29/03/2017 10:14 GMT+7 Email Print Like 0

វៀតណាម និងឥណ្ឌាជំរុញកិច្ចសហប្រតិបត្តិការ


ជំនួបរវាងរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយវៀតណាមលោក Truong Minh Tuanជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សាយសម្លេងទូរទស្សឥណ្ឌា លោក M.Venkaiah Naidu(http://vietnamnet.vn/)

នាល្ងាចថ្ងៃទី២៧ ខែមិនា​ ឆ្នាំ២០១៧ នៅឥណ្ឌា ថ្លែង​មតិនៅជំ​នួប​ ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​​ព័ត៌មាននិង​ផ្សាយ​សម្លេង​​ទូរទស្ស ឥណ្ឌា លោក M.Venkaiah Naidu រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយវៀតណាម លោក Truong Minh Tuan បានឲ្យដឹងថា ឥណ្ឌាមាន​ការអភិវឌ្ឍន៍​លើវិស័យ​សារព័ត៌មាន បោះ​ពុម្ភ​ផ្សាយ និង ផ្សាយសម្លេង​ទូរទស្សជាដើម ដូច្នេះភាគីទាំងពីរ​​មាន​សក្ដានុភាព​​សហប្រតិបត្តិ​ការច្រើនណាស់ ។ រដ្ឋមន្ត្រីលោក Naidu មាន​គោល​បំណងថា​ឥណ្ឌា និងវៀតណាមនឹង​បង្កើនការផ្លាស់​ប្ដូរ គណៈ​ប្រតិភូ​ជាន់ខ្ពស់ សំដៅ​ជំរុញកិច្ចសហ​ប្រតិបត្តិ​ការ រវាងស្ថាប័នសារព័ត៌មាន​នៃប្រទេស​ទាំងពីរ និង ការបណ្ដុះ​បណ្ដាល ក្នុង​វិស័យ​សារព័ត៌មាន​​ដើម្បី ឲ្យភាគី​ទាំងពីរ​​អាចយល់​ដឹងអំពីគ្នា​ថែមទៀត​។          នាថ្ងៃដដែល​រដ្ឋមន្ត្រីលោក Truong Minh Tuan បានទៅ​​ជួប​សំ​ណេះ​សំណាល ជាមួយ​មន្ត្រីស្ថានទូតវៀត​ណាមប្រចាំ​នៅឥណ្ឌា និងចូលរួមពិធី​​ប្រារព្ធការតាំងពិព័រណ៍រូបថត និង​ឧទ្ទេសនាម​ភាព​យន្ត “រកឃើញ​វៀត​ណាម” ផងដែរ ៕
 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ