07/04/2015 11:01 GMT+7 Email Print Like 0

វៀតណាម-ចិនពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យ

ឆ្លើយសម្ភាសន៍ អ្នកយកព័ត៌មានវៀតណាម មុននឹងដំណើរទៅ​បំពេញទស្សនកិច្ច​នៅ​ចិនរបស់​អគ្គ​លេខាបក្សកុម្មុយ​នីស្តវៀតណាម លោក ​Nguyen Phu Trong ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ​២០១៥​តាម​សេចក្ដី​អញ្ជើញ​របស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន លោក​ Xi jinping លោក Qí shì guójiā អនុប្រធាន​សមាគម​មិត្តភាពចិន-វៀតណាម និងជាអតីតឯកអគ្គរដ្ឋទូតចិន​ប្រចាំនៅវៀតណាម បានចាត់​ទុក​ថា​៖​ដំណើរ​ទស្សនកិច្ច​លើកនេះ ចំនឹងឱកាស​រំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ នៃទិវាបង្កើតទំនាក់ទំនងការទូតចិន-វៀត​ណាម​​មានអត្ថន័យដ៏សែនសំខាន់។

លោកក៏បានសង្កត់ធ្ងន់ដល់ការពង្រឹងនិងពង្រីក​ទំនាក់ទំនដៃគូយុទ្ធសាស្តដៃគូ​សហ​ប្រតិបត្តិការ​យុទ្ធសាស្ត្រ​លើ​គ្រប់​វិស័យ ចិន-វៀតណាម ជំរុញខ្លាំងថែមទៀតកិច្ចសហប្រតិបត្តិការជាក់ស្ដែង លើវិស័យជា​ច្រើន ដូ​ច​ជា​៖​នយោបាយ​ សេដ្ឋកិច្ច  វប្បធម៌ អប់រំ សន្តិសុខ​ …ជំរុញ​ទំនាក់​ទំនងចិននិងវៀតណាមឡើងកំរិតថ្មី។

ស្ដីពីបញ្ហានៅសមុទ្រខាងកើត អនុប្រធានសមាគមមិត្តភាពចិន-វៀតណាម ​បានចាត់​ទុក​ថា​៖​ វៀត​ណាម​និង​ចិន​ត្រូវឆ្លៀតយករាល់ឱកាស ដើម្បីដោះស្រាយ​បញ្ហាជាសារវ័ន្តនិងយុរ​អង្វែង​។ ភាគីទាំងពីរ​ត្រូវ​អត់​ធ្មត់​ ដោះ​ស្រាយ​រាល់ការខ្វែងគំនិត អនុវត្តបណ្ដាគំរោងការណ៍សហប្រតិបត្តិការលើសមុទ្រ រួមគ្នារក្សាបរិយា​កាសសន្តិ​ភាព​នៅលើសមុទ្រខាងកើត…លៗ៕


 
 តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ