02/06/2015 09:59 GMT+7 Email Print Like 0

វៀតណាម-អាមេរិកជំរុញកិច្ចសហប្រតិបតិ្តការទំនាក់ទំនងការពារជាតិ

ក្រោយពីពិធីទទួលនាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៥ រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមលោក Phung Quang Thanh បានជួបចរចារជាមួយសមភាគីអាមេរិកលោក Ashton Carter។ លោក Ashton Carter បានវាយតំលៃខ្ពស់និង ថ្លែងអំណរគុណដល់វៀតណាមក្នុងកិច្ចសហប្រតិបតិ្តការស្វែងរកអិដ្ឋធាតុទាហានអាមេ​​រិក​ដែលបាត់ខ្លួនក្នុងសង្គ្រាម។ ភាគីទាំង២សុទ្ធតែសំដែងគោលបំណង បន្តបង្កើនទំនាក់ទំនងការពារជាតិដោយឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដីរបស់ប្រទេសនិមួយៗ រួមចំណែកធានាសន្តិភាព ស្ថិរភាព វឌ្ឍនភាពនៅតំបន់និងលើពិភពលោក។ នាពេលខាងមុខ ភាគីទាំង២ នឹងប្រមូលផ្ដុំកិច្ចសហប្រតិបតិ្តការលើការងារជំនះពុះពារផលវិបាកដោយសង្គ្រាមនៅវៀតណាមដូចជារាវរកផ្លាញចោល
គ្រាប់​ម៉ីននិងគ្រឿងផ្ទុះ សំអាតសារធាតុ Dioxin ស្វែងរកអិដ្ឋធេតុយុទ្ធជនបាត់ខ្លួននិងជួយឧបត្ថម្ភជនរងគ្រោះដោយ សង្គ្រាម។លោក Phung Quang Thanh បានឲ្យដឹងថា៖
 

ការពារជាតិវៀតណាម-អាមេរិក
“ភាគីទាំង២បានផ្លាស់ប្ដូរអំពីទំនាក់ទំនងការពារជាតិទ្វេភាគីហើយសង្កេតឃើញការ អភិវឌ្ឍន៍យ៉ាងសកម្មនិងស្ថិរភាពក្នុងវិស័យនេះ។យើងខ្ញុំស្វាគមអាមេរិកដែលបានអនុវត្តកម្មវិធីជំនះពុះពារលើផលវិបាកដោយសង្គ្រាម​​​។ សេចក្ដីថ្លែងការណ៍ទស្សនវិស័យរួមអំពីទំនាក់ទំនងការពារជាតិលើកនេះ គឺសំដៅបង្កើនចំណងមិត្តភាព ការយល់ដឹងគ្នាទៅវិញទៅមក​ កសាងទំនុកទុកចិត្តធ្វើឲ្យទំនាក់ទំនងដៃគូលើគ្រប់វិស័យរវាង ប្រទេស​ទាំង ២​ កាន់តែស៊ីជំរៅពី១ថ្ងៃទៅ១ថ្ងៃដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំង២។”ក្រោយជំនួប​ចរចារ រដ្ឋមន្រ្តីទាំង២រូបបានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍ទស្សនៈវិស័យរួមស្ដីពីកិច្ចសហប្រតិបតិ្ត​ការ​​ការពារជាតិវៀតណាម-អាមេរិក៕
 តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ