11/10/2016 10:56 GMT+7 Email Print Like 0

វេទិកាតភ្ជាប់អង្គភាពអាជីវកម្មសន្ទនាសហប្រតិបត្តិការអាស៊ីបានបើកនៅប្រទេសថៃ


នាយករដ្ឋមន្ត្រីប្រទេសម្ចាស់ផ្ទះ លោក​លោក Prayut Chan-ocha អញ្ជើញថ្លែងមតិក្នុងពិធីបើកវេទិកា

នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Vu Duc Dam បានអញ្ជើញដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសន្និសីទជាន់ខ្ពស់នៃសន្ទនាអាស៊ីលើកទីពីរដែលបានប្រារព្ធ នៅទីក្រុងបាងកកប្រទេស​ថៃ។ មុននោះ នាថ្ងៃទី៩ តុលា នៅទីក្រុងបាងកក វេទិកាតភ្ជាប់អង្គភាពអាជីវកម្មសន្ទនាសហប្រតិបត្តិការ​អាស៊ីជាព្រឹត្តិការណ៍មួយបានបើកជាផ្លូវការនៅខាងក្រៅសន្និសីទជាន់ខ្ពស់សន្ទនាអាស៊ីលើកទី២។ នេះជាឱកាស​សម្រាប់តំណាងឱ្យវិស័យឯកជននៅទ្វីបអាស៊ីជួបជុំពិភាគ្សានិងដាក់ចេញសំណើរនូវគោលគំនិតអំពីការអភិវឌ្ឍន៍​ ដើម្បីធ្វើសេនាធិការដាក់ជូនថ្នាក់ដឹកនំាក្នុងតំបន់។​ក្នុងបទសន្ទរកថារបស់ខ្លួន នាយករដ្ឋមន្ត្រី​ថៃ​លោក​ ​Prayut Chan-ocha បានសង្កត់ធ្ងន់នូវតួនាទីយ៉ាងសំខាន់ៗនៃផ្នែកអង្គភាពអាជីវកម្មដែលចាត់ទុកដូចជាកម្លាំង ចលករសម្រាប់កំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ី។ ប្រមុខរដ្ឋាភិបាលថៃបានសង្កត់ខ្លាំងថា វេទិកានេះជាកន្លែងសម្រាប់ស្តែងចេញច្បាស់នូវគោលគំនិត “អាស៊ីមួយ ពហុឧត្តមភាព” ដោយសហប្រតិបត្តិការដើម្បីមិនឲ្យ​បោះ​បង់សមាជិកណាមួយនៅខាងក្រៅឡើយ។

នៅក្នុងវេទិកានេះ អង្គភាពអាជីវកម្មជួរមុខមកពីរប្រទេសចំនួន៣៤ជាសមាជិក វេទិកាសន្ទនាអភិវឌ្ឍន៍អាស៊ី (ACD) បានពិភាគ្សាលើខ្លឹមសារស្នូលចំនួន២នោះគឺបច្ចេកវិទ្យាហិរញ្ញវត្ថុនិងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ