19/08/2016 08:39 GMT+7 Email Print Like 0

វៀតណាម-ចិនបន្តជំរុញទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ


វៀតណាម-ចិនបន្តជំរុញទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ដូច្នេះ នៅក្នុង​ជំនួប​សន្ទនា ជាមួយ​ឯកអគ្គ​រដ្ឋទូតចិន ប្រចាំនៅវៀតណាម លោក  Hong Xiaoyong នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦។ តាម​នាយក​រដ្ឋមន្ត្រី លោក Nguyen Xuan Phuc ថា៖ ប្រទេស​ទាំងពីរ​ត្រូវ​បន្ត​ជំរុញ​កិច្ច​សហប្រតិបត្តិការ ក្នុង​វិស័យ​ពាណិជ្ជកម្ម វិនិយោគនិង​វិស័យមានសក្ដានុភាពជាច្រើន ទន្ទឹមនឹងនោះ ក៏ត្រូវ​បន្តជំរុញខ្លាំងកិច្ចសហប្រតិប​ត្តិការ​ រវាងជំនាន់វ័យក្មេង យុវជនជាមួយគ្នា ដើម្បី​បង្កើនការ​យល់ដឹងគ្នាទៅ​វិញទៅ​មក រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​។ នាយករដ្ឋមន្ត្រីក៏បានស្នើអោយឯកអគ្គរដ្ឋ​ទូតជំរុញ​សកម្មភាព​សហប្រតិបត្តិការ​រវាង​បណ្ដា​ក្រសួង ស្ថាប័ន និង តំបន់របស់ចិន​ជាមួយភាគី​វៀត​ណាម ដើម្បី​អនុវត្ត​កិច្ចព្រម​ព្រៀង​នានា​ប្រកប​ដោយ​ប្រសិទ្ធិភាព​ដោះស្រាយ​រាល់ការជំពាក់ជំពិន​នានា ក្នុងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិ​យោគ។ ចំពោះ​បំរ៉ែបំរួល នាពេលថ្មី​ៗនេះនៅលើ​សមុទ្រ នាយករដ្ឋមន្ត្រី វៀតណាម​បានចាត់​ទុក​ថា៖ ភាគី​ទាំងពីរ​ត្រូវ​អនុវត្ត​យ៉ាង​ម៉ត់​ចត់​ ការព្រមព្រៀងរវាងថ្នាក់ដឹក​នាំជាន់ខ្ពស់​នៃបក្សទាំង​ពីរ រដ្ឋ​ទាំង​ពីរ ខំប្រឹង​ប្រែង​ដោះស្រាយ​ជំលោះ​ដោយ​សន្តិវិធី​សម​ស្រប ជាមួយច្បាប់អន្តរជាតិ ដែលក្នុងនោះមានអនុសញ្ញាអង្គការ​សហប្រជាជាតិ​ស្ដីអំ​ពីច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ ។

 

​រីឯ ឯកអគ្គរដ្ឋទូត  Hong Xiaoyong បានលើកច្បាស់ថា៖បក្ស រដ្ឋចិន ជានិច្ច​កាលមាន​គោល​បំណង​ជំរុញខ្លាំង​ក្លាថែម​ទៀត ទំនាក់​ទំនងវៀតណាម-ចិន លើគ្រប់​វិស័យ ពិសេស​គឺក្នុង​សភាព​ការណ៍​ទំនាក់​ទំនង​អន្តរជាតិ​និង​តំបន់មាន​បំរ៉ែបំរួល​ដ៏​ស្មុគ្រ​ស្មាញ។ ស្ដីអំពីបញ្ហានៅសមុទ្រ​ខាង​កើត ឯកអគ្គរដ្ឋទូត  Hong Xiaoyong​សង្ឃឹម​ថា៖ ភាគីទាំងពីរ​គ្រប់គ្រង​ល្អ រាល់ការ​ខ្វែងគំនិតនៅលើសមុទ្រ គ្រប់គ្រង​ព័ត៍មាន​អោយបាន​ល្អ មិនជះ​ឥទ្ធិពល​ទៅលើទំនាក់​ទំនង​មិត្តភាព​ប្រពៃណី រវាង​បក្សទាំង​ពីរ រដ្ឋទាំងពីរ និងប្រជាជន​នៃប្រទេសទាំងពីរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ