20/11/2014 11:20 GMT+7 Email Print Like 0

វៀតណាម-អ៊ីតាលីបង្កើនការផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យគតិយុត្តិ


វៀតណាម-អ៊ីតាលីបង្កើនការផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យគតិយុត្តិ

ក្នុងក្របខ័ណ្ឌនៃដំណើរបំពេញទស្សនកចិ្ចនៅអ៊ីតាលី ចាប់ពីថ្ងៃទី១៦​ដល់ថ្ងៃទី១៩ ខែវិច្ចិកា ឆ្នាំ២០១៤ គណៈប្រតិភូនៃគណៈកម្មាធិការបញ្ជាណែនាំ​កែទម្រង់យុត្តិធម៌មជ្ឈឹម​ដឹកនាំ​ដោយ​លោក​ស្រី Le Thi Thu Ba អនុប្រធាន​គណៈកម្មាធិការអចិន្ត្រៃយ៍ បានមាន​ជំនួប​ធ្វើការ​ជា​មួយ​ក្រុម​ប្រឹក្សារ​ចៅក្រមកំពូលអ៊ីតាលី ដើម្បីផ្លាស់ប្តូរស្វែងយល់បទពិសោធន៍របស់​ប្រទេសនេះ​នៅ​ក្នុង​វិស័យគតិយុត្តិ។ ថ្លែងមតិនៅទីនេះលោកស្រី Le Thi Thu Ba បានលើកច្បាស់ថា៖ វៀត​ណាម​កំពុងស្រាវជ្រាវផ្លាស់ប្តុររូប​សណ្ឋាន​ប្តឹងតវ៉ាអោយសមស្របជាមួយវៀតណាមជាង។ អនុ​ប្រធាន​​ក្រុម​ប្រឹក្សារចៅក្រមកំពូលអ៊ីតាលី លោក Giovanni Legnini បានអះ​អាង​ថា៖ ការ​កែ​ទម្រង់​យុត្តិធម៌ជាដំណើការដ៏លំបាក ដែលក្នុងនោះផ្នែកគតិយុត្តិ​ត្រូវធានាចរិត​លក្ខណៈ​ឯករាជ្យ​​ផង និងការពារបានសិទ្ធិ ផលប្រយោជន៍​របស់ប្រជាជនទៀតផង។ ប៉ុន្តែ ដោយមាន​បទ​ពិសោធន៍ និងប្រព័ន្ទគតិយុត្តិពីយូរណាស់មកហើយ អ៊ីតាលីត្រៀមខ្លួនជាស្រេច និងមាន​គោល​បំណងរួមវិភាគទានចូលក្នុងដំណើការកែទម្រង់យុត្តិធម៌នៅវៀតណាម។ នៅទីនេះ ​ភាគី​ទាំង​ពីរ​ក៏បានពិភាក្សាអំពីបទពិសោធន៍ក្នុងការធ្វើវិសោធនកម្មក្រម​ច្បាប់មួយចំនួន ក៏ដូចជា​បទ​ពិសោធន៍នៅក្នុងការបណ្ដុះបណ្ដាលប្រភព​ធនធានមនុស្សទៀតផង៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ