06/06/2015 11:02 GMT+7 Email Print Like 0

វេទិការសហប្រតិបត្តិការអាស៊ី-អឺរ៉ុបស្ដីពីការគ្រប់គ្រងទឹក

ក្រោយរយៈបេល២ថ្ងៃធ្វើការ ដោយមានបទអន្តរាគមន៍ចំនួន​ ៤០ និងការផ្តល់មតិរបស់អង្គសន្និសីទចំនួន១៨០នាក់ សិក្ខាសាលា ASEM ស្ដីអំពី៖ បង្កើនការរួមសហការសកម្មភាពក្នុងការគ្រប់គ្រងទឹក ដើម្បីតម្រង​ទិស​របៀបវារៈ​​ អភិវឌ្ឍន៍ក្រោយឆ្នាំ ២០១៥ បានបញ្ចប់នារសៀលថ្ងៃទី៥ ​មិថុនានៅខេត្ត Ben Tre (ភាគ​ខាងត្បូង​វៀត​ណាម​)។ នេះគឺជាសកម្មភាព​សំខាន់បំផុតរបស់ ASEM ដែលបានវៀតណាមទទួលរៀបចំ ក្នុងឆ្នាំ២០១៥​ រួម​ចំណែក​លើកកំពស់លក្ខណះជាក់ស្ដែងនិងលើកកំរិតការរួមវិភាគទាន របស់ ASEM សំរាប់ការ​អភិវឌ្ឍន៍​យុរ​អង្វែង​​ និងទប់ទល់នឹងការប្រឈមសកល ​ដែល​ក្នុងនោះមានការគ្រប់គ្រងនិរន្តរភាពប្រភពធនធានទឹកផង។ ​សិក្ខាសាលា ​ASEM លើកនេះបាននាំចេញដំណោះស្រាយជាច្រើន ដើម្បី​ជំរុញសកម្មភាពជាក់ស្ដែង ក្នុង​ការ​គ្រប់​គ្រង់ធនធានទឹក ឆ្ពោះទៅការអភិវឌ្ឍន៍និរន្តរភាព។

អង្គសន្និសីទបានឯកភាពទៅលើរបាយការណ៍ ដាក់ជូនសន្និសីទរដ្ឋមន្ត្រីការបរទេស ASEM លើកទី១២ នៅទីក្រុង Luxembourg នាខែវិច្ឆិកា​ ឆ្នាំ២០១៥ និងសន្និសីទជាន់ខ្ពស់ ASEM លើកទី១១ នៅម៉ុងហ្គោលី នាឆ្នាំ ​២០១៦​ដែរ៕

 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ