24/06/2015 10:28 GMT+7 Email Print Like 0

សម័យប្រជុំលើកទី៨ គណៈកម្មាធិការដឹកនាំសហប្រតិបត្តិការទ្វេភាគីវៀតណាម - ចិន
វៀតណាម - ចិនឯកភាពពិនិត្យមើលយ៉ាងល្អជម្លោះនៅសមុទ្រខាងកើតឡើងវិញ

សម័យប្រជុំលើកទី៨ គណៈកម្មាធិការដឹកនាំសហប្រតិបត្តិការទ្វេភាគីវៀតណាម - ចិនបាន រៀប​​ចំនៅរដ្ឋធានីប៉េកាំងចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែមិថុនា ដឹកនាំគណៈប្រតិភូ​នៃ​ប្រទេស​​ពីរ​ដោយ លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ជាម​ប៊ិញ​មិញ និងសមាជិកនៃរដ្ឋាភិបាលចិន លោក Yang Jiechi។


លោកឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសផាមប៊ិញមិញ និងសមាជិកនៃរដ្ឋាភិបាលចិន លោក Yang Jiechi។ រូបថត៖ ធូអៀន – ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ទិដ្ឋភាពរួមសម័យប្រជុំលើកទី៨ គណៈកម្មាធិការដឹកនាំសហប្រតិបត្តិការទ្វេភាគីវៀតណាម – ចិន។
រូបថត៖ ធូអៀន – ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកអនុរដ្ឋមន្ត្រីក្រសួងការបរទេសហូស្វឹនសើន និងលោកអនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន Liu Zhenmin  ចុះហត្ថលេខាលើកំណត់ហេតុនៃសម័យប្រជុំ។ រូបថត៖ ធូអៀន – ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 
ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរអំពីបណ្តាវិស័យសហប្រតិបត្តិការជាគន្លឹះសំដៅអនុវត្តន៍យ៉ាងម៉ឹងម៉ាត់បណ្តា​​កិច្ចព្រមព្រៀង ដែលថ្នាក់ដឹកនាំបក្សនៃប្រទេសទាំងពីរទទួល​​បាន​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​​របស់​លោក​អគ្គលេខាធិការបក្សង្វៀនភូត្រុង នាខែមេសាកន្លងទៅ អនុវត្តន៍យ៉ាងប្រសិទ្ធិភាព”កម្មវិធីធ្វើ​សម្មភាព​​អនុវត្ត​ទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រវៀតណាម - ចិន” រួមចំណែកជំរុញទំនា​ក់​​ទំនង​ដៃ​​គូ​​សហប្រតិបត្តិការ​យុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម - ចិន ដើម្បីអភិវឌ្ឍន៍ស្ថេរភាព មាំមួននិងរឹងមាំ។

ភាគីទាំងពីរបានកំណត់ការងារជាគន្លឹះធំៗមួយចំនួនសំដៅបង្កើនការជួបប្រាស្រ័យ កិច្ចសហប្រតិបត្តិការ​និង​បង្ក​លក្ខណៈងាយស្រួលសំរាប់ការជំរុញកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍សេដ្ឋកិច្ចរវាងបណ្តាក្រសួង ផ្នែក​និង​បណ្តា​​តំបន់ជាប់ព្រំដែននៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានផ្លាស់ប្តូរយ៉ាងស្មោះត្រង់អំពីបញ្ហាលើសមុទ្រ សង្កត់​ធ្ងន់ត្រូវគោរពការយល់ដឹងរួមសំខាន់ៗ ដែលទទួលបានរវាងថ្នាក់ដឹកនៃបក្សទាំងពីរ ប្រទេសទាំងពីរ ម៉ឹង​​ម៉ាត់​អនុវត្តន៍៖ "កិច្ចព្រមព្រៀងស្តីពីគោលការណ៍ជាមូល​ននូវការដឹកនាំដោះស្រាយបញ្ហាលើសមុទ្រ​វៀត​ណាម​ ​- ចិន​"។

ភាគីទាំងពីរបានផ្លាស់ប្តូរអំពីការប្រើប្រាស់យ៉ាងល្អយន្តការចរចាថ្នាក់រដ្ឋាភិបាលនូវបញ្ហាព្រំដែនវៀតណាម - ចិន​ ព្យាយាមចរចា ស្វែងរកដំណោះស្រាយជាមូលដ្ឋាននិងយូរអង្វែងដែលភាគីទាំងពីរអាចទទួលយកបាន រួម​​គ្នាពិនិត្យមើលយ៉ាងល្អជម្លោះលើសមុទ្រឡើងវិញ អនុវត្តន៍ពេលលេញសេចក្តីប្រកាស​ពី​ការ​ប្រព្រឹត្តរ​បស់​ភាគី​​នានានៅសមុទ្រខាងកើត (DOC)  និងបានឆាប់រហ័សទទួលបានក្រមប្រព្រឹត្តរបស់ភា​គី​នានា​នៅ​សមុទ្រ​ខាង​កើត (COC) គ្មានសកម្មភាពអ្វី ដើម្បីធ្វើស្មុកស្មាញ បើកទូលាយជម្លោះ ដោះស្រាយ​បញ្ហាកើតឡើង​ជា​បន្ទាន់​ រក្សាស្ថានភាពនៃទំនាកទំនងវៀតណាម- ចិននិងសន្តិភាព ស្ថេរភាពនៅសមុទ្រខាងកើត។ 


លោកឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសផាមប៊ិញមិញ ជួបសវនាការជាមួយលោកនាយករដ្ឋមន្ត្រីចិន Li Kieqang។ រូបថត៖ ធូអៀន – ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសផាមប៊ិញមិញ ជួបសវនាការជាមួយលោករដ្ឋមន្ត្រីក្រសួងការ​បរទេស​ចិន Wang Yi។  រូបថត៖ ធូអៀន – ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 
បញ្ចប់សម័យប្រជុំនេះ លោកឧបនាយករដ្ឋមន្ត្រី ផាមប៊ិញមិញនិងសមាជិកនៃរដ្ឋាភិបាល លោក Yang Jiechi បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកំណត់ហេតុសម័យប្រជុំលើកទី៨ គណៈកម្មាធិការដឹកនាំ​សហ​ប្រតិបត្តិ​​ការ​ទ្វេភាគីវៀតណាម-ចិន។

ក្នុងជំនួបសវនាការជាមួយលោកនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលចិន Li Kieqang នៅមហាសាលប្រជាជនចិន លោកឧបនាយករដ្ឋមន្ត្រីផាមប៊ិញមិញអះអាងថា វៀតណាមតែងតែយកចិត្ត​ទុកដាក់ក្នុង​ការ​អភិវឌ្ឍន៍​យ៉ាង​ស្ថេរភាព​ទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយចិន មានបំណងប្រាថ្នា​ភាគី​ទាំង​ពីរ​​អនុវត្តន៍យ៉ាងប្រសិទ្ធិភាពបណ្តាកិច្ចព្រមព្រៀង​ដែលទទួលបានក្នុង​ដំណើរទស្សនកិច្ចជាផ្លូវការ​នៅប្រទេស​​​​​​​ចិន​​របស់លោកអគ្គលេខាធិការបក្សង្វៀនភូត្រុង (នាខែមេសាកន្លងទៅ) ពិតប្រាកដជំរុញសហប្រតិបត្តិការ​​លើ​បណ្តា​​វិស័យរវាងប្រទេសទាំងពីរ ពិនិត្យមើលយ៉ាងល្អជម្លោះលើសមុទ្រឡើងវិញ មិនមានឥទ្ធិពល​​​​ដល់​និន្នាការ​​អភិវឌ្ឍន៍​​នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសផាមប៊ិញមិញស្នើលោកនាយករដ្ឋមន្ត្រី Li Kieqang នឹង​យកចិត្តទុកដាក់បង្កលក្ខណៈបង្កើនការជួបប្រាស្រ័យ សហប្រតិបត្តិការ រួមគ្នា​មាន​ផលប្រយោជន៍​រវាង​បណ្តា​​​តំបន់ជាប់ព្រំដែននៃប្រទេសទាំងពីរ ពិនិត្យមើលយ៉ាងល្អជម្លោះនៅសមុទ្រខាងកើត មិនធ្វើស្មុកស្មាញ​ស្ថានភាព​​​លើសមុទ្រ ដោះស្រាយជម្លោះឈរលើច្បាប់អន្តរជាតិ សន្ធិសញ្ញារបស់​អង្គការ​សហប្រជាជាតិ​អំពី​ច្បាប់​សមុទ្រឆ្នាំ១៩៨២។

លោកនាយករដ្ឋមន្ត្រី Li Kieqang វាយតំលៃខ្ពស់លទ្ធផលសម័យប្រជុំលើកទី៨ គណៈកម្មាធិការដឹនាំ​សហ​ប្រតិបត្តិកា​រ​ទ្វេភាគីវៀតណាម - ចិន។ លោកអះអាងថា បក្ស រដ្ឋាភិបាល និងប្រជាជន​យកចិត្តទុកដាក់​ខ្លាំង​និង​ព្យាយាមនឹងពាក្យស្លោក “អ្នកជិតខាងមិត្តភាព សហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម” មាន​បំណង់​ប្រាថ្នារក្សាការផ្លាស់ប្តូរ ជួបជុំរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ត្រៀម​ខ្លួន​រួម​ជាមួយ​វៀត​ណាម​ ប្រកាន់ភ្ជាប់និន្នាការអភិវឌ្ឍន៍ទំនាក់ទំនងនៃប្រទេសទាំងពីរ ដោះស្រាយយ៉ាងសមហេតុ​សមផល​បណ្តា​​ជម្លោះ ជំរុញសហប្រតិបត្តិការជាពិតប្រាកដក្នុងបណ្តាវិស័យរវាងប្រទេសទាំងពីរ រួមចំណែ​ក​រក្សា​សន្តិភាព​​ ស្ថេរភាពនិងវិបុលភាពនៃតំបន់៕

លោករដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម ភូងក្វាងថាញ់ និង លោករដ្ឋមន្ត្រីក្រសួងការពារជាតិចិន Chang Wanquan អញ្ជើញចូលរួមជំនួបមិត្តភាពការពារជាតិព្រំដែនវៀតណាម – ចិនលើកទី២។
រូបថត៖ ត្រុងឌឹក – ទីភ្នាក់ងារសារព័ត៌មានវៀតណាម


យាមល្បាតរួមត្រួតពិនិត្យសម្ព័ន្ធនេសាទនៅឈូងសមុទ្រខាងជើងរវាងវៀតណាម – ចិន។
រូបថត៖ តឹនអាញ់– ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីបើកផ្លូវតំបន់បោះបង្គោលលេខ៥០៤ព្រំដែនគោកវៀតណាម – ចិន។
រូបថត៖ ដូប៊ិញ– ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីបើកផ្លូវតំបន់បោះបង្គោលលេខ៥០៤ព្រំដែនគោកវៀតណាម – ចិន។
រូបថត៖ ដូប៊ិញ– ទីភ្នាក់ងារសារព័ត៌មានវៀតណាម


សន្និសីទលើកទីពីរគណៈកម្មាធិការសហប្រតិបត្តិការគ្រប់គ្រងចក្រទ្វារព្រំដែនគោកវៀតណាម -  ចិន។
រូបថត៖ ផាមគៀន - ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ទីភ្នាក់ងាសារព័ត៌មានវៀតណាម /កាសែតរូបភាពវៀតណាម
បណ្តាអត្ថបទបានផ្សាយ