06/08/2016 15:05 GMT+7 Email Print Like 0

វៀតណាម-ហ្វីលីពីនពិចារណាពន្យាកិច្ចព្រមព្រៀងពាណិជ្ជកម្មអង្ករដំណាក់កាល២០១៧-២០២០


រដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្ម វៀតណាមលោក Tran Tuan Anh បានជួបសន្ទនាទ្វេភាគីជាមួយសមភាគី ហ្វីលីពីន លោក Ramon Lopez

នៅខាងក្រៅសន្និសីទរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៤៨ (AEM 48) និងសន្និសីទពាក់ព័ន្ធនានាបានប្រព្រឹត្តទៅ​នៅក្រុងវៀងច័ន្ទ ប្រទេសឡាវ នារសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ រដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្ម វៀតណាមលោក Tran Tuan Anh បានជួបសន្ទនាទ្វេភាគីជាមួយសមភាគី ហ្វីលីពីន លោក Ramon Lopez។ នៅក្នុងជំនួបនេះ  លោក Tran Tuan Anh បានវាយតម្លៃខ្ពស់ចំពោះសារសំខាន់របស់ទីផ្សារហ្វីលីពីនចំពោះការនាំចេញ អង្កររបស់វៀតណាម។​លោកបានស្នើរឲ្យហ្វីលីពីនរួមសហការជាមួយវៀតណាម ពិចារណាចុះហត្ថលេខាលើពិធីសារ​ពន្យាកិច្ចព្រមព្រៀងពាណិជ្ជកម្ម​ អង្ករឆ្នាំ២០១០ (អស់កំណត់នាថ្ងៃទី៣១ធ្នូឆ្នាំ២០១៦) សម្រាប់ដំណាក់កាល ២០១៧-២០២០។​លើកពីនេះទៅទៀត លោក Tran Tuan Anh បានស្នើរឲ្យ ភាគីហ្វីលីពីនពិនិត្យការរៀបចំកិច្ចប្រជុំលើកទី២នៃអនុគណៈកម្មការចម្រុះពាណិជ្ជកម្មវៀតណាម-ហ្វីលីពីនក្នុងពេលវេលាសមស្របសំដៅជម្រុញ​​កិច្ចសហប្រតិបត្តិការនិងដោះស្រាយទាន់ពេលវេលារាល់បញ្ហាកើតមានឡើងក្នុងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី។       រីឯខ្លួនវិញ លោក​ Ramon Lopez បានគាំទ្រសំណើរពន្យាកិច្ចព្រមព្រៀងពាណិជ្ជកម្មអង្ករវៀតណាម-ហ្វីលីពីន​សម្រាប់ដំណាក់កាលបន្តនិងអះអាងថា លោកនឹងពិភាគ្សាជាមួយក្រសួងស្ថាប័នទាក់ទិននានារបស់ហ្វីលីពីនអំពីបញ្ហានេះ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ