21/07/2017 11:17 GMT+7 Email Print Like 0

វៀតណាម និងកម្ពុជាខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីរក្សា ពង្រីក​ចំណង​សាមគ្គីភាព​ មិត្តភាព​


 វៀតណាម និងកម្ពុជាខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីរក្សា
ពង្រីកចំណងសាមគ្គីភាព មិត្តភាព

នាថ្ងៃទី២០ ខែកក្ដដា ឆ្នាំ​២០១៧ នៅរដ្ឋធានីភ្នំពេញ កម្ពុជា អគ្គលេខាគណៈ​កម្មាធិការមជ្ឈឹម​បក្ស​កុម្មុយនិស្ត​វៀត​ណាម​ លោក Nguyen Phu Trong បានអញ្ជើញចូលគាល់ព្រះ​មហាក្សត្រកម្ពុជា នរោត្តម សីហមុនី។ ក្រឡែកមើល​ឡើងវិញនូវដំណាក់​កាលអភិវឌ្ឍន៍ទំនាក់ទំនង នៃប្រទេសទាំងពីរ ក្នុងរយៈពេល ៥០ ឆ្នាំកន្លងទៅ ថ្នាក់ដឹកនាំទាំងពី ររូប​បាន​វាយតម្លៃខ្ពស់​ចំពោះការ​ដែលប្រទេស​ទាំងពីរ​បានបង្កើតទំនាក់​ទំនងការទូត​នាថ្ងៃទី២៤ ​ខែមិថុនា ឆ្នាំ ១៩៦៧ ហើយបានឯកភាពថា​ ទំនាក់ទំនងភាពជាអ្នក​ជិតខាងមិត្តភាព​ សាមគ្គីភាពពិសេស ដែ​ល​ត្រូវបានបណ្ដាជំនាន់ថ្នាក់ដឹក​នាំពូនជ្រំ។ ថ្នាក់ដឹកនាំទាំងពីររូបបាន​អះអាងថា​មុខក៏ដូច​ជាក្រោយ​ នឹង​រួមគ្នាខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ​ចិត្តរបស់ខ្លួនដើម្បីរក្សា ពង្រីក និងអប់រំ​ជំនាន់ក្រោយៗនូវចំណងសាមគ្គី​ភាព មិ​ត្តភាពជាប្រពៃណី និងកិច្ច​សហប្រតិបត្តិការ​លើគ្រប់​វិស័យ​រវាង​វៀត​ណាម​ - កម្ពុជា។លោក  Nguyen P​hu Trong បានប្រសិទ្ធិពរជូន​ចំពោះប្រជាជន​កម្ពុជាបន្ត​ទទួលបាន​សមិទ្ធិ​ផល​ថ្មី ក្នុ​ងបុព្វហេតុកសាង និងការពារប្រ​ទេសជាតិ។ រីឯខ្លួនវិញ ព្រះមហាក្សត្រ នរោត្តម សីហមុនី​ បាន​សង្កត់​ធ្ងន់​ថា ដំណើ​រទស្សនកិច្ចរបស់ លោក Nguyen Phu​ Trong ជាព្រឹត្តិការប្រវត្តិសាស្ត្រ​ពិសេសក្នុង​ទំនាក់ទំនង​ជាអ្នកជិត​ខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រ​តិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា - វៀ​តណាម ហើយបានប្រព្រឹត្តិទៅចំទៅនឹ​ងឱកាសដែលប្រទេសទាំងពីរ បានរៀបចំសកម្មភាព​ដ៏មហោឡារិកជាច្រើន រំលឹកខួប​អនុស្សវរីយ៍លើកទី ៥​០ ឆ្នាំ នៃទិវាបង្កើតទំនាក់ទំនងការ​ទូត។ ព្រះមហាក្សត្របានអះអាងថា នឹងបន្តពូនជ្រំទំ​នាក់​ទំនងសាមគ្គីភាព​ដ៏មហិមា ទំនាក់ទំនងមិត្តភាពដ៏​ស្មោះសរ និងកិច្ចសហប្រតិ​បត្តិការ ជាអ្នកជិត​ខាងដ៏ល្អប្រសើរ​កម្ពុជា - វៀតណាម។

​បន្ទាប់ពីការចរចារ អគ្គលេខាបក្ស  លោក Nguyen Phu Trong បានទៅគោរពវិញ្ញាណក្ខ័ន្ឌ អតីត​ព្រះមហា​វីរក្សត្រ​ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជួបសម្តែងការគួរសម ព្រះ​រាជអគ្គ​មហេសី ន​រោត្តម មុនីនាថ សីហនុ និងដាក់ក​ម្រផ្កានៅស្តូបរំលឹកវិញ្ញាណខ័ណ្ឌ​យុទ្ធជន​ស្ម័គ្រចិត្ដ​វៀតណាម នៅកម្ពុជា។
 
ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចថ្នាក់រដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា នារសៀល ថ្ងៃទី ២០ ខែ​កក្កដា អគ្គលេខាបក្ស លោក Ngu​yen Phu Trong បានជួបចរចារជាមួយនា​យករដ្ឋមន្ត្រីរាជរដ្ឋាភិបាល​ក​ម្ពុជា សម្តេចតេ​ជោ ហ៊ុន សែន។ ក្នុងជំ​នួបសន្ទនានេះ ថ្នាក់ដឹកនាំទាំងពីរ​រូបបានពិភាក្សា​និងឯកភាព​អំពីខ្លឹម​សារ​សំខាន់​ៗ សំដៅតម្រង់ទិសសំ​រាប់ទំនាក់ទំនងរវងប្រទេសទាំងពីរ អោយអភិវ​ឌ្ឍន៍កាន់តែស៊ីជម្រៅ ស្ថិរភាពនិង​ចីរភាព​ថែមទៀត។ នាថ្ងៃដដែល អគ្គលេ​ខាបក្សកម្មុយនិស្ត វៀតណាម លោក N​guyen Phu Trong ក៏បាន​ជួប​សន្ទនា ​ប្រធានរដ្ឋសភា កម្ពុជា សម្តេច ​ហេង សំរិន និងអនុប្រធានគ​ណបក្សប្រ​ជាជន​កម្ពុជា ប្រធាន​ព្រឹទ្ធសភា​ កម្ពុជា លោក សាយ ឈុំ ​ផងដែរ៕

 

តា​ម​ VOV5 - វិទ្យុសំឡេង​វៀតណាម​

 

បណ្តាអត្ថបទបានផ្សាយ