20/11/2015 16:13 GMT+7 Email Print Like 0

វៀតណាម-នូវែលសេឡង់ឆ្ពោះទៅកាន់តម្លៃ​១,៧ពានលាន់ដូល្លាអាមេរិក

ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម (ចាប់ថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥​) លោក​​នាយក​រដ្ឋមន្រ្តី នូវែលសេឡង់  John Phillip Key និង​ថ្នាក់ដឹកនាំ​វៀតណាម​ បាន​ឯក​ភាព​​ជម្រុញ​សហ​ប្រតិបត្តិ​ការ លើ​វិស័យ​ជាច្រើន ឆ្ពោះ​ទៅគោល​ដៅតម្លៃ​ពាណិជ្ជកម្ម​ទ្វេភាគី ១,៧​​ពាន​​លាន់​ដូល្លា​អាមេរិក​នៅឆ្នាំ​២០២០។ល។​

ភាគីទាំងពីរបានប្រកាសរួមគ្នា អះអាង​សាឡើងវិញនូវសារៈ​សំខាន់នៃ​ការ​ជម្រុញ​សហ​ប្រតិបត្តិការ​មាន​ប្រយោជន៍​រួម នៅ​លើគ្រប់វិស័យអាទិភាព រួមមាន៖ កសិកម្ម និងពាណិជ្ជកសិកម្ម (ក្នុងនោះមានសុវត្ថិភាពអាហារ) វិស័យ​អប់រំ​ អាកាស​ចរ ទេសចរណ៍ បច្ចេកវិទ្យាស្អាត គ្រប់គ្រង​បរិស្ថាន និង​គ្រប់គ្រង​គ្រោះ​ធម្មជាតិ។

ភាគីទាំងពីរ​សន្យាគាំទ្រ និងលើកទឹកចិត្តសហគ្រាស​ នៃប្រទេសទាំងពីរ ជម្រុញ​ស្វែងរក​ឱកាស​សហប្រតិ​បត្តិការ​ថ្មីៗ​ ក្នុងក្របខណ្ឌកិច្ចព្រមព្រៀង ដៃគូអន្តរប៉ាស៊ីហ្វីក(TPP) កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី​អូស្រ្តាលី-នូវែលសេឡង់​​-អាស៊ាន(AANZFTA) ដើម្បី​រក្សាកំណើន​ពាណិជ្ជកម្ម ឆ្ពោះទៅគោលដៅតម្លៃ​ពាណិជ្ជកម្ម​ទ្វេភាគី១,៧​ពានលាន់​ដូល្លាអាមេរិក​នៅឆ្នាំ២០២០។ល។​


លោកនាយករដ្ឋមន្រ្តី ង្វៀនតឹនយុងទទួលជួបលោកនាយករដ្ឋមន្ត្រី John Key។ រូបថត៖ ឌឹកតាម-ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកនាយករដ្ឋមន្រ្តីទាំងពីរ អញ្ជើញធ្វើសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការអាកាសចរស៊ីវិល។
រូបថត៖ ឌឹកតាម-ទីភ្នាក់ងារសារព័ត៌មានវៀតណាម

នាឱកាស​នេះ លោកនាយករដ្ឋមន្រ្តី John Phillip Key បានប្រកាសគំនិតច្នៃប្រឌិតថ្មីមួយចំនួន​ស្តីពី៖ គម្រោង​ការ​ដាំ​ដំណាំ​ស្អាតមាន​តម្លៃ៥,៦លានដុល្លាអាមេរិក​ក្នុងរយៈពេល៥ឆ្នាំ ជម្រុញ​ឧបត្ថម្ភពីចំណេះ​វិជ្ជានិង​បច្ចេកវិទ្យា តាម​រយៈផ្គត់​ផ្គង់ឧបត្ថម្ភ​អាហារ​រូបករណ៍ វគ្គបណ្តុះ​បណ្តាល​រយៈ​ពេល​ខ្លី​និង​បណ្តុះ​បណ្តាល​ភាសា​អង់​គ្លេស​ឲ្យ​កម្មាភិបាល​វៀត​ណាម សហប្រតិបត្តិការដំណាក់កាលទី​ពីរ គម្រោង​ការ​សុវត្ថិភាព​ទំនប់​ទឹក​ក្នុង​វិស័យ​គ្រប់​គ្រង​គ្រោះ​ធម្ម​ជាតិ។

ភាគីទាំងពីរបានសង្កត់ធ្ងន់នូវសារៈសំខាន់ នៃកិច្ចការបណ្តាភាគីរក្សាសន្តិភាព និងស្ថេរភាព​នៅក្នុង​តំបន់ និង​ធានា​សន្តិសុខ សុវត្ថិភាពនិង នាវាចរសេរីលើសុមទ្រខាង​កើត ប្រតិបត្តិ​ច្បាប់​អន្តរជាតិ រួម​មាន៖ អនុសញ្ញា​អង្គការ​សហ​ប្រជាជាតិ​ស្តីពីច្បាប់​សមុទ្រឆ្នាំ១៩៨២។ ប្រទេសទាំងពីរអំពាវនាវ បណ្តាភាគី​អត់​ធ្មត់ និង​មិន​មាន​សកម្មភាព​បង្ក​ភាព​តាន​តឹង​ក្នុង​តំបន់ ភាគីទាំងឡាយអនុវត្តពេញលេញ និងប្រសិទ្ធភាព ប្រកាស​ស្តីពី​ការ​ប្រតិបត្តិ​របស់ភាគី​នៅសមុទ្រ​ខាងកើត (DOC) ឯកភាពតម្រូវការក្រុមប្រតិបត្តិ​នៅសមុទ្រខាងកើត (COC) សម្រេចយ៉ាងឆាប់​រហ័ស​។

ក្នុងវេលា​អញ្ជើញ​បំពេញទស្សនកិច្ចនៅវៀតណាម លោកនាយករដ្ឋមន្រ្តី ង្វៀនតឹនយុង និងលោកនាយក​រដ្ឋមន្រ្តី John Phillip Key ធ្វើសាក្សីក្នុងពិធីចុះហត្ថ​លេខា​លើបណ្តាឯកសារ៖ កិច្ច​ព្រម​ព្រៀង​សហប្រតិបត្តិ​ការ​ពីអាកាស​ចរ​ស៊ីវិ​ល ផែនការសហប្រតិបត្តិការយុទ្ធសាស្រ្តពីការ​អប់រំ កិច្ចព្រមព្រៀងសហប្រតិបត្តិ​ការ ក្នុងវិស័យសុខាភិបាល។


លោកអគ្គលេខាបក្ស ង្វៀនភូត្រុង ទទួលជួបលោកនាយករដ្ឋមន្រ្តី John Key។
រូបថត៖ ទ្រីយុង-ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានរដ្ឋ ទ្រឿងតឹនសាង ទទួលជួបលោកនាយករដ្ឋមន្ត្រី John Key។ រូបថត៖ ង្វៀនខាង-ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកប្រធានរដ្ឋសភា ង្វៀនស៊ីញហុង ទទួលជួបលោកនាយករដ្ឋមន្រ្តី John Key។ រូបថត៖ អានឌាំង-ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ទីភ្នាក់ងារសារព័ត៌មានវៀតណាម/កាសែតរូបភាពវៀតណាម
បណ្តាអត្ថបទបានផ្សាយ