15/11/2014 19:38 GMT+7 Email Print Like 0

វៀតណាម-ជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម

ក្នុងក្របខ័ណ្ឌនៃផ្សារតាំងពិព័រណ៍កសិកម្មអន្តរជាតិលើក​ទី១៤ - Agro Viet ២០១៤ នារសៀល​ថ្ងៃ​ទី​១៤​ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅទីក្រុងហាណូយ ​ក្រសួងក​សិកម្ម និងអភិវឌ្ឍន៍ជនបទ​វៀត​ណា​ម បានរៀបចំសន្និសីទ​ពាណិជ្ជកម្មវៀតណាម- ជប៉ុន ដោយមានការចូលរួម​របស់​អង្គភាព​អាជីវកម្ម​​ចំនួន ​៦០នៃប្រទេសទាំងពីរ។ នៅទីនេះ បណ្ដាអង្គភាពអាជីវកម្ម​វៀតណាម​បាន​ទាក់​ទង​ ស្វែងយល់បន្ថែមអំពីឱកាសនាំចេញទំនិញ កសិផល រុក្ខផល ជលផល​ចូល​ក្នុង​ទី​ផ្សារ​ជ​ប៉ុន​។ ទន្ទឹមនឹងនោះ ក៏ស្វែងយល់អំពីបណ្ដាម៉ាស៊ីន ឧបករណ៍ សម្ភារះបំរើ​កសិកម្ម​របស់​បណ្ដា​ក្រុម​ហ៊ុនជប៉ុន។ ​នេះក៏គឺជា​ឱកាសដើម្បីបណ្ដាអង្គភា​ពអាជីវកម្មនាំចូលទំនិញរបស់ជប៉ុន​បាន​ទាក់​​ទង ស្វែករកដៃគូក្នុងវិស័យកសិកម្មនៅវៀតណាម។

ថ្លែងមតិនៅទីនេះ លោក Kennichi Takashima ប្រធានសម្ព័ន្ធ​សមាគមន៍អ្នកផលិតម៉ាស៊ីន ឧបករណ៍​កសិកម្មជប៉ុនបានអោយដឹងថា៖“ នាបច្ចុប្បន្ន សម្ព័ន្ធសមាគម​ម៉ាស៊ីន​កសិកម្ម​ជប៉ុន​បាន​​មានទីស្នាក់ការ​នៅចិន និងថៃហើយ។ យើងខ្ញុំសង្ឃឹមថា៖ ក្នុងអនាគត នឹងបាន​កសាង​រោង​​ចក្រ​​នេះនៅវៀតណាម។ យើងខ្ញុំមានផលិតផលជាម៉ាស៊ីនទំនើបៗ។ ​វៀតណាម​ជា​ប្រទេស​​កសិកម្ម ដូច្នេះ បណ្ដាម៉ាស៊ីននេះបានអនុវត្តនៅ​វៀតណាម នឹងកាត់បន្ថយកម្លាំង​ពលកម្ម​​ជាច្រើន និងបង្កើនទិន្នផលទៀតផង៕”

តាម VOV5 - វិទ្យុសម្លេង​វឿត​ណាម

បណ្តាអត្ថបទបានផ្សាយ