23/09/2016 10:31 GMT+7 Email Print Like 0

វេទិកាអង្គភាពអាជីវកម្មវៀតណាម-កម្ពុជា ២០១៦


វេទិកាអង្គភាពអាជីវកម្មវៀតណាម-កម្ពុជា ២០១៦

នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ នៅរាជធានី​ភ្នំពេញ (កម្ពុជា) ស្ថានទូតវៀតណាម​រួម​សហការ​ជាមួយ​សម្ព័ន្ធ​សមាគម​អង្គភាព​អាជីវ​កម្ម​វៀត​ណាម​ វិនិយោគនៅកម្ពុជា​រៀបចំ​វេទិកា​៖ អង្គភាព​អាជីវកម្ម​វៀត​ណាម​-​កម្ពុជា ២០១៦​។ ចូល​រួមវេទិកានេះ​ មាន​ដំណាង​ជាង២០​០​នាក់ មក​ពីគ្រប់​ក្រសួង ស្ថាប័ន ខេត្ត ទីក្រុង និង​អង្គភាព​អាជីវកម្ម​​នានា របស់វៀតណាមនិងកម្ពុជា។ ថ្លែងមតិ​នៅទី​នេះ ឯកអគ្គរដ្ឋទូត​វៀត​ណាម​ ប្រចាំ​នៅក​ម្ពុជា លោក Thach Du បាន​សង្កត់​ធ្ងន់​ថា​៖ ទំនាក់​ទំនង​មិត្ត​ភាព ប្រពៃណីនិង​ជិតស្និទ្ធិអំពី​ភូមិសាស្ត្រ ការយក​ចិត្តទុក​ដាក់ និង​បង្ក​លក្ខណះ​ងាយ​ស្រួលពី​រដ្ឋាភិបាល​ នៃប្រទេសទាំងពីរ​នេះ បាន​ជំរុញទំនាក់​ទំនង​សហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម​វិនិយោគ រវាងវៀតណាម-កម្ពុជា។ នាបច្ចុប្បន្ន វៀតណាម​ជាដៃគូមួយ​ក្នុងចំណោម​ដៃ​គូសេដ្ឋកិច្ច​ជួរមុខ​របស់ក​ម្ពុជា ដោយ​មានទំហំពាណិជ្ជកម្មទ្វេភាគី ឆ្នាំ ២០១៥ ទទួល​បាន​បីពាន់៤រយលានដុល្លារ​អាមេរិក​។ វៀត​ណាម មានគំរោង​ការណ៍វិនិយោគជាង​១៨០​គំរោង​នៅ​កម្ពុជា ដោ​យមាន​បរិមាណ​ទុនចុះ​បញ្ជីចំនួន​ជិត​៣ពាន់លាន​ដុល្លារ​អាមេរិក​។ វៀតណាម​ក៏ជាប្រទេស​នាំមុខ​ អំពីបរិមាណ​ភ្ញៀវទេសច​រមកកាន់​កម្ពុជា ដោយមាន​ចំនួន​៩០ ហ្មឺន​នាក់ ក្នុង​ឆ្នាំ ២០១៥៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ