03/02/2016 08:36 GMT+7 Email Print Like 0

វេទិការស្តីពីឱធ្វើកាសពាណិជ្ជកម្មនិងវិនិយោគសំរាប់វៀតណាមនិងអូស្ត្រាលីក្នុង TPP


វេទិការស្តីពីឱធ្វើកាសពាណិជ្ជកម្មនិងវិនិយោគសំរាប់វៀតណាមនិងអូស្ត្រាលីក្នុង TPP (Image: VNA)

នាថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ២​០១៦ នៅទីក្រុង Sydney វេទិការសហប្រតិបត្តិការ​ឧស្សាហពាណិជ្ជកម្ម​រវាង​វៀត​ណាម​និង​អូស្ត្រាលី​ បានប្រព្រឹត្តទៅដោយប្រធាន​បទ «កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ឆ្លង​ មកហាសមុទ្រប៉ាស៊ីហ្វិក  (TPP) -បណ្ដា​ឱកាស​​ពន្លឿន​​ពាណិជ្ជកម្ម និង​វិនិយោគ​សំរាប់ក្រុម​ហ៊ុន​វៀតណាម​​និង​អូស្ត្រាលី»។ ថ្លែង​មតិ​នៅទី​នេះ រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហពាណិជ្ជកម្ម​វៀតណាម លោក Vu Huy Hoang បាន​ចាត់ទុក​ថា៖ TPP ដើរ​តួនាទីស៏​សែន​សំខាន់​ក្នុង​ក្របខ័ណ្ឌ​ទំនាក់​ទំនង​ពាណិជ្ជកម្ម រវាងអូស្ត្រាលីនិងវៀតណាម​ដោយ​សារ TPP នឹង​បំពេញ​បន្ថែម សំរាប់​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន-អូស្រ្តាលី-នូវែលហ្សេឡង់ (AANZFTA) ដែល​កំពុងត្រូវ​បាន​អនុវត្ត​ជួយ​បើក​ទូលាយ​ទីផ្សារ​ សំរាប់មុខទំនិញ របស់វៀតណាមថែមទៀត។​ លោក Vu Huy Hoang ជឿជាក់ថា៖  TPP ដែល​នឹង ចូលជា​ធរមាននាពេល​ខាងមុខ នឹងបើកចេញឱកាសថ្មីសំរាប់ក្រុមហ៊ុននៅ ប្រទេសទាំងពីរជា​ពិសេស​លើវិស័យ​ឧស្សាហកម្ម រុករកផលរ៉ែ​ប្រេងឧស្ម័ន្ធ​ជាដើម៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ