27/11/2014 14:43 GMT+7 Email Print Like 0

វៀតណាម-សហព័ន្ធរុស្ស៊ីចេញសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រ


វៀតណាម-សហព័ន្ធរុស្ស៊ីចេញសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការដៃគូ
យុទ្ធសាស្ត្រលើគ្រប់វិស័យ (Image: VOV)


ក្នុងសេចក្តីថ្លែងការណ៍រួមដែលត្រូវបានចុះហត្ថលេខា នាថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០១៤ក្នុងដំណើរទស្សន​កិច្ច​នៅ​សហព័ន្ធ​​រុស្ស៊ីរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈឹម បក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ភាគីទាំង ២ បាន​អះអងនូវការ អនុវត្តមុនក៏ដូចជាក្រោយគោលមាគ៌ារបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់​វិស័យ​វៀត​ណាម​-រុស្ស៊ីដើម្បីផលប្រយោជន៍យូរអង្វែងរបស់ប្រជាជននៃប្រទេសទាំង២។ វៀត​ណាម​និង​រុស្ស៊ី​បាន​សង្កត់​ធ្ងន់​ទៅលើ​​តួនាទីសម្របសម្រួលសំខាន់នៃគណៈកម្ម ការអន្តររដ្ឋាភិបាល​អំពីកិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​វិទ្យាសាស្ត្រនិងបច្ចេកវិទ្យារវាងវៀតណាមនិងរុស្សី។ ភាគីទាំង ២ បានសម្តែងការពេញចិត្តចំពោះ ដំណើរ​ការ​ចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងបណ្ដាប្រទេសជា សមាជិកនៃសម្ព័ន្ធភាពគយ (រុស្ស៊ី បេឡារុស កាហ្សាក់ស្ថាន) ហើយឆ្ពោះទៅការចុះហ ត្ថលេខាលើកិច្ចព្រមព្រៀងនេះនាឆ្នាំ ២០១៥។ ភាគីទាំង ២ បានសង្កត់ធ្ងន់ទៅលើចរិត លក្ខណៈយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការលើវិស័យថាមពលនុយក្លេអ៊ែរ ជួរមុខគឺ ការ​ក​សាងរោងចក្រអគ្គិសនីនុយក្លេអ៊ែរដំបូង Ninh Thuan លេខ ១ ដោយមានបច្ចេក ទេសទំនើបបំផុតនៅវៀតណាម។ ភាគីទាំង ២ សម្រេចបង្កើនកិច្ចសហប្រតិបត្តិការនិងបើកទូលាយតំបន់រុករកនិងធ្វើអាជីវកម្មប្រេងឧស្ម័ន្ធ​នៅ​តំបន់​ខ្ពង់​រាប​របស់វៀតណាម តាមផែនការអភិវឌ្ឍន៍ថាមពលអគ្គិសនីវៀតណាមដល់ឆ្នាំ ២០៣០។ ក្រៅពីការជំរុញ កិច្ច​សហ​ប្រតិបត្តិការ​លើគ្រប់វិស័យ ភាគីទាំង ២ បានអះអាងបន្តបង្កលក្ខណៈងាយស្រួល​សំរាប់​ពលរដ្ឋ​វៀត​ណាម​និង​រុស្ស៊ី​ដែល​កំពុង
រស់នៅធ្វើការនិងរៀនសូត្រនៅ ប្រទេសនិមួយៗ ផងដែរ។ ដំណើរទស្សនកិច្ចនៅ

រុស្ស៊ីរបស់លោក Nguyen Phu Trong នឹងបង្កើតកំលាំងពលំខ្លាំងក្នុងការជំរុញទំនាក់​ទំនងដៃគូយុទ្ធសាស្ត្រ​លើគ្រប់​វិស័យ​រវាង វៀតណាមនិងរុស្ស៊ី។ អគ្គលេខា Nguyen Phu  Trong បានអញ្ជើញប្រធានាធាបតីរុស្ស៊ី លោក Vladimir Putin ​ទៅដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមនាពេលខាងមុខ៕

តាម VOV5 - វិទ្យុ​សម្លេង​វៀតណាម
បណ្តាអត្ថបទបានផ្សាយ