21/11/2014 14:58 GMT+7 Email Print Like 0

វៀតណាម-បេឡារុសអភិវឌ្ឍន៍ទំនាក់ទំនងលើវិស័យជាច្រើន


ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋបែឡារុសប្រចាំនៅវៀតណាមលោកValery Sadokho

បេឡារុសកំពុងទន្ទឹងរងចាំដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្សកុម្មុយនិសវៀតណាម Nguyen Phu Trong ព្រមទាំងសង្ឃឹមថា ភាគីទាំង២អាចពិនិត្យមើលលើកកំពស់ទំនាក់​ទំនង​ដៃគូ​ឡើងកម្រិតយុទ្ធសាស្ត្រថ្មី១។ នេះគឺជាមតិរបស់ឯកអគ្គរដ្ឋទូត​សាធារណៈ​រដ្ឋ​បែឡារុស​ប្រចាំ​នៅវៀតណាមលោក Valery Sadokho នៅពេលឆ្លើយសម្ភាសន៍ជាមួយអ្នកយកព័ត៌​មាន​នៃ​វិទ្យុសម្លេងវៀតណាម អំពីទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង២ក្នុងក្នុងឱកាសដំណើរ​ទស្សន​កិច្ចជាផ្លូវការនៅបេឡារុសរបស់លោកអគ្គលេខាបក្សកុម្មុយនិសវៀតណាម Nguyen Phu Trong នាពេលខាងមុខនេះ។ លោក Valery Sadokho បានចាត់ទុកថា នាក់ទំនងសេដ្ឋកិច្ច
ពាណិជ្ជកម្មមិនទាន់សក្តិសមនឹងសក្ដានុភាពនៃប្រទេសទាំង២ទាំងឡាយ។ តាម​រយៈដំណើរ​ទស្សន​កិច្ចលើកនេះប្រទេសទាំង២នឹងបើកទូលាយកិច្ចសហប្រតិបតិ្ត​ការលើវិស័យជាច្រើនដូច​ជា​​សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំវប្បធម៌ជាដើម។ លោក Valery Sadokho បានឲ្យ​ដឹង​ថា​ប្រទេស​ទាំង​ ២ កំពុងសម្រេចដំណើរការចរចារលើកិច្ចព្រមព្រៀងសេរី (FTA) រវាងវៀតណាម​នឹង​បណ្ដា​ប្រទេស​ចំណុះសម្ព័ន្ធមិត្តគយរួមមានរុស្ស៊ី បែឡារុសនិងកាហ្សាក់ស្ថាន។លោកសង្ឃឹមថា កិច្ច​ព្រម​ព្រៀងFTAនឹងត្រូវបានចុះហត្ថលេខានាដើមឆ្នាំខាងមុខនេះ បើកចេញយថាទស្សន៍ថ្មីសំដៅ
បង្កើន​ការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងភាគី ទាំង២៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ