15/06/2016 10:12 GMT+7 Email Print Like 0

វៀតណាម-ចិននិងអាស៊ានរួមគ្នារក្សាសន្តិភាពស្ថិរភាពនៅសមុទ្រខាងកើតនិងតំបន់


វៀតណាម-ចិននិងអាស៊ានរួមគ្នារក្សាសន្តិភាពស្ថិរភាពនៅសមុទ្រខាងកើតនិងតំបន់

ក្នុងឱកាសចូលរួមសន្និសីទពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន -ចិនដែលបានប្រព្រឹត្តទៅនៅខេត្ត Yunnan ប្រទេសចិននោះ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេស​វៀត​ណាម​ លោក Pham Binh Minh បានជួបជាមួយ រដ្ឋមន្ត្រីក្រសួងការបទេសចិនលោក Wang Yi ។ នៅទីនេះភាគីទាំងពីរបានឯកភាព បង្កើនទំនាក់ទំនងអាស៊ាន-ចិន ព្រមទាំងអនុវត្តរាល់កម្មវិធីសកម្មភាពនិងគម្រោងការដែលបានដាក់ចេញ។ នៅទីនេះ លោក Pham Binh Minh បានស្នើរឲ្យភាគីចិនបង្កលក្ខណៈងាយស្រួលថែមទៀតក្នុងការនាំចូលទំនិញរបស់វៀត ណាម ជាពិសេសគឺមុខទំនិញកសិផល ជលផលជាដើម។

ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh ក៏បានសម្តែងនូវការព្រួយបារម្ភចំពោះបំរែបំរួលដ៏ស្មុគស្មាញនៅសមុទ្រខាងកើតនាពេលកន្លងទៅ និងសុំឲ្យភាគីទាំងពីគោរពរាល់កិច្ចព្រមព្រៀងនិងមនសិការរួមរបស់ថ្នាក់​ដឹក​​នាំនៃបក្សទាំងពីរ រដ្ឋទាំងពីរក្នុងការដោះស្រាយការខ្វែងគំនិតនិងជម្រុញយន្តការចរចារអំពីរាល់បញ្ហានៅសមុទ្រខាងកើត។​ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យភាគីទាំងពីររួមជាមួយអាស៊ានអនុវត្តប្រកបដោយជោគជ័យ​នូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីទាក់ទិននៅ​សមុទ្រខាងកើត (DOC) និងឈានដល់សម្រេចយ៉ាង ឆាប់ៗនូវក្រមប្រតិបត្តិតំបន់ នៅសមុទ្រខាងកើត (COC)សំដៅរក្សាសន្តិភាព ស្ថិរភាព នៅសមុទ្រខាងកើតនិងលើពិភពលោក។        រីឯរដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក Wang Yi បានឯកភាពលើបណ្តា
 វិធានការ​បង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរ។​ស្តីពីសភាពការក្នុងតំបន់ រដ្ឋ មន្ត្រី Wang Yi បានចាត់ទុកថា ចិននិងអាស៊ានសុទ្ធតែមានតម្រូវការរក្សារសន្តិភាព កិច្ចសហប្រតិបត្តិការ និងគ្រប់គ្រងការខ្វែងគំនិត​ចំ​ពោះបញ្ហាសមុទ្រខាង កើត៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


បណ្តាអត្ថបទបានផ្សាយ