19/01/2017 10:53 GMT+7 Email Print Like 0

វៀតណាម - ចិនសន្យាគ្រប់គ្រងល្អការខ្វែងគំនិតគ្នាលើសមុទ្រ

លើ​ស្មារតី​ មិនលាក់លៀម​ ស្មោះ​ត្រង់​ និងដោយបើកចំហ​​ វៀតណាមនិង​ចិន​សន្យា​គ្រប់​គ្រង​ល្អ​ការ​ខ្វែង​គំនិត​គ្នា​លើ​សមុទ្រ​ រក្សា​សន្តិភាព​ ស្ថេរភាព​នៅលើ​សមុទ្រ​ លើកកម្ពស់​ប្រសិទ្ធិភាពកិច្ច​​​សហប្រតិ​បត្តិការ​សេដ្ឋកិច្ច​ និង​គ្រប់​វិស័យ​ផ្សេងៗ ដើម្បី​បង្កើត​ខឿន​ឲ្យរឹង​មាំសម្រាប់​ឲ្យ​ការអភិវឌ្ឍ​ ទំនាក់​​​ទំនង​ នៃ​​ប្រទេស​ទាំង​ពី​រ​...​។ល។ នោះ​គឺ​ជា​លទ្ធផល​លេច​ធ្លោ​​ ក្នុង​ដំណើរ​បំពេញទស្សនកិច្ច​​ជាផ្លូវ​ការ​ នៅ​​សាធារណរដ្ឋ​​​ ប្រជាមានិត​ចិន​ នៅ​រដូវ​ដើម​​ឆ្នាំ​ថ្មី​ ឆ្នាំ​រកា (ថ្ងៃទី​១២​ដល់​ថ្ងៃទី​១៥ ខែ​មករា​ ឆ្នាំ​២០១៧) របស់​លោកអគ្គលេខា​បក្ស​ ង្វៀនភូត្រុង​ (Nguyen Phu Trong)។​

មាន​ព្រឹត្តិការណ៍​លេច​ធ្លោ​យ៉ាង​ច្រើន​ ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ នៅ​ប្រទេស​ចិនលើកនេះ​ របស់​លោក​អគ្គលេខាបក្ស​ ង្វៀ​នភូត្រុង​ (Nguyen Phu Trong)។ ថ្នាក់​ដឹក​នាំ​ប្រទេសចិន បាន​ផ្តល់​ជូន​លោក​អគ្គលេខាបក្ស​ នូវ​ពិធី​ទទួល​ស្វាគមន៍​​​កម្រិត​ជាន់​ខ្ពស់​ ជាមួ​យ​ប្រការ​ពិសេស​​ដោយ​ឡែក​ជា​ច្រើន​ បង្ហាញ​ពីភាព​វិសេស​ យក​ចិត្ត​ទុក​ដាក់​លើ​ទំនាក់​ទំនង ​រវាង​បក្សទាំងពីរ​ ប្រទេសទាំង​ពីរ​ដូចជា​បាញ់​​កាំភ្លើងធំ ២១​ណាត់​ សំដៅ​​ស្វាគមន៍​ លើក​ដំបូង​រៀប​ចំ​កិច្ច​ពិភាក្សា​ សវនាការ​ ជាមួយ​៥/៧សមាជិក​អចិន្ត្រៃ​យ៍​ នៃ​ក្រសួង​​នយោបាយ​​បក្ស​កុម្មយនិស្ត​ចិន,​ កិច្ច​ពិភាក្ស​ជា​មួយ​លោក​អគ្គលេខាបក្ស​ និង​ជា​ប្រធាន​រដ្ឋសាធារណរដ្ឋ​ប្រជាមានិត​​ចិន​ Xi Jinping បាន​ប្រព្រឹត្ត​ទៅអស់រយៈពេល​៨០​នាទី​ ច្រើនជាង​៣០​នាទី​ បើ​ប្រៀប​នឹង​ការគ្រោង​ទុក​ ដោយ​ខ្លឹមសារ​គ្រប់​វិស័យ​ ជាក់ស្តែង​។ ក្រៅ​ពី​ពិធី​ទទួល​ស្វាគមន៍​ជា​ផ្លូវ​ការ ការពិភាក្សា ពិធី​ជំលៀង​តាម​ទម្លាប់​ លោក​អគ្គលេខា​បក្ស​ ប្រធានរដ្ឋ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន Xi Jinping ​ បានអញ្ជើញ​លោក​អគ្គលេខាបក្ស​ ង្វៀន​ភូត្រុង​ (Nguyen Phu Trong) រួម​ពិសាតែ​ស្និទ្ធស្នាល។



លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋសាធារណរដ្ឋប្រជាមានិតចិន Xi Jinping ទទួលស្វាគមន៍លោកអគ្គលេខបក្ស
ង្វៀនភូត្រុង (Nguyen Phu Trong)។ រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម។


ពិធីទទួលស្វាគមន៍បានរៀបចំយ៉ាងមហោឡារិក នៅមហាសាលប្រជាជន ក្នុងរដ្ឋធានីប៉េកាំង។
រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម។


លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong) និងលោកអគ្គលេខាបក្ស និងជា​ប្រធានរដ្ឋសាធារណរដ្ឋ​
ប្រជាមានិត​ចិន ​Xi Jinping លើកដៃសាទរកុមារាកុមារីនៅក្នុងពិធីទទួលស្វាគមន៍។ រូបថត៖ ទ្រីយុង /
ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong) ពិភាក្សាជាមួយលោកអគ្គលេខាបក្ស និងជាប្រធាន​
រដ្ឋសាធារណរដ្ឋ​ប្រជាមានិតចិន Xi Jinping។ រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកអគ្គលេខបក្ស ង្វៀនភូត្រុង (Nguyen Phu Trong) ជាមួយលោកអគ្គលេខាបក្ស និងជាប្រធាន​រដ្ឋសាធារណរដ្ឋ​
ប្រជាមានិតចិន Xi Jinping ធ្វើសាក្សីចុះហត្ថលេខាលើឯកសារលើកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។ រូបថត៖
ទីភ្នាក់ងារសារព័ត៌មានវៀតណាម ផ្សព្វផ្សាយ


លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋសាធារណរដ្ឋប្រជាមានិតចិន Xi Jinping ឧទេសនាមជាមួយលោក អគ្គលេខបក្ស
ង្វៀនភូត្រុង (Nguyen Phu Trong) នូវសិល្បៈឆុងតែរបស់ជនជាតិចិន។ រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋសាធារណរដ្ឋ ប្រជាមានិតចិន Xi Jinping អធិបតីក្នុងពិធីជប់លៀងតែស្វាគមន៍
លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong)។ រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ក្នុងដំណើរ​បំពេញទស្សនកិច្ច​ ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​បំផុត​របស់​បក្សទាំង​ពីរ​ ប្រទេសទាំង​ពី​រ​ ទទួលបាន​នូវ​ចំណេះ​ដឹង​ដ៍មានសារ​សំខាន់រួម​​ ស្តីពី​ការទំនាក់​ទំនង​បក្សទាំងពី​រ​ ប្រទេសទាំង​ពីរ​ ខាង​កិច្ច​សហប្រតិបត្តិការ​រវាង​វៀតណាម​និង​ចិន​ ក្នុង​​ដំណាក់​កាល​​សព្វ​ថ្ងៃ​ និង​​ឯកភាព​នូវ​ទិស​ដៅ​ធំ​ ដើម្បី​បង្កើន​ទំនុកចិត្ត​នយោបាយ​ ពង្រឹង​មិត្ត​ភាព​ ជម្រុញ​សហប្រតិបត្តិការ​​, រក្សា​ស្ថានភាព​​​សន្តិភាព​ មិត្ត​ភាព​ និង​សន្ទុះអភិវឌ្ឍ​ត្រឹម​ត្រូវ​ ស្ថេរភាព ​រវាង​ប្រទេសទាំងពីរ​។​
 
ភាគីទាំងពីរ​ បាន​ឯកភាព​ប្រកាស​រួម​១០​ចំណុច​ ក្នុងនោះ​សង្កត់​ធ្ងន់​ការ​បង្កើន​ខិតជិត​កំពូល​ សហប្រ​តិបត្តិការ​ រួម​ប្រាស្រ័យ​រវាង​បក្ស​ទាំងពីរ​ ជម្រុញ​តភ្ជាប់​​​យុទ្ធសាស្រ្ត​ តភ្ជាប់​សមត្ថភាព​ផលិតកម្ម​ ជម្រុញ​ពាណិជ្ជ​កម្ម​ វិនិយោគ​ បើក​ទូលាយ​ ជម្រុញកិច្ច​​សហប្រតិបត្តិការ​ការពារជាតិ​ សន្តិសុខ​ បង្កើន​ការរួម​ប្រាស្រ័យ​ប្រជាជន​ ពង្រឹង​​ពង្រីក​គ្រឹះ​ស្ថាន​សង្គម...​​។ល។ ក្នុង​ដំណើរ​បំពេញទស្សនកិច្ច​ ភាគីទាំងពីរ​ក៏បាន​ចុះ​ហត្ថលេខា​លើក​​ឯកសារ​​​សំខាន់ចំនួន​១៥​ ​ ដើម្បី​ជម្រុញកិច្ច​​សហប្រតិបត្តិការ​ លើក​​វិស័យ​ជាច្រើន​ដ៏​​សម្បូរ​បែប។ សហគ្រាស​ទាំងឡាយ​​របស់​ប្រទេសទាំងពីរ​ ក៏​ចុះ​ហត្ថលេខា​ លើក​កិច្ច​សន្យា​សេដ្ឋកិច្ច​​សំខាន់​ជាច្រើន​ដែរ​។​



លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong) ជួបសវនាការ ជាមួយ លោកនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលចិន Li Keqiang។
រូបថត៖ ទ្រីយុង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong) ជួបសវនាការជាមួយ លោកប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍
នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន Zhang Dejiang។ រូបថត៖ ទ្រីយុង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


 លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong)  ជួបសវនាការជាមួយ ​​លោកប្រធានក្រុមប្រឹក្សានយោបាយទូទាំង
ប្រទេសចិន Yu Zhengsheng។ រូបថត៖ ទ្រីយុង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong)  ជួបសវនាការជាមួយ លោកលេខាបក្ស​
នៃគណៈកម្មាការត្រួតពិនិត្យពិន័យ មជ្ឈិមបក្សកុម្មុយនិស្តចិន Wang Qishan ។ រូបថត៖ ទ្រីយុង/
ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ជា​ពិសេស​ ស្តីពី​បញ្ហា​សមុទ្រ​ខាងកើត​ តាម​ការពិភាក្សា​ មិនលាក់លៀម​ ស្មោះ​ត្រង់​ និងដោយបើកចំហ​​ ភាគី​ទាំងពី​រ​ឯកភាព​អត់​ធ្មត់​វិនិច្ឆ័យ​​ដំណោះ​ស្រាយ​គាប់ចិត្ត​ ការ​​ខ្វែងគំនិត​​គ្នា​ គោរព​ “​ពិភាក្សា​លើ​លក្ខន្តិកៈមូលដ្ឋាន​ ចង្អុល​ការ​ដោះស្រាយ​បញ្ហា​​លើ​សមុទ្រ​វៀតណាម​-ចិន” អនុវត្ត​គ្រប់​វិស័យ​​និង​ប្រសិទ្ធភាព​ “​ប្រកាស​​ពី​ការ​ប្រតិបត្តិការ​នៃ​ភាគីនានា​លើសមុទ្រ​ខាងកើត​”(DOC) លើ​មូលដ្ឋាន​ពិគ្រោះ​យោលបល់​​ឯកភាព​ ឆាប់​ស្ថាបនា​បាន​ “ក្រម​ប្រតិបត្តិ​ការ​នៅលើ​សមុទ្រ​ខាងកើត​” (COC) គ្រប់​គ្រង​ល្អ​​ការ​ខ្វែងគំនិត​​គ្នា​​លើ​សមុទ្រ​ខាងកើត​ មិនមាន​សកម្មភាព​ធ្វើ​ឲ្យ​ស្មុគស្មាញ បើក​ទូលាយ​ជម្លោះ​ រក្សា​សន្តិភាព​ ស្ថេរភាព​ លើសមុទ្រ​ខាងកើត​។​



លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong) និងលោកប្រធានក្រុមប្រឹក្សានយោបាយទូទាំងប្រទេសចិន
Yu Zhengsheng អញ្ជើញចូលរួមក្នុងកម្មវិធី “ជំនួបមិត្តភាពក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ ៦៧ ឆ្នាំ​
នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ចិន និងស្វាគមន៍និទាយរដូវឆ្នាំ២០១៧។
រូបថត៖ ទ្រីយុង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកអគ្គលេខាបក្ស ជំនួបជាមួយបណ្តាសហគ្រាសចិន។ រូបថត៖ ទ្រីយុង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកអគ្គលេខាបក្ស ទស្សនាវិថីបូរាណ ហាយ៉ាង (Ha Phuong) ខេត្ត Zhejiang។
រូបថត៖ ទ្រីយុង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកអគ្គលេខាបក្ស អញ្ជើញទៅទស្សនានិងទិញវត្ថុអនុស្សាវរីយ៍នៅហាងមួយលើវិថីបូរាណហាយ៉ាង (Ha Phuong)។
រូបថត៖ ទ្រីយុង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកអគ្គលេខាបក្ស អញ្ជើញទៅទស្សនាវិថីបូរាណ ហាយ៉ាង (Ha Phuong) និងពិសារតែ Longjing។ 
រូបថត៖ ទ្រីយុង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកអគ្គលេខាបក្ស ទទួលជួប លោកប្រធានសម្ព័ន្ធក្រុមហ៊ុន វ៉ាន សឺឡើយ (Van su loi) នៅទីក្រុង hangzhou
ខេត្ត Zhejiang។ រូបថត៖ ទ្រីយុង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកអគ្គលេខាបក្ស អញ្ជើញទៅទស្សនា Xī Hú ទីក្រុង hangzhou ខេត្ត Zhejiang។
រូបថត៖ ទ្រីយុង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លទ្ធផលល្អប្រសើរ នៃដំណើរបំពេញទស្សនកិច្ចសឲ្យឃើញភាគីទាំងពីរ បង្ហាញជាក់ស្តែងពីសុច្ឆន្ទៈ បំណងប្រាថ្នា និង​ប្តេជ្ញា​ចិត្តនាំ​ទំនាក់​ទំនង​ទ្វេរភាគី បន្ត​អភិវឌ្ឍត្រឹម​ត្រូវ ស្ថេរភាព មួយថ្ងៃទៅមួយថ្ងៃកាន់តែល្អប្រសើរ  ក្នុង​ពេល​ខាងមុខ៕

 

ក្នុងក្របខ័ណ្ឌបំពេញទស្សនកិច្ច លោកប្រធានគណៈកម្មាការឃោសនាមជ្ឈិម វ៉វ៉ាន់ធឿង (Vo Van Thuong) បាន​
ជួបនិងធ្វើការជាមួយ លោកប្រធានគណៈកម្មាធិការឃោសនាមជ្ឈិមបក្សកុម្មុយនិស្តចិន Li Qibao ។
រូបថត៖ វិញហា /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោករដ្ឋមន្ត្រីក្រសួងការពារជាតិ ងោស្វឹនឡិច (Ngô Xuan Lich) បានជួបសវនាការជាមួយ លោករដ្ឋមន្ត្រី
ក្រសួងការពារជាតិ Chang Wanquan។ រូបថត៖ វិញហា /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោករដ្ឋមន្ត្រីក្រសួងនគរបាលជាតិ តូឡឹម (To Lam) បានជួបសវនាការ ជាមួយ លោកលេខាបក្សគណៈកម្មាការនយោបាយ
និងច្បាប់មជ្ឈិមបក្សកុម្មុយនិស្តចិន Meng Jianzhu ។ រូបថត៖ ឡឿងអាញ់ត្វឹន/ទីភ្នាក់ងារសារព័ត៌មានវៀតណា

 ទីភ្នាក់ងារសារព័ត៌មានវៀតណាម​/​កាសែតរូបភាព​វៀតណាម​
 
បណ្តាអត្ថបទបានផ្សាយ