14/04/2015 16:09 GMT+7 Email Print Like 0

វៀតណាម - រុស្ស៊ីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

លោកនាយករដ្ឋមន្ត្រីរុស៊្សី ទើមមានទស្សនកិច្ចផាផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃ ទី៧ ខែមេសា ឆ្នាំ ២០១៥។ ទស្សនកិច្ចលើកនេះបានទាក់ទាញការយកចិត្តទុកដាក់ពិសេសរបស់​សា​ធា​រណមតិនៃប្រទេសទាំងពីរនិងអន្តរជាតិ។ ពីព្រោះនេះគឺឱកាសដើម្បីប្រទេសទាំងពីរបង្កើនទំនាក់​ទំនង​ដៃ​គូ​យុទ្ធសាស្ត្រលើគ្រប់វិស័យនិងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

ក្នុង​រយៈពេល​បំពេញ​ទស្សនកិច្ចវៀតណាម លោក​នាយករដ្ឋមន្ត្រី​រុស្ស៊ី Dmitry Medvedev បាន​ជួប​ពិភាក្សា​ការ​ងារ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ ង្វៀន​តឹន​យុង ជួប​ពិភាក្សា​ការងារ​ជាមួយ​លោកអគ្គលេខាបក្ស​ ង្វៀន​ភូ​ត្រុង​ ហើយជួបសម្តែង​ការគួរសមជាមួយប្រធានរដ្ឋ ទ្រឿងតឹនសាង និង​លោក​ប្រធាន​រដ្ឋសភា ង្វៀន​ស៊ីញ​ហ៊ុង​​។

ដោយ​ស្មារតី​មិត្តភាព ជឿជាក់​និង​យោគយល់គ្នា​​ទៅ​វិញ​ទៅ​មក ភាគី​ទាំង​ពី​របញ្ជាក់ពីការ​បន្ត​អនុវត្តន៍​យ៉ាង​ម៉ឹង​ម៉ាត់​​​គោល​ការណ៍​បង្កើន​ទំនាក់ទំនង​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​វិស័យវៀតណាម - រុស្ស៊ី ក្នុងការ​ខិត​ខំ​​​ប្រឹង​ប្រែង​​​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​លើ​គ្រប់​វិស័យ។

 លោក​នាយករដ្ឋមន្ត្រី​ង្វៀន​តឹន​យុង ទទួល​ស្វាគមន៍​លោក​​នាយករដ្ឋមន្ត្រី​ Dmitry Medvedev ។ រូបថត៖ ឌឹក​តាមទីភ្នាក់​ងារសារព័ត៌មាន​វៀតណាម


 ពិធីទទួល​ស្វាគមន៍​​បាន​រៀបចំ​យ៉ាង​មហោឡារិក​នៅ​វិមាន​ប្រធាន​រដ្ឋ។ រូបថត៖ ឌឹក​តាម ទីភ្នាក់​ងារ​សារ​ព័ត៌មាន​​វៀតណាម

   លោក​នាយករដ្ឋមន្ត្រី​ ង្វៀន​តឹន​យុង និង​លោក​នាយករដ្ឋមន្ត្រី​ Dmitry Medvedev ជួប​ពិភាក្សា​ការងារ។ រូបថត៖ ឌឹក​តាម ទីភ្នាក់​ងារសារព័ត៌មាន​វៀតណាម

   ពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ អំពី​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​រុករក​ ធ្វើ​អាជីវកម្ម​ប្រេង​ឧស្ម័នរវាង​ក្រុមហ៊ុន​ប្រេងឧស្ម័ន​ជាតិ​វៀតណាម​គ្រុប​ និង​ក្រុមហ៊ុន​ប្រេងឧស្ម័ន​រុស្ស៊ី Gazprom Neft គ្រុប។ រូបថត៖ ឌឹក​តាម ទីភ្នាក់​ងារសារព័ត៌មាន​វៀតណាម

  លោក​នាយករដ្ឋមន្ត្រី​នៃប្រទេសទាំងពីរ​ជួប​អ្នក​យកព័ត៌មាន​ និង​ស្ថាប័ន​ព័ត៌មានក្នុងប្រទេស​និងក្រៅ​ប្រទេស​។ រូបថត៖ ភឿង​ហ្វា ទីភ្នាក់​ងារសារព័ត៌មាន​វៀតណាម

 លោក​អគ្គលេខាបក្ស ង្វៀនភូត្រុង​ទទួល​ជួប​លោក​នាយករដ្ឋមន្ត្រី​រុស្ស៊ី Dmitry Medvedevរូបថត៖ ទ្រីយុង  ទីភ្នាក់​ងារសារព័ត៌មាន​វៀតណាម

 ពិធី​ចុះ​ហត្ថលេខា​លើ​កំណត់​ហេតុ​អំពី​ការបើកទូលាយ​និងទំនាក់ទំនងស៊ីជំរៅ​ថែមទៀត​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​បក្ស​កុម្មុយនិស្ត​វៀតណាម និងបក្សកុម្មុយនិស្ត​រុស្ស៊ី​បង្រួប​បង្រួម ដំណាក់កាល​ ២០១៥ ​- ២០១៧​។ រូបថត៖ ទ្រីយុង  ទីភ្នាក់​ងារសារព័ត៌មាន​វៀតណាម

 លោក​ប្រធាន​រដ្ឋ​ទ្រឿង​តឹន​សាង​ទទួល​ជួប​លោកលោក​នាយករដ្ឋមន្ត្រី​រុស្ស៊ី Dmitry Medvedevរូបថត៖ ង្វៀន​ខាង  ទីភ្នាក់​ងារសារព័ត៌មាន​វៀតណាម

  លោក​ប្រធាន​រដ្ឋសភា​ង្វៀន​ស៊ីញហ៊ុង​ទទួល​ជួប​លោកនាយករដ្ឋមន្ត្រី​រុស្ស៊ី Dmitry Medvedevរូបថត៖ ញ៉ាន​សាង  ទីភ្នាក់​ងារសារព័ត៌មាន​វៀតណាម
ភាគី​ទាំងពីរ​ឯកភាព​ជំរុញ​​​​ឲ្យកាន់តែ​ឆាប់​រហ័ស​​​​​សំរាប់ការចុះ​ហត្ថលេខា​ផ្លូវការលើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេ​រី​វៀតណាម​និង​សហភាព​សេដ្ឋកិច្ច​អាស៊ី - អឺរ៉ុប​ក្នុង​ ៦ ខែ​ដើមឆ្នាំ ២០១៥ ខិតខំ​ប្រឹង​ប្រែង​​លើក​តំលៃ​ពាណិជ្ជកម្ម​​ទ្វេ​ភាគី​​ទទួល​បាន ១០ ពាន់​លានដុល្លារអាមេរិក នា​ឆ្នាំ ២០២០ ស្រាវ​ជ្រាវ​សមត្ថភាព​ទូទាត់​ដោយ​​​​​រូបិយប័ណ្ណ​ក្នុង​ប្រទេស​របស់​ខ្លួន​ក្នុង​​ការ​ទូទាត់​ដើម្បី​ជួយ​ឧបត្ថម្ភ​ជំរុញ​​ពាណិជ្ជកម្ម​ទ្វេ​ភាគី បង្កើន​​កិច្ច​សហ​ប្រតិបត្តិការ​​មិន​ត្រឹម​តែ​ក្នុង​វិស័យ​រុក​រក និងធ្វើ​អាជីវកម្ម​តែប៉ុណ្ណោះទេ ថែមទាំងបើកទូលាយ​​ទៅ​ដល់​វិស័យ​​​កែច្នៃ​និង​ចំរាញ់​ប្រេង​កាត។

ភាគី​ទាំងពីរអះអាង​​ជំរុញ​​ការ​អនុវត្តន៍​​កសាង​រោង​ចក្រ​អគ្គីសនីនុយក្លេអ៊ែរ នៅ​ខេត្ត​និញ​ធួន ១ ដូច​មាន​ចែង​ក្នុង​​​កិច្ច​ព្រម​ព្រៀង​​​ស្របតាមការ​ឆ្លើយ​តប​សំណើ​ធានា​សន្តិសុខ សុវត្ថិភាព​​ខ្ពស់​បំផុត ក្នុងនោះ​គោរព​តាម​​ច្បាប់​​កំណត់​របស់វៀតណាម​ស្តីពីការ​វិនិយោគ​សាង​សង់។

ភាគីទាំងពីរ​វាយ​តំលៃ​ខ្ពស់​ទំនាក់ទំនង​វិស័យការពារជាតិ  - សន្តិសុខ​រវាង​ប្រទេសទាំងពីរ ជាពិសេស​ក្នុង​​វិស័យ​​​​​បច្ចេកទេស​ការពារជាតិ និង​បណ្តុះ​បណ្តាល​យុទ្ធជន បញ្ជាក់​បន្ត​កិច្ច​សហ​ប្រតិបតិ្តការ​យ៉ាង​ស្អិត​រមួត ប្រសិទ្ធិភាព​ជាងទៀត​ក្នុងវិស័យនេះ។

ភាគីទាំងពីរ​អបអរសារទរ​ក្នុង​ការ​បណ្តា​​តំបន់​​នៃ​ប្រទេស​ទាំងពីរ​កំពុងមាន​កិច្ច​សហប្រតិបត្តិការ​យ៉ាង​សកម្ម​និង​​​ស្នើឲ្យ​បណ្តា​ស្ថាប័ន​ពាក់​ព័ន្ធ​ដែល​​​ភាគីទាំងពីរត្រូវតែ​អនុវត្តន៍​តាម​ខ្លឹមសារ​ស្តីពីការបង្កើតសហគ្រាស​សាជីវកម្ម​វិនិយោគ​លើ​វិស័យ​កែច្នៃ​ជលផល​និង​ឈើ​នៅ​ Primori​​ ស្ថិត​នៅ​តំបន់ Transbaikalia ​នៃ​ប្រទេស​រុស្ស៊ី។​


 លោក​ប្រធាន​គណៈកម្មាធិការប្រជាជន​ហូជីមិញ ឡេហ្វាង​ក្វឹន​ ទទួល​ជួប​និងរៀបចំពិធី​ជប់​លៀង​​ជូន​លោក​​នាយករដ្ឋមន្ត្រី​រុស្ស៊ី Dmitry Medvedev។ រូបថត៖ ថាញ់​វូ ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម

នៅទ្រីក្រុង​ហូជីមិញ លោក​នាយករដ្ឋមន្ត្រី​រុស៊្សី Dmitry Medvedev និង​លោក​ឧបនាយករដ្ឋមន្ត្រី​ហ្វាង​ទ្រុង​ហាយ​ជួបសំណេះ​សំណាល​ជាមួយបណ្តាក្រុមធុរកិច្ច​វៀតណាម  - រុស្ស៊ី។ រូបថត៖ ថាញ់​វូ –ទីភ្នាក់ងារ​សារ​ព័ត៌មាន​វៀតណាម 

 លោកនាយករដ្ឋមន្ត្រី​រុស៊្សី Dmitry Medvedev ថត​រូប​ទុក​ជាអនុស្សាវរីយ៍​​នៅ​កេរ្តិ៍ដំណែលលេណដ្ឋាន​គូជី ទីក្រុង​ ហូជីមិញ។ រូបថត៖ ថាញ់​វូ ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម

លោក​នាយករដ្ឋមន្ត្រី​រុស៊្សី Dmitry Medvedev អញ្ជើញមក​ទស្សនកិច្ច​​កេរ្តិ៍​ដំណែល​លេណដ្ឋាន​គូជី -ទីក្រុង​ ហូជីមិញ។ រូបថត៖ ថាញ់​វូ –ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម

 អំពី​បញ្ហា​សមុទ្រ​ខាង​កើត​ ភាគីទាំង​ពីរ​បាន​ផ្លាស់​ប្តូរនិង​ឯកភាព​ថា បណ្តា​ជម្លោះ​នៅ​សមុទ្រ​ខាង​កើត​ត្រូវ​ដោះ​ស្រាយ​តាម​សន្តិវិធី​ដែល​ឈរ​លើ​​គោរព​ច្បាប់​អន្តរជាតិ ក្នុងនោះ​មាន​សន្ធិសញ្ញា​របស់​អង្គការ​សហប្រជាជាតិស្តីពី​ច្បាប់​សមុទ្រ ១៩៨២ អនុវត្ត​ន៍ពេញលេញ​និងមាន​ប្រសិទ្ធភាពតាម​​សេចក្តី​ប្រកាស​អំពីការ​ប្រព្រឹត្ត​របស់​ភាគីនានា​នៅ​សមុទ្រ​ខាង​កើត (DOC)  និងដើម្បីបង្កើតក្រម​សិលធម៌​របស់​ភាគីនានា​នៅ​សមុទ្រ​​ខាង​កើត​ (COC) បានឆាប់​រហ័ស​


​ឆ្លៀត​ឱកាស​​ទស្សនកិច្ច​លើក​នេះ លោក​នាយក​រដ្ឋមន្ត្រី​រុស៊្សី​ Dmitry Medvedev ​​បាន​ដាក់​កម្រង​ផ្កា​​នៅ​វិមាន​​រំលឹក​វរៈបុរស​ដែល​ពលិជីវិត ដាក់​កម្រងផ្កានិងគោរព​វិញ្ញាណក្ខ័ន្ធ​លោក​ប្រធាន​ហូជីមិញ ធ្វើជា​សាក្សីក្នុងពិធី​ចុះ​ហត្ថលេខាលើឯកសារ​មួយ​ចំនួន​ក្នុង​បណ្តា​វិស័យ​ថាមពល វិនិយោគ ធនាគារ សុខាភិបាល និង​គមនាគមន៍​​​ដឹកជញ្ជូន ធ្វើ​ជា​សាក្សី​ក្នុង​ពិធី​ចុះ​ហត្ថលេខា លើ“កំណត់​ហេតុ​អំពី​ការបើកទូលាយ​និង​ទំ​នាក់​ទំ​នង​​ស៊ីជំរៅ​​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យរវាង​បក្សកុម្មុយនិស្ត​វៀតណាម​និង​បក្ស​ ប្រទេសរុស្ស៊ី​បង្រួបបង្រួម ដំ​ណាក់កាល ២០១៥ ២០១៧ អញ្ជើញ​មកទស្សនកិច្ចទីក្រុងហូជីមិញ អញ្ជើញ​មកទស្សនា​សាល​ប្រជុំ​ថុង​ញ៉ឹត​​ អញ្ជើញ​ចូលរួម​វេទិការ​ធុរកិច្ច​វៀតណាម សហព័ន្ធរុស្ស៊ី និង​អញ្ជើញ​មក​ទស្សនាកេរ្តិ៍​ដំណែល​​ប្រវត្តិ​សាស្រ្ត​​លេណដ្ឋាន​គូជី (ស្រុក​គូជី)៕
កាសែតរូបភាព​វៀតណាម/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 


 

TTXVN/Báo ảnh Việt Nam
បណ្តាអត្ថបទបានផ្សាយ