26/11/2014 15:10 GMT+7 Email Print Like 0

វៀតណាម - សហព័ន្ធរុស្ស៊ីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម


វៀតណាម-សហព័ន្ធរុស្ស៊ីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម (Image: VOV)

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ីរបស់ អគ្គលេខាបក្ស​កម្មុយ​និស្ត​វៀត​ណាម ​លោក Nguyen Phu Trong ក្នុងរយៈពេល ២ថ្ងៃ កន្លងមក រដ្ឋមន្ត្រីក្រសួង​ឧស្សាហ​ពាណិជ្ជក​​ម្ម​​វៀតណាម លោក Vu Huy Hoang បាន ជួបធ្វើការជាមួយសមភាគីរុស្ស៊ីនិង​រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម​នៃគណៈកម្មាធិការសេដ្ឋកិច្ច អាស៊ី-អឺរ៉ុប។ ក្នុងជំនួបធ្វើការជាមួយរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​​នៃគណៈកម្មាធិការសេដ្ឋកិច្ច អាស៊ី-អឺរ៉ុបនិងជាប្រធានក្រុមចរចាររបស់សម្ព័ន្ធ​ភាព​គយ​រុស្ស៊ី-បេឡារុស-កាហ្សាក់ស្ថាន លោក Andrey Slepnev នាថ្ងៃទី ២៣ ​ខែវិច្ឆិកា ឆ្នាំ ២០១៤ ភាគី​ទាំង​ ២ បាននាំចេញ វិធានការសំដៅដោះស្រាយរាល់បញ្ហានៅសេសសល់សំដៅបញ្ចប់​ជា​សារវន្ត​ការចរចារស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសម្ព័ន្ធភាពគយរុស្ស៊ី-បេឡារុស - កាហ្សាក់ស្ថាន (VCUFTA) នាចុងឆ្នាំ ២០១៤។ នាថ្ងៃទី ២៤ ​ខែវិច្ឆិកា ក្នុងជំនួបធ្វើ​ការ​​ជាមួយរដ្ឋមន្ត្រីឧសហពាណិជ្ជកម្មរុស្ស៊ី លោក Denis Manturov រដ្ឋមន្ត្រីទាំង ២ រូប​បាន​ចុះ​ហត្ថលេខា​លើអនុស្សារណៈយោគយល់គ្នាលើវិស័យឧស្សហកម្មអាទិភាព៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ