន។ ថ្លែង​មតិបើកវេទិការនេះ រដ្ឋមន្ត្រី​ក្រសួង​ការ​ងារ យុទ្ធជនពិការនិងសង្គមកិច្ច​វៀតណាម លោក Dao Ngoc Dung​ បានឲ្យដឹងថា វេទិការ​កុមារ​លើក​ទី៤ ដែលបានរៀបចំនៅវៀតណាមនេះ ជាព្រឹត្តិ​ការ​សំខាន់​ពិសេស​និង​មាន​អត្ថន័យ​សម្រាប់​កុមារ​។ លោក​ Dao Ngoc Dung បាន​លើកច្បាស់ថា៖

“ខ្ញុំសង្ឃឹមថា នឹងទទួលបានគំនិតថ្មីរបស់ប្អូនៗកុមារអំពីអាស៊ានមួយ នាពេល​អនាគត សំដៅ​នាំ​មក​អត្ថ​ប្រយោជន៍​ល្អបំផុតសម្រាប់​ប្អូនៗ។ ខ្ញុំជឿជាក់​មត់មំាថា​ដោយការប្តេជ្ញា របស់ប្រទេសជាមាជិកអាស៊ាន​នោះ វៀត​ណាម​ ពិតជាអនុវត្តប្រ​កបដោយជោគជ័យ នូវគោលដៅដែលបានដាក់ចេញក្នុងវេទិការ​នេះ ក៏ដូចជា​ធានា​ការ​អនុវត្តសិទ្ធិមនុស្ស​អាស៊ានទៀតផង”។

​រីឯខ្លួនវិញ មន្ត្រីជាន់ខ្ពស់នៃគណៈលេខាធិការអាស៊ាន លោក Miguel Musngi បានអះអាង​ថា ថ្នាក់ដឹកនាំ​អាស៊ាន​បាន​ឯកភាពនូវ​ទស្ស​ន​វិស័យមួយ ដើម្បី​អាស៊ាន​ក្លាយទៅ​ជាសហគមន៍​មួយដោយ​យក​មនុស្ស​ធ្វើជា​មជ្ឈម​ណ្ឌល ។ ប្រទេសអាស៊ាន​ទាំង១០ក៏បានឯកភាពគ្នាថា គ្មានអំពើហឹង្សាចំពោះកុមារដែរ។

​វេទិការអាស៊ានបានរៀបចំឡើងពីរឆ្នាំម្តងនិងប្រទេសជាសមាជិកអាស៊ានប្តូរវែណគ្នា។ វៀតណាម​ទទួល​រៀប​ចំវេទិការ​អាស៊ានលើកទី​៤ ចាប់ពីថ្ងៃទី២០​ដល់ថ្ងៃទី២៣​ ខែមិថុនា ឆ្នាំ២០១៦នៅរដ្ឋធានី​ហាណូយ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាអត្ថបទបានផ្សាយ