09/11/2015 16:56 GMT+7 Email Print Like 0

វៀតណាម-ចិន​ឯកភាព​រួម​គ្នាត្រួត​ពិនិត្យ​ឲ្យ​ល្អប្រសើរ​នៃ​ការ​ខ្វែង​គំនិត​គ្នា​នៅលើ​សមុទ្រ​

ក្នុងដំណើរ​បំពេញទស្សនកិច្ចថ្នាក់រដ្ឋ​នៅវៀតណាម (ថ្ងៃទី៥ដល់ថ្ងៃទី៦ខែវិច្ឆិកា​ឆ្នាំ២០១៥) របស់​អគ្គលេខា​បក្ស និង​ជាប្រធាន​រដ្ឋ​ចិន Xi Jinping ថ្នាក់​ដឹកនាំ​ជាន់ខ្ពល់​នៃ បក្ស រដ្ឋ​ទាំង​ពីរ  បាន​ពិភាក្សា​​ផ្លាស់​ប្តូរ​យោបល់​ស៊ីជម្រៅ​ជាច្រើន ក្នុងនោះ មាន​បញ្ហាស្តីពី​សមុទ្រ​ខាង​កើត រួម​ចំណែក​ពង្រឹង​និង​ពង្រីក​ចំណង​​មិត្តភាព​​ប្រពៃណី ធ្វើឲ្យ​ការ​ទំនាក់​ទំនង ដៃ​គូរ​សហ​ប្រតិបត្តិ​ការ​យុទ្ធសាស្រ្ត​​គ្រប់​វិស័យ​វៀតណាម​-ចិន​កាន់តែស្អិត​រមួត ជម្រុញ​សន្តិភាព ស្ថេរភាព​និង​អភិវឌ្ឍន៍​នៃតំ​បន់​និងពិភពលោក។

ក្នុងរយៈពេលបំពេញទស្សន​កិច្ច លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន Xi Jinping បាន​ជួប​ពិភាក្ស​ជាមួយ​លោក​អគ្គលេខា​បក្ស ង្វៀនភូត្រុង និងលោក​ប្រធានរដ្ឋ ទ្រឿងតឹនសាង ពិភាក្សាជាមួយ​លោក​នាយករដ្ឋមន្រ្តី ង្វៀន​តឹន​យុង លោក​ប្រធាន​រដ្ឋសភា ង្វៀស៊ីញហុង និង​ចូលរួមព្រឹត្តិការណ៍​ដ៏សំខាន់​ជាច្រើន​ទៀត។

នៅក្នុង​បណ្តាកិច្ចជំនួប ភាគីទាំងពីររួមគា្នសង្កត់ធ្ងន់ពីសារៈ​សំខាន់​នៃការ​ងារ ពង្រឹង​និង​ពង្រីក​មិន​ឈប់​ឈរ​នៅ​ចំណង​មិត្តភាព​ប្រពៃណីរ​វាង បក្ស រដ្ឋទាំងពីរ ក្នុងស្ថានភាព​ថ្មី ឯកភាព​កំណត់​ជាក់​ច្បាស់​នូវ​ទិស​ដៅ​ត្រឹម​ត្រូវ​នៃ​ចំណង​មិត្ត​ភាព​វៀតណាម​-ចិន រក្សាការពិភាក្សាជាន់ខ្ពស់ ពង្រឹង​និងពង្រីក​ទំនុក​ចិត្ត​នយោបាយ ជម្រុញ​សហ​ប្រតិ​បត្តិ​ការ​សេដ្ឋ​កិច្ច ពាណិជ្ជកម្ម វិនិយោគ​អភិវឌ្ឍន៍​ប្រសិទ្ធភាព តុល្យភាព ភាពល្អ​ស្អាត បើក​ទូលាយ​សហ​ប្រតិ​បត្តិ​ការ​លើ​វិស័យ​វិទ្យាសាស្រ្ត​បច្ចេកទេស អប់រំ វប្បធម៌ ទេសចរណ៍ សហការ​អនុវត្ត​ល្អលើ​ឯក​សារ​ទាំង​បី ស្តីពី​ការ​គ្រប់​គ្រង​ព្រំដែន​ដីគោក ជម្រុញការ​ភិវឌ្ឍន៍តំបន់ព្រំដែន​រវាងប្រទេស​ទាំងពីរ​។ល។


ពិធីទទួលស្វាគមន៍លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន Xi Jinping​បានរៀបចំ​ឡើង
យ៉ាង​ឱឡារឹកនៅក្នុងវិមានប្រធានរដ្ឋ តាមពិធីខ្ពង់ខ្ពស់បំផុតសម្រាប់ថ្នាក់ប្រមុខរដ្ឋ។ រូបថត៖ ថុងញ៉ឹក-ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកអគ្គលេខាបក្ស ង្វៀនភូត្រុង ពិភាក្សាជាមួយលោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន Xi Jinping។
រូបថត៖ ថុងញ៉ឹក-ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោក​អគ្គលេខាបក្ស ង្វៀនភូត្រុង និង​លោកអគ្គ​លេខាបក្ស និងជាប្រធាន​រដ្ឋចិន Xi Jinping ធ្វើសាក្សីក្នុង​ពិធីចុះហត្ថលេខា
លើ​បណ្តា​កិច្ច​ព្រម​ព្រៀង​សហប្រតិបត្តិការ រវាង​ភាគីទាំ​ង​ពីរ​។ ​​រូបថត៖​ ទ្រីយុង-ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកអគ្គលេខាបក្ស ង្វៀនភូត្រុង និងលោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន Xi Jinping ចូល​រួមកិច្ច​ប្រជុំ​មិត្តភាព​យុវជន​វៀត​ណាម​-ចិន​លើកទី១៦។ ​
រូបថត​៖ ទ្រីយុង-ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានរដ្ឋ ទ្រឿងតឹនសាង បានទទួលជួបនិងពិភាក្សាជាមួយលោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន Xi Jinping។
រូបថត៖ ង្វៀនខាង-ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកនាយករដ្ឋមន្រ្តី ង្វៀនតឹនយុង ជួបសវនាការជាមួយលោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន Xi Jinping។
រូបថត៖ ឌឹកតាម-ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានរដ្ឋសភា ង្វៀនស៊ីញហុង បានទទួលជួបលោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន Xi Jinping អញ្ជើញ​មក​ទស្សនា​អគាររដ្ឋសភា។​
រូបថត៖ ញ៉ានសាង់-ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន Xi Jinping បានថ្លែងសុន្ទរកថានៅចំពោះមុខរដ្ឋសភាវៀតណាម។
រូបថត៖ ញ៉ានសាង់-ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ស្តីពីបញ្ហា​នៅលើសមុទ្រ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាដោយស្មោះត្រង់ មិនលាក់​បាំង សង្កត់​ធ្ងន់​ការ​ប្រតិ​បត្តិ​ទស្សនៈ​រួម​ដ៏សំខាន់សម្រេច​បាន​រវាងថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​នៃ បក្ស រដ្ឋទាំងពីរ អនុវត្ត​ហ្មត់​ចត់ “កិច្ច​ព្រម​ព្រៀង​ស្តីពី​លក្ខន្តិកៈមូល​ដ្ឋាន ណែនាំដោះស្រាយ បញ្ហានៅ​លើសមុទ្រ​វៀត​ណាម​-ចិន” ប្រើ​ប្រាស់​ល្អ​យន្តការ​ចរចា​ថ្នាក់​រដ្ឋាភិបាល ស្តីពីព្រំដែន​ទឹកដី​រវាងវៀត​ណាម-ចិន ព្យាយាម​អនុម័ត​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​និង​កិច្ច​ចរចា​មិត្ត​ភាព ស្វែងរក​វិធានការ​ដោះស្រាយ​មូលដ្ឋាន និង​យូរអង្វែង ដែលភាគី​ទាំងពីរសុទ្ធ​តែអាច​ទទួល​បាន សកម្ម​ពិភាក្សា បណ្តា​វិធានការដោះស្រាយ​មានលក្ខណៈ​អន្តរកាល មិន​ជះឥទ្ធិពល​ដល់​គោល​ជំហរ​និង​គោល​ការណ៍​របស់​ភាគី​នីមួយៗ រួមមានការសកម្មស្រាវ​ជ្រាវ និងពិភាក្សាស្តីពីកិ​ច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍​រួម។

ភាគីទាំង​ពីរឯកភាព​រួមគ្នាត្រួតពិនិត្យល្អប្រសើរនៃ ការខ្វែងគំនិត​គ្នានៅលើ​សមុទ្រ អនុវត្ត​ពេញ​លេញ​និង​មាន​ប្រសិទ្ធ​ភាព “ប្រកាសស្តីពីការ​ប្រតិបត្តិ​របស់​ភាគីនានា នៅសមុទ្រខាងកើត”(DOC) ជម្រុញ​សម្រេច​បាន “ក្រុម​ប្រតិ​បត្តិ​តំបន់​នៅលើសមុទ្រខាង​កើត”(COC) លើមូលដ្ឋាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ឯកភាព មិន​មាន​សកម្មភាព​ធ្វើឲ្យ​មាន​ភាព​ស្មុគស្មាញ បើក​ទូលាយ​ការ​ជម្លោះ វិនិច្ឆ័យ​ទាន់ពេល ត្រឹមត្រូវ​តាម​បញ្ហា​ដែល​បង្ក​ឡើង រក្សា​សន្តិ​ភាព​ ស្ថេរភាព​នៅលើសមុទ្រ​ខាងកើត និង​ទំនាក់ទំនង​វៀតណាម-ចិន​៕

 

ទីភ្នាក់ងារសារព័ត៌មានវៀតណាម/ ការសែតរូបភាពវៀតណាម 

បណ្តាអត្ថបទបានផ្សាយ