19/05/2017 16:01 GMT+7 Email Print Like 0

វៀតណាម - ចិនជំរុញកិច្ចសហប្រតិបត្តិការដោយសន្តិភាពនិងអភិវឌ្ឍន៍

ទស្សនកិច្ច​ជាផ្លូវរដ្ឋនៅសាធារណរដ្ឋ​ប្រជាមានិត​​ចិន​និងអញ្ជើញ​ចូលរួម​ក្នុង​វេទិកា​កំពូល​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ខ្សែក្រវ៉ាក់​និង​ផ្លូវ (ចាប់តាំង​ពី​ថ្ងៃទី ១១ ដល់ ថ្ងៃទី១៥ ខែឧសភា) របស់​លោក​ប្រធានរដ្ឋ​ ត្រឹន​ដាយក្វាង (Tran Dai Quang) បា​នរួម​ចំណែក​យ៉ាង​សកម្ម​​ក្នុង​ការ​ជំរុញ​ទំនាក់​ទំនង​ដៃគូ​យុទ្ធសាស្ត្រ​លើគ្រប់​វិស័យ​រវាង​ប្រទេសទាំងពីរ ក៏​ដូចជាបញ្ជាក់​សុឆន្ទៈ​និង​តួនាទី​របស់​វៀតណាម​​ក្នុង​ការ​បើក​ទូលាយ​កិច្ច​សហប្រតិបត្តិការ​ និង​សមាហរណកម្មអន្តរជាតិ ដោយ​សន្តិភាព កិច្ច​សហប្រតិបត្តិការ​និងអភិវឌ្ឍន៍​ក្នុង​តំបន់​និង​លើពិភពលោក។

បង្កើន​កិច្ច​សហប្រតិបត្តិការ​ខាង​សេដ្ឋកិច្ច​និង​ព្យាយាម​ដោះ​ស្រាយ​ការខ្វែង​គំនិតគ្នា
 
​ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវរដ្ឋ ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន លោក​ប្រធានរដ្ឋ ត្រឹន​ដាយក្វាង (Tran Dai Quang) និង​ថ្នាក់ដឹកនាំ​ចិន​ទទួលបាន​ការ​យល់​ដឹង​សំខាន់មួយ​ចំនួន​អំពី​ទិសដៅ​និង​បណ្តា​វិធានការ​ធំ​ៗសំដៅ​បង្កើន​ទំនុក​ចិត្ត​នយោបាយ ពង្រឹង​ទំនាក់ទំនង​មិត្តភាព ជំរុញ​កិច្ច​សហប្រតិបត្តិការ​ រក្សា​សន្តិភាព​និង​អភិវឌ្ឍន៍​យ៉ាង​ស្មោះ​ត្រង់ ស្ថេរភាព​សំរាប់ទំនាក់ទំនង​នៃ​ប្រទេសទាំងពីរ។​

តាមនោះ ភាគីទាំងពី​បាន​ចំណាយ​ពេល​វេលា​ជាច្រើន​ ដើម្បី​ផ្លាស់​ប្តូរ​និង​ឯកភាព​អំពី​បណ្តា​វិធានការ​​ដ៏​ជាក់ស្តែង​សំដៅ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ខាង​សេដ្ឋកិច្ច​ប្រកបដោយស្មោះត្រង់​និង​ស្ថេរភាព។ ភាគី​ចិន​នឹងផ្តល់​អាទិភាព​សំរាប់ការវាយតំលៃ​ស្តង់ដា​ចំពោះ​​ទំនិញ​ទឹក​ដោះគោនិង​បណ្តា​ផលិតផល​ធ្វើ​ពី​ទឹក​ដោះ​គោ​របស់​ប្រទេស​វៀតណាម ជំរុញ​យ៉ាង​ឆាប់​រហ័ស​ល្បឿន​សម្រេច​​​បែបបទច្បាប់​​នូវ​ការ​បើកទ្វារ​ទីផ្សារ​ចំពោះ​មុខទំនិញ​ផ្លែឈើ​របស់​ប្រទេសវៀតណាម បន្ត​សហប្រតិបត្តិការក្នុងវិស័យ​កសិកម្ម វិស័យ​រុក្ខជាតិជលផល​ ក្នុងនោះ​​មាន​អង្ក​និង​ដំឡូង​មី...​ រីឯ​ ប្រទេសវៀតណាម​ជំរុញ​សហគ្រាសនៃប្រទេស​ចិន​អនុវត្តន៍​បណ្តា​គម្រោង​វិនិយោគ​លើ​បច្ចេកវិទ្យាជឿន​លឿន ​ការពារ​បរិស្ថាន សមស្រប​នឹង​តំរូវការ​និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជា​ស្ថេរភាព​របស់​ប្រទេស​វៀតណាម។
 
ភាគីទាំងពី​ក៏​បាន​ឯកភាព​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ក្នុង​បណ្តា​វិស័យ​ ដូចជា៖ កសិកម្ម បរិស្ថាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា​និង​គមនាគមន៍ដឹក​ជញ្ជូន ការ​ពារ​និង​ប្រើប្រាស់​ប្រភពទឹក​ដែលហូរ​​ឆ្លង​កាត់​ខ្សែ​ព្រំដែន​នៃប្រទេស​ពីរ​ប្រកបដោយស្ថេរភាព គ្រប់គ្រង​និង​ត្រួតពិនិត្យ​សុវត្ថិភាព​នុយគ្លេអ៊ែរ។


លោកអគ្គលេខាបក្សនិងជាប្រធានរដ្ឋ ចិន Xi Jiping អញ្ជើញធ្វើអធីបតីក្នុងពិធីទទួលស្វាគមន៍ លោកប្រធានរដ្ឋ
ត្រឹនដាយក្វាង (Tran Dai Quang) នៅមហាសាលប្រជាជន។
រូបថត៖ ញ៉ានសាង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang) ជួបពិភាក្សាការងារជាមួយ លោកអគ្គលេខាបក្សនិងជាប្រធានរដ្ឋ
ចិន Xi Jiping។ រូបថត៖ ញ៉ានសាង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang) និងលោកអគ្គលេខាបក្សនិងជាប្រធានរដ្ឋចិន Xi Jiping
អញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន ៥ រវាងប្រទេសទាំងពីរ។
រូបថត៖ ញ៉ានសាង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានរដ្ឋ ត្រឹនដាយក្វាង បានជួបសវនាការជាមួយ លោកនាយករដ្ឋមន្ត្រីចិន Li Kequiang ។
រូបថត៖ ញ៉ានសាង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម។


លោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang) បានទទួលជួប សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ
និងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន លោក Zhang Dejiang។
រូបថត៖ ញ៉ានសាង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម។


លោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang) បានទទួលជួប លោក Yu Zhengsheng ប្រធាន​សភាប្រឹក្សា
នយោបាយប្រជាជនទូទាំងប្រទេសចិន។
រូបថត៖ ញ៉ានសាង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang) ទទួលជួប លេខានៃគណៈលេខាមជ្ឈិមបក្ស លោក Liu Yunshan។
រូបថត៖ ញ៉ានសាង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang) អញ្ជើញចូលរួមនិងថ្លែងសន្ទរកថាក្នុងកិច្ចសន្ទនាសហប្រតិបត្តិការ
ខាងសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងវៀតណាម -ចិន។
រូបថត៖ ញ៉ានសាង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang)  ទទួលជួប បញ្ញាជនចិនមួយចំនួននិងសមាគមន៍មិត្តភាព
ចិន -វៀតណាម។ រូបថត៖ ញ៉ានសាង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang) និងលោកជំទាវអញ្ជើញមកទស្សនាវិថីបុរាណនៃទីក្រុង Fuchou
ខេត្ត Fu Jian។ រូបថត៖ ញ៉ានសាង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

អំពី​​បញ្ហា​សមុទ្រ​ខាង​កើត ភាគីទាំងពី​បាន​ពិភាក្សា​យ៉ាង​ស្មោះ​ត្រង់​និង​រាក់ទាក់ ព្យាយាម​​ដោះ​ស្រាយ​ការ​ខ្វែង​គំនិត រក្សា​ស្ថេរភាព​នៅសមុទ្រ​ខាង​កើត។ ភាគីទាំងពីរក៏​បាន​ឯកភាព​យ៉ាង​ខ្ពស់​ចំពោះ​​ការ​គោរព​ការយល់​ដឹង​​ដ៏សំខាន់ៗ ដែលទទួល​បានពីថ្នាក់ដឹក​នាំ​នៃ​បក្ស​ទាំងពីរ ប្រទេស​ទាំងពីរ​និង ​“កិច្ច​ព្រម​ព្រៀង​ស្តីពី​គោល​ការណ៍​មូលដ្ឋាននូវ​ការ​ដឹក​នាំ​​ដោះ​ស្រាយ​បណ្តា​បញ្ហា​​លើ​សមុទ្រ​​វៀតណាម - ចិន​” ពង្រឹង​យ៉ាង​ល្អប្រសើរ​យន្តការ​ចរចារ​ដែល​​កំពុង​មាន​រហូតដល់បច្ចុប្បន្ន​នេះ គ្រប់​គ្រង​យ៉ាង​ល្អ​បណ្តា​ជម្លោះ​នៅ​សមុទ្រ​ខាង​កើត មិន​បង្កើតបណ្តា​សកម្មភាព​ដែល​ធ្វើ​ស្ថានភាព​កាន់តែ​ស្មុគស្មាញ​ឬបើកទូលាយ​ការជម្លោះ រក្សា​សន្តិភាព​និង​ស្ថេរភាពនៅ​សមុទ្រ​ខាង​កើត អនុវត្តន៍​​​សេចក្តី​អំពី​ការ​ប្រព្រឹត្ត​របស់​ភាគីនានានៅសមុទ្រ​ខាង​កើត​ (DOC) ​ប្រកបដោយ​ពេញ​លេញ​និង​ប្រសិទ្ធភាព ជំរុញ​យ៉ាង​ឆាប់​រហ័សនូវ​​ការទទួល​បាន​ក្រម​សិលធម៌​ពី​ការ​ប្រព្រឹត្ត​របស់​ភាគីនានានៅសមុទ្រ​ខាង​កើត ​(COC)។
 
ត្រៀម​ខ្លួន​សំរាប់កិច្ចសហប្រតិបត្តិការ​ផ្អែកទៅ​លើ​មូលដ្ឋានសមភាព

 

អញ្ជើញ​​ចូលរួមក្នុង​វេទិកា​កំពូល​កិច្ច​សហប្រតិបត្តិការអន្តរជាតិ “ខ្សែក្រវ៉ាក់​និង​ផ្លូវ” លោក​ប្រធាន​រដ្ឋ​ ត្រឹន​ដាយក្វាង​ (Tran Dai Quang) បានឲ្យ​ដឹង​ថា៖​ ប្រទេស​វៀតណាម​អបអរសារទរ​បណ្តា​គំនិត​ផ្តួច​ផ្តើមនូវ​ការចង់​សម្ព័ន្ធ​ខឿន​សេដ្ឋកិច្ច តភ្ជាប់​​ក្នុង​តំបន់​និយាយរួម គំនិត​ផ្តួច​ផ្តើម “ខ្សែក្រវ៉ាក់​និង​ផ្លូវ” និយាយ​ដោយ​ឡែក ត្រៀម​ខ្លួន​​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ចិន​និង​បណ្តា​ប្រទេស​ផ្សេង​ទៀត ស្រាវ​ជ្រាវ​ កសាង​និង​អនុវត្តន៍​​បណ្តា​គម្រោងដែល​ផ្តល់​ផល​ប្រយោជន៍​រួម​​ចំពោះ​ភាគីនានា រួម​ចំណែក​ក្នុង​ការ​អនុវត្តន៍​កម្មវិធី​របៀបវារៈ​ឆ្នាំ២០១៣ របស់​អង្គការ​​សហប្រជាជាតិ​អំពីការ​អភិវឌ្ឍន៍​យ៉ាង​ស្ថេរភាព​ប្រកបដោយ​ជោគជ័យ។


លោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang)  លោកប្រធានរដ្ឋចិន Xi Jiping លោកប្រធានាធិបតីរុស្ស៊ី
Putin និងបណ្តាប្រធានគណៈប្រតិភូ នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ  Yanqi hu ​រដ្ឋធានីប៉េកាំង ដែលជាទីកន្លែង
រៀបចំវេទិកាកំពូលកិច្ចសហប្រតិបត្តិការ “ខ្សែក្រវ៉ាក់និងផ្លូវ”។ រូបថត៖ ញ៉ានសាង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang) ជាមួយ លោកប្រធានរដ្ឋចិន Xi Jiping និងប្រធានគណៈប្រតិភូ
អញ្ជើញចូលរួមក្នុងវេទិកា ដែលថតរូបទុកជាអនុស្សាវរីយ៍។
រូបថត៖ ញ៉ានសាង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 

ចែករំលែក​អំពី​​ទស្សនៈ​មួយ​ចំនួននូវ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ “ខ្សែក្រវ៉ាក់​និង​ផ្លូវ” លោក​ប្រធានរដ្ឋ ត្រឹន​ដាយក្វាង (Tran Dai Quang) សង្កត់​ធ្ងន់​ថា ដំណើរ​សហប្រតិបត្តិការ​យ៉ាងស្ថេរភាព​រវាងបណ្តា​ប្រទេស​ត្រូវ​ឈរលើគោលការណ៍​ឯកភាព សមភាពនិង​ស្ម័គ្រចិត្ត តម្លាភាព ស្មោះត្រង់​ គោរពគ្នាទៅ​វិញទៅ​មក មាន​ផលប្រយោជន៍​រួមគ្នា គោរព​ធម្មនុញ្ញ​របស់អង្គការសហប្រជាជាតិនិង​ច្បាប់​អន្តរជាតិ។

ក្នុង​ឱកាស​នេះ លោកប្រធានរដ្ឋ ត្រឹន​ដាយក្វាង (Tran Dai Quang) បានជួបសវនាការទ្វេភាគី​ជាមួយ​​ថ្នាក់ដឹក​នៃបណ្តា​ប្រទេស​ ដើម្បីពិភាក្ស​អំពី​វិធានការ​ជំរុញ​ខ្លាំងកិច្ច​សហប្រតិបត្តិការ​
ថែមទៀត​។ ថ្នាក់ដឹកនាំ​នៃ​ប្រទេសជាច្រើនក៏​បាន​អបអរសាទរ​និងគាំទ្រ​ប្រទេសវៀតណាម​​ ក្នុងឱកាស​ប្រទេស​នេះ​រៀបចំ​ឆ្នាំ APEC ២០១៧ ប្រកបដោយ​ជោគជ័យ​ផង​​ដែរ./.


វេទិកា​កំពូល​កិច្ច​សហប្រតិបត្តិការ​ “ខ្សែក្រវ៉ាក់និង​ផ្លូវ”​ បាន​ប្រព្រឹត្តិ​ចាប់ពីថ្ងៃទី ១៤ ដល់​ថ្ងៃទី១៥ ខែឧសភា នៅ​រដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋ​ប្រជាមានិតចិន ។  តំណាង​ចំនួន ១២០០ នាក់​មកពី ១០០ ប្រទេស​ អង្គការ​អន្តរជាតិ​និង​ក្នុងតំបន់ សហគ្រាស និង​អ្នក​ស្រាវជ្រាវ ដែល​បាន​អញ្ជើញ​ចូលរួម។

 

ទីភ្នាក់ងារសារព័ត៌មានវៀតណាម/កាសែតរូបភាព​វៀតណាម

បណ្តាអត្ថបទបានផ្សាយ