07/08/2016 13:31 GMT+7 Email Print Like 0

វៀតណាម-អាហ្សង់ទីនរៀបចំសិក្ខាសាលាពន្លឿនពាណិជ្ជកម្ម


ទិដ្ឋភាពនៃសិក្ខាសាលា (រូបថតៈ​Diệu Hương/Vietnam+)

នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ ស្ថានទូតវៀតណាមប្រចាំនៅអាហ្សង់ទីនបានរួមសហការជាមួយវិទ្យាស្ថានវប្បធម៌អាហ្សង់ទីន-វៀតណាមរៀបចំសិក្ខាសាលាពន្លឿនពាណិជ្ជកម្មនៅខ័ណ្ឌ Lanus ខេត្ត Buenos Aires ​ប្រទេសអាហ្សង់ទីន។ ថ្លែងមតិនៅទីនេះ លោក Oscar Jofre រដ្ឋលេខាធិការទទួលបន្ទុកការងារអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ Lanus បានសម្តែងនូវគោលបំណងសហប្រតិបត្តិ ការលើវិស័យពាណិជ្ជកម្មនិងសេដ្ឋកិច្ចជាមួយវៀតណាម។ លោករូបនេះឲ្យដឹងថែមទៀតថា Lanus មានតម្រូវការនាំចូលផលិតផលប្រើប្រាស់របស់វៀតណាមដូចជាគ្រឿងអេឡិច​ត្រូ​និក​ តម្បាញកាត់ដេ ព្រមទាំងឧទ្ទេសនាមនូវមុខទំនិញជាប្រៀបខ្លាំងរបស់តំបន់នេះដូចជា ផលិតផលធ្វើពីស្បែកនិងគ្រឿងបន្លាស់រថយន្ត។ ក្នុងពេលជាមួយគ្នានោះ អនុព័ន្ធពាណិជ្ជកម្មវៀតណាម លោកស្រី Nguyen Thi Thanh Van ក៏បានធ្វើការផ្តល់ចម្លើយទាក់ទិនទៅនឹងការវិនិយោគនិងនាំចេញនាំចូលទំនិញនៅវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ