28/11/2014 15:23 GMT+7 Email Print Like 0

វេទិកាជនពិការតំបន់អាស៊ី-ប៉ាស៊ីហ្វីក ២០១៤


វៀតណាមនឹងបន្តអនុវត្តនូវសិទ្ធិរបស់ជនពិការយ៉ាងគ្រប់គ្រាន់ មានការទទួលខុសត្រូវ តាម​ការ​កំណត់រ​បស់​រដ្ឋ​ធម្មនុញ្ញ និងច្បាប់

នាព្រឹកថ្ងៃទី២៧ ​ខែវិច្ឆិកា ឆ្នាំ ២០១៤ នៅទីក្រុងហាណូយ ប្រទេសវៀតណាម វេទិកា​ជនពិការនៃ តំបន់អាស៊ី-ប៉ាស៊ី​ហ្វីក​ ២០១៤ ត្រូវបានបើក​ដោយប្រធានបទ៖ ជំរុញ​សកម្ម​ភាពដើម្បីអនុវត្តសិទ្ធិរបស់ជនពិការ។ ថ្លែងមតិនៅវេទិកា រដ្ឋមន្ត្រី​ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោកស្រី Pham Thi Hai Chuyen បានចាត់ទុកថា៖ វៀត​ណាមក៏ដូចជាប្រទេសផ្សេងៗ​នៅ​ក្នុងតំបន់ កំពុងប្រឈមមុខនឹងការលំបាកសាកល្បងជាច្រើន ក្នុងការអនុវត្ត​សិទ្ធិ​​រ​បស់ជនពិការក្នុងស្ថានភាពជាក់ស្ដែង ។ នាបច្ចុប្បន្ន វៀតណាមបាន​និងកំពុងសន្យាចូលរួមយ៉ាងសកម្ម និង​គ្រប់​​គ្រាន់រាល់កម្មវិធីរបស់អន្តរជាតិនិងនៅក្នុងតំបន់អំពីជនពិការ។ រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិង​សង្គម​កិច្ច​​ Pham Thi Hai Chuyen បានសង្កត់ធ្ងន់ថា៖

“ ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ វៀតណាមនឹងបន្តអនុវត្តនូវសិទ្ធិរបស់ជនពិការយ៉ាងគ្រប់គ្រាន់ ​មានការទទួលខុសត្រូវ ​តាម​ការកំណត់របស់​រដ្ឋធម្មនុញ្ញនិងច្បាប់។ ទន្ទឹមនឹងនោះ វៀតណាមសន្យាបន្តអនុវត្តយុទ្ធសាស្ត្រ In Cheon និង​អនុសញ្ញា​​អន្តរជាតិ ស្ដីពីសិទ្ធិរបស់ជនពិការ ដោយមានគោលដៅជួយជនពិការវៀតនាមមានជីវ​ភាពរស់នៅ​ប្រកបដោយ​ល្អជាង មានលក្ខណះងាយស្រួលជាងដើម្បីអនុវត្តគ្រប់សិទ្ធិដែលបានច្បាប់កំណត់។ យើងខ្ញុំជឿជាក់​ថា​៖​នៅវេទិកានេះ យើងនឹងមានសម្លេងរួមដើម្បីនាំចេញមតិថ្មី ដំណោះស្រាយអោយទាន់ពេលវេលាសមស្របដែរ៕”

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ