31/10/2014 09:20 GMT+7 Email Print Like 0

វៀតណាម-ហូល្លង់៖ទំនាក់ទំនងគំរូសកម្មនិងមានប្រសិទ្ធភាព

 នារសៀលថ្ងៃទី២៩​ ខែតុលា ឆ្នាំ២០១៤ នៅរដ្ឋធានីហាណូយ ប្រធានគណៈកម្មាធិការមជ្ឈឹម​រណសិរ្ស​​មាតុភូមិវៀតណាមលោក Nguyen Thien Nhan បានទទួលជួបលោកស្រី Catharina Trooster​  ឯកអគ្គរាជទូតហូល្លង់    ប្រចាំនៅវៀតណាមដែលបាន​អញ្ជើញទៅជួបសម្ដែង​ការ​គួរ​សម​​​​​ក្នុងឱកាសបំពេញបេសកកម្មថ្មី។ នៅជំនួបនេះលោក Nguyen Thien Nhan បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់​និងបង្កើនទំនាក់ទំនងមិត្តភាព​និងកិច្ចសហប្រតិបតិ្តការ​លើ​គ្រប់វិស័យជាមួយហូល្លង់ ដែលជាប្រទេសមានតួនាទីសំខាន់ក្នុងសហភាពអឺរ៉ុប ព្រមទាំង​ចាត់​ទុកនេះជាគំរូនៃទំនាក់ទំនងសកម្មនិងមានប្រសិទ្ធភាព រវាងវៀតណាមនិងប្រទេស​អឺរ៉ុប​នា​នា​។


ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan​ទទួលជួប
សន្ទនាជាមួយលោកស្រី Catharina Trooster ឯកអគ្គរាជទូតហូល្លង់ប្រចាំនៅវៀតណាម

រីឯខ្លួនវិញ លោកស្រី Catharina Trooster ក៏បានសង្កត់ធ្ងន់ថា ប្រទេសទាំង២បា​នបង្កើត​ទំ​នាក់​ទំ​នង​ដៃគូយុទ្ធសាស្ត្រ លើវិស័យបន្សំទៅនឹងបំរ៉ែបំរួលអាកាសធាតុ និងគ្រប់គ្រងប្រភពទឹក កសិកម្ម​និងសន្តិសុខស្បៀងអាហារទន្ទឹមនឹងការកំណត់វិស័យសហប្រតិបតិ្តការជាអទិភាពដូចជាថាមពល កំ​ពង់ផែនិងសេវាកម្មភភស្តភាជាដើម៕

តាមVOV5-វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ