06/11/2016 13:31 GMT+7 Email Print Like 0

វៀតណាម-ចិនឆ្ពោះទៅការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធា


វៀតណាម-ចិនឆ្ពោះទៅការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធា

នារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងជំនួបសន្ទនាថ្នាក់យុទ្ធសាស្ត្រការពារជាតិ​ថ្នាក់អនុរដ្ឋមន្ត្រី​រ រវាង​វៀត​ណាម​និងចិន លើកទី ៦ បានប្រព្រឹត្តទៅនៅខេត្ត ​Shichuan ប្រទេសចិន ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រី​ក្រសួងការពារប្រទេសវៀតណាមនិងឧត្តមនាវីឯក Sun Jianguo អគ្គសេនាធិការ​រងនៃ​អគ្គសេនាធិការដ្ឋានសម្ព័ន្ធយោធាមជ្ឈឹមចិន អញ្ជើញជាសហអធិបតីជំនួបសន្ទនា។

នៅទីនេះ ថ្នាក់ដឹកនាំទាំងពីររូប បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី​ កាន់​តែស៊ីជំរៅប្រសិទ្ធិភាពនិងសម្បូរបែប រួមចំណែកសកម្មក្នុងទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ​លើ​គ្រប់ជ្រុង​ជ្រោយរវាងវៀតណាមនិងចិន។

ថ្នាក់ដឹកនាំទាំងពីររូបក៏បានលើកច្បាស់នូវទស្សនះខុសគ្នារបស់ចិននិងវៀតណាមចំពោះបញ្ហាសមុទ្រខាង​កើត​។ អះអាងនេះជាបញ្ហាធំធេង ឧត្តមសេនីយ៍​ឯក Nguyen Chi Vinh បានរំលឹកឡើងវិញទស្សនះមុនក៏ដូច​ជា​​ក្រោយរបស់​វៀតណាមគឺភាគីទាំងពីរត្រូវដោះស្រាយជំលោះដោយសន្តិវិធី ផ្អែកទៅលើច្បាប់អន្តរជាតិ ៕

 តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ