23/04/2015 14:21 GMT+7 Email Print Like 0

វៀតណាម-ចិន ពង្រឹងការទុកចិត្តគ្នា​ដើម្បី​ជម្រុញ​សហ​​ប្រតិ​បត្តិការ​​សំរាប់​ផល​ប្រយោជន៍​រួម

ដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១០ខែ​មេ​សា​កន្លងមក របស់លោកអគ្គលេខាបក្ស ង្វៀនភូត្រុង តបតាមការអញ្ជើញរបស់ លោក​អគ្គ​លេ​ខា​បក្សនិង​ជាប្រធាន​រដ្ឋ Xi Jinping​ បាន​មតិ​សាធារណៈ​នៃប្រ​ទេស​ទាំងពីរ​និងអន្តរ​ជាតិ​យក​​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង។ ពីព្រោះ ជុំវិញគោ​លដៅ នៃដំណើរ​ទស្សនកិច្ច គឺបន្ត​ពង្រឹង​បង្កើន​​​​​ភាព​​ជឿ​ជាក់ រក្សា​ស្ថាន​ភា​ព​សន្តិ​ភាព មិត្ត​ភាព សេ្ថរ​ភាព ជម្រុញ​​បន្ថែម​​សហ​​ប្រត្តិ​​​បត្តិ​ការ​​​​លើ​​គ្រប់​​វិស័យ បន្ត​កា​​រអភិវឌ្ឍន៍​​ខ្លាំង​ក្លា ឲ្យទំនាក់​​ទំនង​​វៀត​​ណាម​​-​ចិន ទន្ទឹម​​នឹង​នោះ ​​បង្ក​​លក្ខ​ណៈ​ងាយ​​ស្រួល ឲ្យ​បន្ត​​ដោះ​ស្រ័យ​​ការងារ​​ ដែល​​នៅសេស​​សល់ ​រួម​​ចំណែ​ក​រក្សា​បរិ​ស្ថាន​​​​សន្តិ​​ភាព​ ឲ្យ​​ការ​​អភិវឌ្ឍន៍ លើក​​​កម្ពស់​តួនា​​ទីរបស់​​វៀតណាម ​​​លើ​ឆាក​​​អន្តរ​ជាតិ។

លោកអគ្គលេខាបក្សនិងជាប្រធានរដ្ឋចិន Xi Jinping អញ្ជើញទទួលស្វាគមន៍ លោកអគ្គលេខាបក្ស ង្វៀនភូត្រុង។ រូបថត៖ ទ្រីយុង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកអគ្គលេខាបក្ស ង្វៀនភូត្រុង បានទទួលស្វាគមន៍យ៉ាងឱឡារឹក ដោយបាញ់កាំភ្លើងធំ២១ណាត់​ជាកិច្ចស្វាគមន៍។ រូបថត៖ ទ្រីយុង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកអគ្គលេខាបក្សនិងជាប្រធានរដ្ឋចិន Xi Jinping និងលោកអគ្គលេខាបក្ស ង្វៀនភូត្រុង ត្រួត​ពល​កងកិត្តិយស។ រូបថត៖ ទ្រីយុង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ក្មួយកុមារតូចៗនៃរដ្ឋធានីប៉េកាំងគោរពទទួលស្វាគមន៍លោកអគ្គលេខាបក្ស ង្វៀនភូត្រុង។ រូបថត៖ ទ្រីយុង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកអគ្គលេខាបក្ស ង្វៀនភូត្រុង ចូលរួមកិច្ចចរចាជាមួយលោកអគ្គលេខានិងជាប្រធានរដ្ឋចិន Xi Jinping។ រូប​ថត៖ ទ្រីយុង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


អគ្គលេខាបក្សនៃប្រទេសទាំងពីរធ្វើសាក្សីក្នុងពិធី ចុះហត្ថលេខា៖ “អនុស្សារណៈ​រវាងក្រសួង​ការពារ​ជាតិ​នៃ​​សាធារណៈរដ្ឋសង្គមនិយមវៀតណាម និងក្រសួងការពារជាតិនៃសាធារណៈរដ្ឋប្រជាមានិតចិន ស្តីពី​កិច្ច​​សហប្រតិបត្តិការក្នុងវិស័យរក្សាសន្តិភាពអង្គការសហប្រជាជាតិ” ។ រូបថត៖ ទ្រីយុង - ទីភ្នាក់​ងារ​សារ​ព័ត៌មាន​វៀតណាម

លោក​អគ្គលេខាបក្ស ង្វៀនភូត្រុង និងលោកអគ្គលេខានិងជាប្រធានរដ្ឋចិន Xi Jinping អញ្ជើញ​ទស្សនា​តាំង​​ពិព័រណ៍​ជាសមិទ្ធិផល​នៃសិក្ខាសាលា​ពិភាក្សាវែកញែក​មតិរវាង​បក្សកុម្មុយនិស្តចិននិង​បក្ស​កុម្មុយ​និស្ត​វៀត​​ណាម​។ រូបថត៖ ទ្រីយុង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ចិនជាប្រទេសជិតខាង មានប្រពៃណីទំនាក់ទំនង​មិត្តភាព ជាយូរអង្វែង​នឹងវៀតណាម ហើយ​ជាប្រ​ទេស​ដែល​​មាន​មាគ៌ា​អភិវឌ្ឍន៍ជិតដិតនឹង​វៀតណាម។ បច្ចុប្បន្ន ចិនបានក្លាយជាអតិថិជនធំបំផុតរបស់វៀតណាម ការ​ទំនាក់​ទំនង នៃប្រទេសទាំងពីរបានបង្កើនឡើង ជាដៃគូ​សហប្រតិបត្តិការ​យុទ្ធសាស្រ្តគ្រប់​វិស័យ។ ប៉ុន្តែ ការ​​ទំនាក់​ទំនង​នៃប្រទេសទាំង​ពីរថ្មីៗ​នេះ ត្រូវឥទ្ធិពលពីស្ថានភាពតានតឹងលើសមុទ្រខាងកើត ជះ​ឥទ្ធិ​ពល​មិន​​តិច​ដល់ទឹក​ចិត្ត មនោសញ្ចេតនា របស់ប្រជាជនយើង និងសកម្មភាពសហប្រតិបត្តិ​ការរវាងភាគី​ទាំងពីរ។

ហេតុដូច្នោះហើយ គោលដៅសំខាន់នៃដំណើរទស្សនកិច្ច លើក​នេះរបស់អគ្គលេខាបក្ស គឺដើម្បី​​ពិភាក្សា​ដោយ​​​សុទ្ធ​​ចិត្ត ស្មោះ​ត្រង់ ជាមួយ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ចិន អំពីវិ​ធានការ​ដើម្បីស្តារ​ឡើងវិញ និង​​ជម្រុញ​​សហ​ប្រ​តិ​​បត្តិ​​ការ ដែលមានផលប្រយោជន៍រួម លើគ្រប់វិស័យទាំងអស់ ពង្រឹងទំនុកចិត្ត បង្កើន​មិត្ត​ភាព ផ្លាស់​​ប្តូរ​វិធាន​​​​ការ​ ដើម្បីត្រួតពិនិត្យ​ស្ថានភាព រក្សាសន្តិសុខ សេ្ថរភាព​លើសមុទ្រខា​ងកើត ដើម្បី​​ផល​ប្រយោជន៍​ របស់​ប្រ​ជា​​ជនប្រទេសទាំង​ពីរ តំបន់និង​ពិភពលោក។


ដោយ​​កិច្ចទទួលស្វាគមន៍យ៉ាងមហោឡារឹក ជាមួយកម្មវិធីធ្វើការសម្បូរណ៍បែប បរិយាកាសមិត្តភាព ពិភាក្សា​ស្មោះ​ត្រង់ ជាក់ស្តែង ប្រសិទ្ធភាព ដំណើរទស្សនកិច្ចបានជោគជ័យប្រសើរ សម្រេចបាន​លទ្ធផល​ដ៏​សំខាន់​។

ភាគីទាំងពីរបានឯកភាពចេញប្រកាសរួម ប្រាំបួនចំណុចបង្ហាញការយល់ដឹងរួមសំខាន់ ពីប្រពៃណី​ទំនាក់​ទំនង​៦៥​ឆ្នាំកន្លង​ទៅ ពី​ការ​ទំនាក់​ទំនង​វៀត​ណាម-ចិ​ន ពីកា​របង្កើនទំនុក​ចិត្ត​នយោបាយ ជម្រុញ​សហ​ប្រតិ​បត្តិ​​ការពេញ​លេញ ជាក់ស្តែង រក្សាសន្តិសុខ ស្ថេរភាពលើសមុទ្រខាងកើត នាំទំនាក់​ទំនង​ទ្វេភាគី​អភិវឌ្ឍន៍​ល្អ​ប្រសើរ​ រឹងមាំ ។

លោកអគ្គលេខាបក្ស ង្វៀនភូត្រុង ជួបសវនាការជាមួយ លោកនាយករដ្ឋមន្រ្តីចិន  Li Keqiang ។ រូបថត៖ ទ្រីយុង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោក ​អគ្គលេខាបក្ស ង្វៀនភូត្រុង ជួបសវនាការជាមួយ សមាជិក​នៃគណៈ​កម្មធិការអចិន្ត្រៃយ៍​ការិយា​ល័យ​​​​នយោបាយ ប្រធានសមាជិក​នៃគណៈកម្មធិការ​អចិន្រៃយ៍នៃ​មហាសន្និបាត​តំណាង​រាស្រ្ត​ទូទាំង​ប្រ​ទេស​​ចិន (ប្រធានរដ្ឋសភា) លោក Zhang Dejiang ។ រូបថត៖ ទ្រីយុង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


អគ្គលេខាធិការបក្ស ង្វៀនភូត្រុង ជួបសវនាការជាមួយ សមាជិកនៃ​គណៈកម្មការ​អចិន្ត្រៃយ៍ការិយាល័យ​នយោបាយ និងជាប្រធានបក្សកុម្មុយនិស្តចិនលោក Yu Zhengsheng។ រូបថត៖ ទ្រីយុង - ទីភ្នាក់ងារសារ​ព័ត៌មានវៀតណាម

ផ្អែកលើមូលដ្ឋាននោះ ភាគីទាំងពីបានដាក់ចេញទិសដៅ វិធានការចម្បង ជាក់ស្តែង បង្កើន​ជម្រុញ​ទំនាក់​ទំនង​ដៃគូ សហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់វិស័យ វៀតណាម - ចិន លម្អិត​នៅក្នុង​ចំណុច​សំខាន់ខា​ង​ក្រោម​នេះ​៖

ជាបឋម ភាគីទាំងពីរបានឯកភាពស្តារឡើងវិញេះ និងជម្រុញសហប្រតិបត្តិបត្តិការ ដែល​មាន​ផល​ប្រយោជន៍​រួម​លើគ្រប់​វិស័យ រវាងប្រទេសទាំងពីរក្នុងពេលឆាប់ៗខាង​មុខ ក្នុងនោះមានការប្រឹង​ប្រែង​អនុវត្តន៍ល្អ “គម្រោង​ការអភិវឌ្ឍន៍​៥ឆ្នាំ សហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មវៀត​ណាម-ចិន ដំណាក់កាល ២០១២-២០១៦” ប្រភេទ​គម្រោងកា​រ​សហប្រតិ​បត្តិការ​ដ៏សំខាន់​ និង​កិច្ច​ព្រមព្រៀង​សហប្រតិ​បត្តិការ ​សេដ្ឋ​កិច្ច​ពាណិជ្ជ​កម្ម បាន​ចុះហត្ថលេខា ជម្រុញពាណិជ្ជកម្មទ្វេភាគី បង្កើនសេ្ថរភាព តុល្យភាព រឹងមាំ ភាគី​ចិន​យល់​ព្រម​លើក​ទឹក​ចិត្តសហគ្រាស​ចិនបើក​ទូលាយ ​នាំចូល​បណ្តាមុខ​ទំនិញដែល​មានសក្តានុពល​ ប្រកួត​​ប្រជ្រែង​​របស់​​វៀត​ណាម គាំ​ទ្រ​សហ​គ្រាស​ចិន​មក​កាន់​វៀត​ណាម​វិនិយោគ និង​ត្រៀម​បង្ក​លក្ខណៈ​ជាងនេះ​ទៀត ឲ្យសហ​គ្រាស​វៀត​​ណាម​​ទៅកាន់ប្រ​ទេស​ចិនបើកទូលាយទីផ្សារ។

ភាគីទាំងពីរឯកភាពបង្កើនពាណិជ្ជកម្មព្រំដែន ជម្រុញសាងសងតំបន់សហប្រតិបត្តិការ សេដ្ឋកិច្ចឆ្លងព្រំដែន គម្រោង​ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ជម្រុញសហប្រតិបត្តិការក្នុងវិស័យក​សិកម្ម កែច្នៃ សេវា​កម្ម​និង​វិស័យ​វិទ្យា​​សាស្រ្ត​បច្ចេកវិទ្យា សុខាភិបាល ត្រួតពិនិត្យ ពិនិត្យ​ជម្ងឺឆ្លង....។

ភាគីចិនយល់ព្រមលុបចោល សេចក្តីព្រមានពីការធ្វើទេសចរណ៍មកវៀតណាម។ ភាគីទាំង​ពីបាន​ប្រកាស​បង្កើត​ក្រុម​បេសសកម្ម អំពីរូបិយវត្ថុនិងពីហេដ្ឋារចនាសម្ព័ន្ធជាផ្លូវការ ចុះហត្ថលេខាលើ៧ ឯកសារ​សហ​ប្រតិ​បត្តិ​ការ រវាងប្រទេសទាំង​ពីរក្នុងវិស័យមួយចំនួន។

ទីពីរគឺភាគីទាំងពីរបានឯកភាពពីវិធានការដើម្បីពង្រឹងទំនុកចិត្ត បង្កើនមិត្តភាព រក្សាសេ្ថរភាព និង​អភិវឌ្ឍន៍​ល្អ​ប្រ​សើរ នៃ​ការទំនាក់ទំនងវៀតណាម  - ចិន ជាមួយការផ្លាស់ប្តូរបង្កើនកិច្ចពិភាក្សាជាន់ខ្ពស់ ក្នុងនោះ លោក​អគ្គលេ​ខា​និងជាប្រធានរដ្ឋចិន Xi Jinping បាន​ទទួល​សេចក្តី​អញ្ជើញ​មក​បំពេញ​ទស្សន​កិច្ច ​ឆាប់ៗ​នៅ​វៀត​​ណាម​។ បង្កើនយន្ត​ការផ្លាស់ប្តូរ សហប្រតិបត្តិការ រវាងបក្សទាំងពីរ ប្រទេសទាំងពីរ។

ទីបីគឺភាគីទាំងពីរបានពិភាក្សាយោបល់ជាចំហរ ស្មោះត្រង់ ពីស្ថានភាព និងបញ្ហាកើតមានលើសមុទ្រ សង្កត់​ធ្ងន់​លើការប្រព្រឹត្តិតាម ការ​ទទួលស្គាល់ចំណុចសំខាន់រួម ដែល​ថ្នាក់​ដឹង​នាំ​ជាន់​ខ្ពស់​នៃគណៈ​បក្ស​និង​រដ្ឋ​ទាំង​ពីរ យកចិត្តទុកដាក់អនុវត្តន៍ “កិច្ចព្រមព្រៀងអំពីគោលការណ៍មូលដ្ឋាន ណែនាំ​ដោះស្រាយ​បញ្ហា​លើ​សមុទ្រ​វៀត​ណាម   ចិន” ប្រើប្រាស់ល្អយន្តការចរចាថ្នាក់រដ្ឋាភិបាល អំពីព្រំដែនទឹកដីវៀតណាម ចិន ប្រកាន់​ខ្ជាប់ការ​អនុវត្តន៍​កិច្ច​ព្រមព្រៀងពាណិជ្ជកម្ម និងចរចាមិត្តភាព ស្វែងរកដំណោះស្រាយមូលដ្ឋាន និងយូរអង្វែង ដែល​ភាគី​ទាំង​ពីរសុទ្ធតែ អាចទទួលយកបាន សកម្មក្នុងការស្រាវជ្រាវរកដំណោះស្រាយ ដែល​ធ្វើ​យ៉ាង​ណា​មិន​ជះ​ឥទ្ធ​ពល​ដល់គោលជំហរ និងគោលការណ៍នៃប្រទេសទាំងសងខាង រួមមាន៖ សកម្មភាព​ស្រាវជ្រាវ​និង​ពិភាក្សា​​ ពីបញ្ហាសហប្រតិបត្តិការរួមអភិវឌ្ឍន៍។

ការត្រួតពិនិត្យល្អរួមគ្នាលើបញ្ហាជម្លោះលើសមុទ្រ អនុវត្តន៍ម៉ឹងម៉ាត់ មានប្រសិទ្ធភាព “ប្រកាស​អំពីការ​ប្រតិបត្តិ​របស់​ភាគី​នានានៅសមុទ្រខាងកើត” (DOC) ហើយឆាប់សម្រេចបាន “ដើម្បី​បង្កើត​ប្រព្រឹត្ត​ឲ្យបាន​ឆាប់​រហ័ស​នៅ​សមុទ្រ​ខាងកើត” (COC) លើកិច្ច​ព្រមព្រៀងពាណិជ្ជកម្មឯកភាព គ្មានសកម្មភាពស្មុគស្មាញ់ បង្វែងជម្លោះ ដោះស្រាយទាន់ពេល សមស្រមលើបញ្ហាដែលបង្កឡើង រក្សាស្ថានភាព​ទំនាក់​ទំនង​វៀត​ណាម​ - ចិន និង​សន្តិ​ភាព ស្ថេរភាព លើ​សមុទ្រខាងកើត។

ភាគីទាំងពីរក៏បានឯកភាពជម្រុញសកម្មភាព នៃក្រុមពិភាក្សាអំពីសហប្រតិបត្តិការរួមអភិវឌ្ឍន៍ លើសមុទ្រ បង្កើន​​​​សហ​ប្រតិ​បត្តិ​ការ​ក្នុង​វិស័យ​ងាយ​រង​ផល​ប៉ះពាល់ សកម្ម​​ជម្រុញ​កិច្ច​ចរចា​​បែងចែក​​តំបន់​​ក្រៅទ្វារ​​ឈូង​សមុទ្រ​​ភាគ​​ខាងជើង សកម្មភាពជម្រុញស​ហប្រតិបត្តិការ រួមអភិវឌ្ឍន៍​នៅតំបន់​សមុទ្រនេះ ឆាប់​​បង្កើត​​ការ​ត្រួត​​​ពិនិ​ត្យ​រួម​នៅតំបន់​សមុទ្រ​ខាងក្រៅ​ទ្វារ នៃ​ឈូង​សមុទ្រ​ភាគ​ខាង​ជើង​ក្នុង​ឆ្នាំនេះ​។

ក្នុងកិច្ចចរចា កិច្ចសវនាការទាំងអស់របស់  អគ្គលេខាបក្ស ង្វៀនភូត្រុង ជានិច្ច​ជាកាល​សង្កត់ធ្ងន់​នូវតម្រូវ​បង្កើន​​ការណែនាំ​អនុវត្តន៍ ដោយ សកម្មភាពជាក់ស្តែងមួយចំនួនដែលបានឯកភាព កិច្ចព្រម​ព្រៀង​ទាំងអស់​នេះ​តាម​គោល​ដៅ “និយាយផងអនុវត្តផង”។


សម​មិត្ត Wang Jiarui សមាជិកមជ្ឈិមបក្ស អនុប្រធានបក្សកុម្មុយនិស្តចិន និងជា​ប្រធាន​គណៈ​កម្មធិការ​ជាតិ​​​នៃសន្និសីទពិគ្រោះយោបល់នយោបាយប្រជាជនចិន ប្រធានគណៈកម្មការនៃការបរទេសមជ្ឈិម និង​សម​​មិត្ត Li Jiheng សមាជិកមជ្ឈិមបក្ស និងជាលេខាធិការនៃខេត្តយុនណានជូនលោកអគ្គលេខាបក្ស ង្វៀន​​ភូ​ត្រុង នូវសៀវភៅកម្រងរូបភាព។ រូបថត៖ ទ្រីយុង ទីភ្នាក់ងារសារព័ត៌មានវៀតណាម 

លោកអគ្គលេខាបក្ស ង្វៀនភូត្រុង ទៅសួរសុខទុក្ខប្រជាជនតំបន់  Dai Doanh thon នៅភូមិ Da Ying Cun ទីក្រុង Yuxi ខេត្តយុនណានចិន។ រូបថត៖ ទ្រីយុង ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកអគ្គលេខាបក្ស ង្វៀនភូត្រុង ទៅសួរសុខទុក ជូនអំណោយគ្រួសារ លោក Liu Huancheng នៅតំបន់ Dai Doanh thon នៅភូមិ Da Ying Cun ។ រូបថត៖ ទ្រីយុង ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 

លោកអគ្គលេខាបក្ស ង្វៀនភូត្រុង ជូបសំណេះ​សំណាល​និងជូន​អំណោយ​ដល់​តំណាង​សមាគម​មិត្តភាព​ការ​បរទេសប្រជាជនចិន និងសមាជិកមិត្តភាពចិន។ រូបថត៖ ទ្រីយុង ទីភា្នក់ងារសារព័ត៌មានវៀតណាម

 លោកអគ្គលេខាបក្ស ង្វៀនភូត្រុង អញ្ជើញទទួលជួបអ្នកដឹកនាំក្រុមហ៊ុន Huawei គ្រុបមកសួរសុខទុក្ខ។ រូប​ថត​៖ ទ្រីយុង ទីភា្នក់ងារសារព័ត៌មានវៀតណាម

លោកអគ្គលេខាបក្ស ង្វៀនភូត្រុង អញ្ជើញទទួលជួបអ្នកដឹកនាំក្រុមហ៊ុនទ្រុងហ៊ឹងគ្រុប។  រូបថត៖ ទ្រីយុង​ -​ ទី​ភា្នក់​​ងារសារព័ត៌មានវៀតណាម 

ក្នុង​ក្រប​ខណ្ឌអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅចិន របស់លោកអគ្គលេខាបក្ស ង្វៀនភូត្រុង និង​គណៈ​​ប្រតិភូជាន់ខ្ពស់វៀតណាម ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសលោក ផាមប៊ិញមិញ បាន​​មកទស្សនាក្រុមហ៊ុនដែកថែប Kunming គ្រុប និងក្រុមហ៊ុនបណ្តាញអគ្គីសនី Van Nam  (ចំណុះ​អគ្គ​ក្រុម​​ហ៊ុនបណ្តាញអគ្គីសនីភាគខាងត្បូងនៃប្រទេសចិន។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ក្នុងក្របខណ្ឌអញ្ជើញទៅបំពេញទស្សនកិច្ចនៅចិន​របស់ លោកអគ្គលេខា​បក្ស ង្វៀន​ភូត្រុង និង​​គណៈ​​ប្រ​តិ​ភូ​​​​ជាន់​ខ្ពស់វៀត​ណាម លោកស្រីអនុប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន និងលោក​​អនុប្រធាន​​សមាជិក​​នៃ​​មហា​​សន្និ​​​បាត​តំណាងរាស្រ្តទូទាំងប្រទេសចិនលោក Zhang Baowen បានអញ្ជើញ​មកចូលរួម​ពិធី​សម្ពោធ​ឆ្លង​​ផ្លូវ​យន្ត​​ហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ VietjetAirទៅកាន់ប្រទេសចិន។ រូបថត៖ ទឿងធូ -ទីភ្នាក់​ងារ​សារ​ព័ត៌មានវៀតណាម

នេះអាចនិយាយបានថា នេះគឺជាដំណើរទស្សនកិច្ចជាផ្លូវការ របស់អគ្គលេខាបក្ស មាន​ព្រឹត្តិការណ៍​លេច​ធ្លោជា​ច្រើន។ ជាបឋម ចិនវាយតំលៃខ្ពស់ពីដំណើរទស្សកិច្ច ទទួលបដិសណ្ឋាកិច្ចយ៉ាងឱឡារឹក សម្រាប​លោក​​អគ្គលេខាបក្សនិង​គណៈប្រ​តិភូ ដោយ​មាន​ពិធី​ការ​ពិសេស ដូច​ជា​ចាត់​ថ្នាក់​​ឧបនាយក​​រដ្ឋមន្រ្តី​​មក​ទ​ទួល​ និង​អមនិង​ជូនដំណើរ​គណៈប្រតិភូ នៅព្រលានយន្តហោះ រៀប​​ចំពិធី​ទទួល​​នៅផ្នែក​​ខាង​​ក្រៅ​ដោយ​មាន​ការ​​បាញ់​កាំ​ភ្លើ​ង​​ធំ២១ ណាត់​ដើម្បីទ​ទួល​ស្វាគមន៍ រៀប​ចំក្រុម​ម៉ូតូ​អម​យ៉ាង​មហោ​ឡារឹក។ លោក​​អគ្គ​លេខា​បក្ស​​និង​ជាប្រ​ធាន​រដ្ឋ​ចិន Xi Jinping និង​អ្នកដឹក​នាំចិនរៀប​ចំពីរពិធី​ជប់លៀង​ចំនួន ២ ដង​ជូន លោក​​អគ្គ​លេ​ខាបក្ស​និងគណៈប្រ​តិភូយ៉ាង​ឱឡារឹក...។

នាឱកាសនេះ អគ្គលេខាបក្ស ង្វៀនភូត្រុង ក៏មានការជំនួបដ៏សំខាន់ ដូចជាសំណេះណាលជិតស្និទ្ធិ និង​រំភើប​ចិត្ត ជាមួយសមាជិក អតីត​យុទ្ធជន​និងសាច់​ញាតិ​​របស់ប្រជាជន​ចិន ដែលមាន​​គុណ​នឹងវៀត​ណាម​ក្នុង​សង្រ្គាម​​​ទាំង​​ពីរ ជួបនិង​ថ្លែងសន្ទរកថារាប់​អាន ជាមួយក្រុមយុវជន​ទាំងពីរប្រទេស ចុះទៅជន​បទ សំណេះ​សំ​ណាល​​​ជិត​ស្និទ្ធនឹង​ប្រជា​ជនចិន។

បណ្តា​សកម្មភាពទាំងនោះ បានបន្សល់ទុកនៅអារម្មណ៍ល្អដ៏ផូរផង់ចំពោះ អ្នកដឹកនាំនិងប្រជាជនចិនបាន​មតិ​​ប្រ​ជាជន ​ក្នុង​និង​ក្រៅ​ប្រទេសវា​យត​ម្លៃខ្ពស់៕

 

ទីភ្នាក់ងារសារព័ត៌មានវៀតណាម/កាសែតរូបភាពវៀតណាម

បណ្តាអត្ថបទបានផ្សាយ