27/04/2015 11:51 GMT+7 Email Print Like 0

វៀតណាម-ម៉េឡេស៊ីខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច


វៀតណាម-ម៉េឡេស៊ីខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច (Image: VNA)

កិច្ចប្រជុំនៃ​គណៈកម្មាធិការចម្រុះពាណិជ្ជកម្មវៀតណាម-ម៉ាឡេស៊ី​លើកទី ៣ ត្រូវបាន​រៀបចំ​ឡើង នា​ថ្ងៃទី ២៥ខែមេសាឆ្នាំ​២០១៥​ នៅទីក្រុង Kuala Lumpur របស់ ម៉ាឡេស៊ី​ក្រោយ​កិច្ចសហការ ​អធិបតី​របស់​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហពាណិជ្ជកម្ម​វៀតណាម លោក Vu Huy Hoang និង​រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិ និង​ឧស្សាហកម្ម​ម៉េឡេស៊ី លោក Mustafa Mohamed ។ ភាគីទាំង​២ បានពិភាក្សា​​រាល់ វិធាន​ការ​បង្កើន​ទំនាក់​ទំនង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម រវាងប្រទេសទាំង​២ ហើយឯកភាព​ថា៖ គោល​នយោបាយ​សេដ្ឋកិច្ច​ដើរ​តួនា​ទីដ៏​សែន​សំខាន់​ ក្នុងពាណិជ្ជកម្មទ្វេភាគី។ ព្រមទាំង រដ្ឋមន្ត្រីទាំង​២ រូបនេះសង្កត់​ធ្ងន់ថា៖ ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​សំរាប់ ពាណិជ្ជកម្មនិងការ​វិនិយោគ​ភាគីទាំង​២ ត្រូវកាត់បន្ថយរបងពាណិជ្ជកម្ម​និងបែប​បទ រដ្ឋបាល​ស្មុគ​ស្មាញ​។ កិច្ចប្រជុំបាននាំចេញការផ្តើមគំនិតស្តី អំពីអនុស្សារណៈយោគ​យល់គ្នា​ទ្វេភាគី​លើវិស័យ​ឧសថ អនុវត្ត​វិធានការសហប្រតិបត្តិការ​ពាណិជ្ជកម្ម​ទ្វេភាគី រវាងស្ថាប័នអភិវឌ្ឍន៍​ពាណិជ្ជកម្ម​បរទេសម៉ឡេស៊ី (MATRADE) និង​នាយកដ្ឋាន​ពម្លឿនពាណិជ្ជកម្ម​វៀតណាម (VIETTRADE) ផង​ដែរ៕ ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ