17/11/2016 11:34 GMT+7 Email Print Like 0

វៀតណាម- ចិនបង្កើនទំនាក់ទំនងជាមិត្តភាពនិងជឿជាក់គ្នាទៅវិញទៅមក

សមមិត្ត Zhang Dejiang សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ ប្រធានគណៈកម្មាធិការអចិន្ត្រៃនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានបញ្ចប់ដំណើរទស្សនកិច្ច​​ជាមិត្តភាពនិងផ្លូវការនៅប្រទេសវៀតណាមប្រកបដោយ​​ជោគជ័យ (ចាប់ពីថ្ងៃទី ដល់ថ្ងៃទី ១១ ខែវិច្ឆកា) តាម​​ការអញ្ជើញរបស់លោកស្រីប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន។

ក្នុង​ដំណើរបំពេញទស្សនកិច្ចនេះ លោកប្រធានគណៈ​កម្មាធិការ​អចិន្ត្រៃ​នៃសភាតំណាង​ប្រជាជន​ទូទាំង​​ប្រទេស​ចិន Zhang Dejiang ​បាន​ជួបពិភាក្សា​ការ​ងារ​ជាមួយ លោកស្រីប្រធានរដ្ឋសភា ង្វៀន​ធីគីមង៉ឹន ចូល ជួបសម្តែង​ការគួរសម​លោកអគ្គលេខាបក្ស ង្វៀន​ភូត្រុង និង​លោក​ប្រធាន​រដ្ឋ​ ត្រឹន​ដាយក្វាង ជួប​សវនាការ​ជាមួយ​លោកនាយករដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភូក អញ្ជើញ​ចូលរួម​ក្នុងកិច្ច​ប្រជុំ​នា​ព្រឹកថ្ងៃទី ១០ ខែ​វិចិ្ឆកា សម័យ​ប្រជុំលើកទី ២ រដ្ឋសភា នីតិកាល ១៤  អញ្ជើញ​ចូលរួម​ក្នុង​ជំនួប​មិត្តភាពរវាង​ប្រជាជន​វៀតណាម - ចិន អញ្ជើញ​ចូលរួម​ក្នុងពិធីបិទ​មហោស្រព​យុវជន​វៀតណាម ចិនលើកទី ៣ អញ្ជើញ​មកទស្សនា​ការដ្ឋាន​កសាង​វិមានមិត្តភាពវៀតណាម - ចិន ជួប​លោក​លេខាបក្ស​ទីក្រុងដាណាំង ( Da Nang) ជួប​លោកលេខាបក្យ​ខេត្ត​ក្វាង​ណាម (Quang Nam) ...
 
ក្នុង​ឱកាស​បំពេញទស្សនកិច្ច​នេះ លោកប្រធានគណៈ​កម្មាធិការ​អចិន្ត្រៃ​នៃសភា​តំណាង​ប្រជាជនទូទាំង​ប្រទេស​​ចិន Zhang Dejiang និង​គណៈប្រតិភូ​ជាន់​ខ្ពស់​របស់​បក្ស រដ្ឋ​នៃ​ប្រទេស​ចិន​ បាន​អញ្ជើញ​​មក​ដាក់​កម្រង​ផ្កា​និង​គោរព​វិញ្ញាណក្ខន្ធ​លោក​ប្រធាន​ហូជីមិញ។


លោកស្រីប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន ទទួលស្វាគមន៍ លោកប្រធានគណៈកម្មាធិការអចិន្ត្រៃនៃសភាតំណាង
ប្រជាជនទូទាំងប្រទេសចិន Zhang Dejiang។ រូបថត៖ ត្រុងឌឹក /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកអគ្គលេខាបក្ស ង្វៀនភូត្រុង ទទួលជួប សមមិត្ត Zhang Dejiang ។
រូបថត៖ ទ្រីយុង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានរដ្ឋ ត្រឹនដាយក្វាង ជួបសវនាការជាមួយ សមមិត្ត Zhang Dejiang ។
រូបថត៖ ញ៉ានសាង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភូក ជួបសវនាការជាមួយ សមមិត្ត Zhang Dejiang ។
រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាម ង្វៀនធៀនញ៉ឹន ជួបសវនាការជាមួយ
សមមិត្ត Zhang Dejiang ។ រូបថត៖ ង្វៀនយ៉ឹន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ក្នុង​បណ្តា​ជំនួប​ពិភាក្សា ភាគី​ទាំងពីរ​​បាន​អះអាង៖ ​ការ​យកចិត្ត​ទុក​ដាក់​លើ​ការអភិវឌ្ឍន៍​ទំនាក់ទំនង​ប្រទេស​ជិត​ខាងជា​មិត្តភាព ដៃគូ​សហប្រតិបត្តិការ​​ជា​យុទ្ធសាស្ត្រ​លើ​គ្រប់​វិស័យ​រវាង​វៀតណាម - ចិន ឯកភាព​នូវ​តម្រូវ​ការ​ខិតខំ​ប្រឹងប្រែង​ក្នុ​ង​ការអនុវត្តន៍​យ៉ាង​ល្អ​បណ្តា​ការយល់​ដឹង​ដែល​ថ្នាក់​ដឹកនាំ​​ជាន់​ខ្ពស់​​របស់បក្ស ប្រទេស​​ទាំងពីរទទួល​បាន រក្សា​បណ្តាការ​ជួបជុំជា​រឿយៗ ផ្លាស់ប្តូរ​គណៈប្រតិភូ​ជាន់​ខ្ពស់ ពង្រឹង​យ៉ាង​ប្រសិទ្ធភាព​​បណ្តា​យន្តការ​សហប្រតិបត្តិការ លើកកម្ពស់​គុណភាព​​និង​ប្រសិទ្ធភាពបណ្តា​គម្រោង​វិនិយោគ ជំរុញ​​ការ​ជួប​ប្រាស្រ័យ កិច្ច​សហប្រតិបត្តិការ​រវាង​បណ្តាផ្នែក តំបន់​និង​បណ្តា​ស្រទាប់​ប្រជាជន និង​ជាពិ​សេស​​ គឺ​ស្រទាប់​យុវជន​របស់​ប្រទេសទាំងពីរ រួម​គ្នា​គ្រប់គ្រង​បណ្តាខ្វែង​​គំនិត​ គោរព​ផល​ប្រយោជន៍គ្នា​ទៅ​វិញ​​ទៅមក​និង​ច្បាប់​អន្តរជាតិ រក្សាសន្តិភាព ស្ថេរភាព​និង​និន្នាការអភិវឌ្ឍន៍យ៉ាង​មាំមួនទំនាក់​ទំនង​​រវាង​ប្រទេស​ទាំងពីរ។
 
ភាគីទាំងពីរ​បាន​ពិភាក្សា​បណ្តា​វិធានការ​ជំរុញ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋ​សភាវៀតណាម​និង​រដ្ឋសភា​ចិន​ក្នុ​ង​រយៈពេល​ឆាប់ៗនេះ។ ទន្ទឹម​នឹង​នេះ ភាគី​ទាំងពីរ​បង្កើន​កិច្ចសហប្រតិបត្តិការ​វាង​បក្ស រដ្ឋ អនុវត្តន៍​យ៉ាង​ប្រសិទ្ធភាព​បណ្តា​​យន្តការ​សហប្រតបត្តិការ ជំរុញ​ការ​ឃោសនា​នូវ​ចំណង​ទំនាក់ទំនង​មិត្តភាព​វៀតណាម-ចិន ពង្រឹង​​មូលដ្ឋាន​​សង្គម​ ដើម្បីអភិវឌ្ឍន៍ទំនាក់ទំនង​មាំមួន ស្ថេរភាពនិងយូរអង្វែង។

ភាគីទាំងពីរ​បាន​ជឿជាក់​និង​អះអាង​ថា ដោយ​ការ​ខិតខំ​ប្រឹង​ប្រែង​រួម ទំនាក់ទំនង​រវាង​បក្ស រដ្ឋ​និង​រដ្ឋ​សភា​ទាំងពីរ​នឹង​អភិវឌ្ឍន៍​យ៉ាង​សកម្ម ​នាំមក​លិទ្ធផលជាក់​ស្តែង សុភមង្គល ប្រជាជន​មាន​ជីវភាព​សុខដុមរមនា។

លោកស្រីប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន និងសមមិត្ត Zhang Dejiang អញ្ជើញចូលរួមក្នុងពិធីបិទ
មហោស្រពយុវជនវៀតណាម  - ចិនលើកទី ៣ នាឆ្នាំ២០១៦ ដែលបានរៀបចំ
នៅរដ្ឋធានីហាណូយ។ រូបថត៖ ត្រុងឌឹក/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម ង្វៀនធៀនញ៉ឹន និងសមមិត្ត Zhang Dejiang
អញ្ជើញចូលរួមក្នុងជំនួបមិត្តភាពប្រជាជនវៀតណាម  – ចិន។
រូបថត៖ ភឿងហ័រ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


សមមិត្ត Zhang Dejiang អញ្ជើញមកទស្សនាអគាររដ្ឋសភាដែលជាទីកន្លែងរៀបចំសម័យប្រជុំលើកទី២ រដ្ឋសភា
នីតិកាល ១៤។ រូបថត៖ ត្រុងឌឹក/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


សមមិត្ត Zhang Dejiang អញ្ជើញមកដាក់កម្រងផ្កានិងគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ។
រូបថត៖ ភឿងហ័រ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


សមមិត្ត Zhang Dejiang អញ្ជើញមកទស្សនាកាដ្ឋានកសាងវិមានមិត្តភាពវៀតណាម -  ចិន។
រូបថត៖ ភឿងហ័រ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាពវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ