30/09/2016 10:07 GMT+7 Email Print Like 0

វៀតណាម-ហ្វីលីពីនជំរុញខ្លាំងកិច្ចសហប្រតិបត្តិការទ្វេភាគី


វៀតណាម-ហ្វីលីពីនជំរុញខ្លាំងកិច្ចសហប្រតិបត្តិការទ្វេភាគី

នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ​២០១៦ ពិធីបដិសណ្ឋាកិច្ច​ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte មក​បំពេញ​ទស្សនកិច្ច​ជាផ្លូវការ​នៅ​វៀត​ណាម ក្នុងរយៈ​ពេល២​ថ្ងៃ គឺថ្ងៃទី​២៨ និងទី​២៩ ខែកញ្ញា បាន​រៀប​ចំ​ឡើង​ដ៏​មហោឡារឹក នៅ​ទីក្រុងហាណូយ។ បន្ទាប់​ពីពិធីនេះ ប្រធានរដ្ឋវៀត​ណាម លោក Tran Dai Quang  និង​ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte បានដំណើការ​ចរចារ។ ថ្នាក់ដឹកនាំ​ទាំងពីរ​រូបបាន​សម្ដែង​នូវ​ការ​ពេញ​ចិត្ត ចំពោះការអភិវឌ្ឍន៍ខ្លាំងក្លា​និង​ប្រសិទ្ធិភាព របស់​ទំនាក់ទំនង​សហប្រ​តិបត្តិការ និង​មិត្ត​ភាព​រវាង​ប្រទេស​ទាំងពីរ​ ក្នុង​រយៈ​ពេល​៤០ឆ្នាំកន្លងទៅ។ ស្ដីអំពី​ការ​កំណត់​ទិស​ដៅ​សំរាប់​ទំនាក់​ទំនង​រវាង​ប្រទែស​ទាំង​ពីរ នា​ពេលខាង​មុខនេះ ថ្នាក់​ដឹកនាំទាំងពីររូប បានឯកភាព​បង្កើនកិច្ចសហប្រតិបត្តិការ​នយោបាយ ការទូត​លើក​កំពស់​ប្រសិទ្ធិភាព នៃយន្តការសហប្រតិបត្តិការទ្វេភាគី ដែលមានស្រាប់។ ភាគី​ទាំងពីរ​ក៏បាន​ឯកភាព​រួម​សហការ​ល្អ សកម្មភាពរំលឹកខួប​អនុស្សាវរីយ៍​លើកទី​៤០​ ទិវាបង្កើតទំនាក់ទំនងការទូត​ក្នុងឆ្នាំ​២០១៦។ ទន្ទឹម​នឹង​កិច្ច​សហប្រតិបត្តិ​ការទ្វេ​ភាគី ភាគីទាំងពីរក៏បានប្រមូលផ្តុំពិភាក្សា អំពីបញ្ហាអន្តរជាតិ​និង​តំបន់ ដែល​បាន​យក​ចិត្ត​ទុកដាក់​ដូច​គ្នា។ ភាគី​ទាំងពីរ​បាន​អះអាងថា៖ គាំទ្រគ្នាទៅវិញទៅមក​សម្រេច​ល្អតួនាទី​ជាប្រ​ទេស​ម្ជាស់​ផ្ទះអាស៊ាន​ ២០១៧ របស់ហ្វីលីពីន និងប្រទេសម្ជាស់​ផ្ទះ APEC 2017 របស់​វៀត​ណាម និង​សន្យា​បន្ត​រួមសហការ និង​ខំប្រឹងប្រែងជាមួយ​ប្រទេសអាស៊ាននានា អនុវត្តគំរោង​ការណ៍កសាងសហគមន៍​អាស៊ាន។

​ស្ដីអំពីបញ្ហានៅសមុទ្រខាងកើត ភាគីទាំងពីរបានសន្យារក្សា និងជំរុញសន្តិ​ភាព ស្ថិរភាព សុវត្តិភាព​និង​សេរីភាព​នាវាចរណ៍ និង​អាកាសចរណ៍នៅ​សមុទ្រខាង​កើត ដោះស្រាយជំលោះ​ដោយ​សន្តិវិធី ដោយ​ស្មារតី​គោរព​ច្បាប់​អន្តរជាតិ ដែលក្នុង​នោះមានអនុសញ្ញាអង្គការ​សហប្រជាជាតិ ស្ដីអំពីច្បាប់សមុទ្រ​ឆ្នាំ​១៩៨២ ( UNCLOS)​៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ