22/11/2016 09:27 GMT+7 Email Print Like 0

វេទិកាប៉ូលីសចរាចរណ៍អាស៊ានលើកទី១បានបើកនៅវៀតណាម


ទិដ្ឋភាពនៃវេទិកា

វេទិកាប៉ូលីស​ចរាចរណ៍អាស៊ានលើកទី១ បានបើកជាផ្លូវការនាព្រឹកថ្ងៃ​ទី២១ ខែវិច្ឆិកា ឆ្នាំ​២០១៦​នៅ​ទីក្រុង​ហាណូយ​ (វៀត​ណាម) ។ ថ្លែង​មតិក្នុង​ពិធី​បើក រ​ដ្ឋមន្ត្រីក្រ​សួង នគ​របាល​វៀត​ណាម លោក To Lam បាន​លើក​ច្បាស់​ថា វេទិកា​ប៉ូលីស​ចរាចរណ៍អា​ស៊ាននេះគឺ​ចាំ​បាច់ ​ណាស់​សំដៅ​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ ចែក​រំលែក​បទ​ពិសោធ​ន៍ ក្នុងការងារធានា សណ្តាប់ធ្នាប់ សុវត្ថិភាព​ចរាចរណ៍ បង្កលក្ខណៈងាយស្រួល​សម្រាប់​ការដឹក​ជញ្ជូ​ន​ឆ្លង​ ដែន​រវាងប្រទេសអាស៊ាននានា ក្នុងតំបន់។ លោក To Lam​ អញ្ជើញមាន​ប្រសាសន៍ថា៖​

​“ចំពោះវេទិកានេះ ក្រសួងនគរបាលវៀតណាមមានបំណងចង់ឲ្យកងកម្លាំង​ប៉ូលីស​ចរាចរណ៍​នៃបណ្តា​ប្រទេស​អាស៊ាន សកម្ម​ធ្វើការផ្លាស់​ប្តូរបទពិសោធន៍ ក្នុង​ការអនុ​វត្តនូវ​ដំណោះស្រាយ​ធានាសណ្តាប់​ធ្នាប់​ចរាចរណ៍ ការ​ធ្វើ​វិមជ្ឈកា​រ​អនុវត្តភារ​កិច្ច​គ្រប់ គ្រង​រដ្ឋអំពី​សណ្តាប់​ធ្នាប់​សុវត្ថិភាព​ចរាចរណ៍។ បញ្ហាសហប្រតិបត្តិការដែល​បាន​ដាក់ ចូល​ក្នុងអនុស្សរណៈនៃវេទិកានេះ គឺសំដៅអនុវត្តប្រកបដោយ​ប្រសិទ្ធភាព​នូវ​សកម្ម ភាព​នាពេល​ខាង​មុខ រួម​ចំណែកសកម្មក្នុងការធានាសណ្តាប់ធ្នាប់ សុវត្ថិ​ភាព​ចរាចរណ៍ នៅ​ប្រទេស​នីមួយៗ​ក៏ដូច​ជាក្នុង​តំបន់​អាស៊ាន”។

​វេទិកាប៉ូលីស​ចរាចរណ៍​អាស៊ានលើកទី១ នឹងបានបិទបញ្ចាប់នាថ្ងៃទី២៣ខែវិច្ឆិកា៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ