23/08/2016 09:56 GMT+7 Email Print Like 0

វេទិកាបើករបរកសិកម្មសំរាប់យុវជន


វេទិកាបើករបរកសិកម្មសំរាប់យុវជន

នាថ្ងៃទី២១ ខែសីហា ឆ្នាំ​២០១៦ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅវេទិកាស្ដីអំពី៖ បើក​របរក​សិកម្ម​សំរាប់​យុវជន​។ នៅទី​នេះ បណ្ដានិស្សិតឆ្នើមជំនាញ​កសិកម្ម យុវជន និង សមាជិកក្លិបយុវជន​ធ្វើសេដ្ឋកិច្ច​ល្អ នៅ​ស្រុក​ផ្សេង​ៗជាយ​ទីក្រុង​ហាណូយ បានពិភាក្សា​និងផ្លាស់ប្តូរ អំពីបទពិសោធន៍ក្នុងវិស័យកសិកម្ម ជាមួយបណ្ដា​សាស្ត្រាចារ្យ បណ្ឌិត​ខាង​កសិកម្ម អ្នក​ជំនាញសេដ្ឋកិច្ច អាជីវករឆ្នើម។

​ក៏ក្នុងឱកាសនេះដែរ សម្ព័ន្ធសមាគមយុវជនទីក្រុងហាណូយ ក៏បានរៀបចំការតាំង​ពិព័រណ៌ ឧទ្ទេស​នាម​អំពី​គំនិត​ច្នៃប្រឌិត​ថ្មី និង ផលិតផលថ្មីក្នុងវិស័យក​សិកម្ម របស់​បណ្ដាយុវជន និស្សិត និង សហគ្រាស ក្លិប​យុវជន​ធ្វើ​សេដ្ឋកិច្ច​ល្អ នៅទីក្រុងហាណូយផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ