20/08/2016 13:06 GMT+7 Email Print Like 0

វៀតណាម-ឥណ្ឌូនេស៊ីបង្កើនការពន្លឿនវិនិយោគនិងពាណិជ្ជកម្ម


ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាមលោក Ibnu Hadi ថ្លែងមតិនៅសិក្ខាសាលា
(រូបថត៖qdnd.vn)

នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ នៅរដ្ឋធានីហាណូយ សមាគមន៍មិត្តភាពវៀត​ណាម-ឥណ្ឌូ​នេស៊ី​បាន​សហការ​ជាមួយស្ថាន​ទូតឥណ្ឌូនេស៊ីប្រចាំ​នៅ​វៀត​ណាម រៀបចំសិក្ខាសាលាពន្លឿន​វិនិយោគ ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ។ នៅទីនេះ​ប្រធានសមាគមន៍មិត្តភាពវៀតណាម-ឥណ្ឌូនេស៊ី លោក Nguyen Dang Tien បាន​ឲ្យដឹងថា ក្នុងឆ្នាំ២០១៥ ទំហុំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ទទួលបាន៥​ពាន់​៤រយលាន​ដុល្លា​អាមេរិក ហើយដាក់គោលដៅនាឆ្នាំ២០១៨គឺទទួលបាន១០​ពាន់លាន​ដុល្លាអាមេរិក។ ដោយមាន​សក្ដានុពល​សហប្រតិបតិ្តការ រវាងប្រទេស​ទាំង​ពីរ ជាពិសេស​គឺលក្ខណៈ​ងាយ​ស្រួលសំរាប់​ការនាំចេញ​នាំចូលក្នុង​តំបន់ នៅ​ពេលសហគមន៍សេដ្ឋកិច្ចអាស៊ានត្រូវបានបង្កើត​ឡើង​ជាផ្លូវការ​កាល​ពីចុងឆ្នាំ​២០១៥នោះ មជ្ឈដ្ឋាន​សហគ្រាស នៃប្រទេសទាំងពីរនឹងឆ្លៀតយក ឱកាសសហ​ប្រតិបតិ្តការ​ដើម្បី​សំរេច​គោល​ដៅដែល​បានដាក់​ចេញ។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម លោក Ibnu Hadi​ចាត់​ទុក​ថា ឱកាស​សហប្រតិបតិ្តការ​វិនិយោគ រវាងអង្គភាពអាជីវកម្មនៃប្រទេស​ទាំង ពីរគឺ​ធំធេង​ណាស់។ ឥណ្ឌូនេស៊ី​ឈរលំដាប់ថ្នាក់ទី៤ លើពិភពលោកអំពី​បរិមាណ ចំនួនប្រជាជន ខណៈ​ដែលវៀត​ណាម​ឈរលំដាប់​ថ្នាក់ទី១៤។ នេះជា​ទីផ្សារធំ សម្បើមដើម្បីអង្គភាពអាជីវកម្ម នៃប្រទេសទាំងពីរឆ្លៀតយក៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ