12/11/2015 09:20 GMT+7 Email Print Like 0

វេទិការសុវត្ថិភាពស្បៀងអាហារវៀតណាម-អូស្ត្រាលី


ទិដ្ឋភាពនៃវេទិការនេះ

ថ្លែងមតិ​នៅពិធីប្រារព្ធវេទិការអំពីសុវត្ថិភាពអនាម័យស្បៀងអាហារ នា​ព្រឹកថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០១៥​ នៅ​រដ្ឋធានី​ហាណូយ​ អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជន​បទវៀតណាម លោក Vu Van Tam បានឲ្យដឹង​ថា សុវត្ថិភាព អនាម័យស្បៀងអាហារ ជានិច្ចកាលជាភារកិច្ចសំខាន់របស់រដ្ឋាភិបាល ក្រសួង ស្ថាប័ននានា​ក្នុង​ការខំ​ប្រឹង​ប្រែង​អនុវត្តន៍យុទ្ធសាស្ត្រជាតិ អំពីសុវត្ថិភាពអនាម័យស្បៀងអាហារ​ដំណាក់កាល​២០១១-២០២០និង​ទស្សនៈ​វិស័យ​ឆ្នាំ២០៣០ សំដៅ​ការពារសុខភាពរបស់អតិថិជន។ លោក Vu Van Tam ឲ្យដឹងថែមទៀតថា៖ “ក្នុង​កាលៈ​ទេសៈ​សេរីភាវូបនីយកម្ម ពាណិជ្ជកម្ម និងសមាហរណកម្មស៊ីជំរៅក្នុង​ខឿន​សេដ្ឋកិច្ច​ពិភពលោក ផ្នែក​កសិកម្ម​ត្រូវ​លើកកំពស់​សមត្ថភាព​ប្រកួត​ប្រជែង​ តាមរយៈការលើកកំពស់គុណភាព តំលៃ​បង្កើន​បន្ថែម​និង​សុវត្ថិភាព​ស្បៀង​អាហារ​។ វេទិការនេះជាឱកាសដើម្បីចែករំលែក រៀនសូត្របទពិសោធន៍ តាម​នោះកសាង​ទំនាក់​ទំនង​​ដៃគូដ៏​ខ្លាំង​ក្លា ក្នុងវិស័យស្បៀងអាហារ កសិកម្មរវាង វៀតណាមនិង​អូស្ត្រាលី”។

ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម លោក Hugh Borrow​ man បាន​ឲ្យ​ដឹងថា ប្រទេស​នេះ​ត្រៀម​ខ្លួនជាស្រេចផ្ទេរ​ប្រគល់​ចំណេះ ដឹងជំនាញ​សំរាប់​វៀតណា​ម តាម​នោះជួយ​ឧបត្ថម្ភ​រដ្ឋាភិបាល​វៀត​ណាម​លើក កំពស់បទ​ដ្ឋានអំពីសុវត្ថិភាពស្បៀង​អាហារ ធ្វើទំនើបភាវូបនីយកម្ម​ផ្នែកឧស្សាហ​កម្ម កែច្នៃ​ស្បៀង​អាហារ​និង​នាំមក​នូវផល​ប្រយោជន៍ខាង​សុខភាព និងសេដ្ឋកិច្ច​សំរាប់​ប្រទេសជាតិ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ