21/11/2015 09:29 GMT+7 Email Print Like 0

វៀតណាម-ម៉ាឡេស៊ីជំរុញទំនាក់ទ្វេភាគីលើវិស័យជាច្រើន


វៀតណាម-ម៉ាឡេស៊ីជំរុញទំនាក់ទ្វេភាគីលើវិស័យជាច្រើន (Image: VNA)

នាថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ​២០១៥ នៅក្រុង Kuala Lumpur (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី​និងជា​រដ្ឋមន្ត្រីការ​បរទេស​វៀត​ណាម​លោក Pham Binh Minh បានជួបសន្ទនាទ្វេ​ភាគី ជាមួយរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី Anifah Aman ក្នុង​ឱកាស​ចូលរួម​សន្និសីទ​ជាន់ខ្ពស់អាស៊ានលើកទី២៧ និងសន្និសីទទាក់ទិននានា។ នៅជំនួបសន្ទនានេះ​រដ្ឋមន្ត្រីការបរទេស​ទាំងពីររូប​ បានឯកភាពលើវិធានការមួយចំនួនសំដៅបង្កើន​ប្រសិទ្ធិភាព​ទំនាក់​ទំនង​ដៃគូ​យុទ្ធសាស្ត្រ​​រវាង​ប្រទេស​ទាំងពីរ​ នាពេលខាងមុខ​លើវិស័យនយោបាយសេដ្ឋកិច្ច សហប្រតិបត្តិការ​ការពារជាតិ​-សន្តិសុខពលករ។ ​ភាគីទាំងពីរ​បានផ្លាស់​ប្តូរការជំរុញ​ចុះហត្ថលេខាលើឯកសារ ​ដូចជាកម្មវិធី​សកម្មភាព​ដំណាក់កាល២០១៥-២០១៨កិច្ច​ព្រម​ព្រៀង​ប័ត្យាប័ន​ជាដើម។

​ស្ដីពីបញ្ហាដំបន់និងអន្តរជាតិយកចិត្តទុកដាក់ដូចគ្នា ភាគីទាំងពីរឯកភាពថា​ក្នុងកាលៈ​ទេសៈ​អាស៊ាន​បង្កើត​សហគមន៍​ អាស៊ានត្រូវបង្ហាញសាមគ្គីភាពការ​ទទួល​ខុស​ត្រូវ​ម្ចាស់​ការ​ពង្រីក​តួនា​ទីស្នូល ​និង​សម្លេង​រួមអំពី​បញ្ហា​សមុទ្រ​ខាង​កើត​ ពិសេសគឺខំប្រឹងប្រែងអនុវត្តប្រកបដោយប្រសិទ្ធិភាព ស្ដីពីការប្រតិបត្តិ​សំរាប់​ភាគីនានា​នៅ​សមុទ្រ​ខាង​កើត​ (DOC) និងសំរេចក្រមប្រតិបត្តិដំបន់នៅ​សមុទ្រខាងកើត (COC) ជំរុញ​វិធាន​ការ​កសាង​ទំនុក​ទុក​ចិត្ត​​ និង​​ទប់ស្កាត់​ជំលោះនៅសមុទ្រខាងកើត៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ