06/02/2016 12:17 GMT+7 Email Print Like 0

វេទិការអង្គភាពអាជីវកម្មវៀតណាម- នូវែលហ្សេឡង់ឆ្នាំ២០១៦

ក្នុងឱកាសដំណើរទស្សនកិច្ចនិងចូលរួម ពិធីចុះហត្ថលេខាលើ​កិច្ច​ព្រមព្រៀង​ដៃគូពាណិជ្ជកម្ម​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ (TPP) នៅប្រទេស នូវែលហ្សេឡង់ របស់រដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម លោក​ Vu Huy Hoang នាថ្ងៃទី​៣ ខែ​កុម្ភៈ ឆ្នាំ២០១៦ ក្រសួង​ឧស្សាហ-ពាណិជ្ជកម្មវៀតណាម បាន រួម​សហការ​ជាមួយ​ស្ថាន​ទូតវៀត​ណាម ប្រចាំនៅនូវែលហ្សេឡង់ និងក្រុម​ប្រឹក្សាធ្វើអាជីវកម្ម​អាស៊ាន-​នូវែលហ្សេឡង់ (ANZBC) បាន​រៀប​ចំ​វេទិការ​ អង្គភាព​អាជីវកម្មវៀតណាម-នូវែលហ្សេឡង់ឆ្នាំ២០១៦នៅទីក្រុង Auckland។
 


ទិដ្ឋភាពនៃវេទិការ

ថ្លែងមតិបើកវេទិការ រដ្ឋមន្ត្រីលោក Vu Huy Hoang បានសង្កត់ធ្ងន់ថា​ឱកាស​ដែល TPP នាំមក​សម្រាប់​វៀត​ណាម និង​នូវែលហ្សេឡង់​គឺធំធេង​ណាស់។ នូវែលហ្សេឡង់មានតម្រូវការនាំចូលមុខទំនិញ ជា​ប្រៀបខ្លាំងរបស់​វៀត​ណាម​ខណៈ​ដែល​វៀត​ណាម មានតម្រូវការនាំចូលមុខទំនិញបំរើការ​ប្រើប្រាស់ក្នុងស្រុក។

​រីឯខ្លួនវិញ រដ្ឋមន្ត្រីពាណិជ្ជកម្ម នូវែលហ្សេឡង់ លោក Todd McClay បានលើក​ច្បាស់ថា ក្នុង​ចំណោម​ប្រទេស​អាស៊ីអាគ្នេយ៍​ វៀតណាមជាដៃគូ ពាណិជ្ជកម្មមានល្បឿនអភិវឌ្ឍន៍ឆាប់​រហ័សបំផុតរបស់ នូវែលហ្សេឡង់​នារយៈ ពេល​៥ឆ្នាំកន្លង​ទៅ។ លោករូបនេះក៏បានវាយតម្លៃថា កិច្ចព្រមព្រៀង TPP ជាគ្រឹះ​ស្ថាន​មួយ​ទៀត​ក្នុងចំណោម​យន្ត​ការពាណិជ្ជកម្ម ដែលកំពុងមានស្រាប់ រវាង​ប្រទេស​ទាំងពីរ​និង​បើក​ចេញ​ឱកាស​ជាច្រើន​ សម្រាប់​អង្គភាព​អាជីវកម្ម​នៃ​ប្រទេសទាំងពីរផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ