17/04/2015 10:47 GMT+7 Email Print Like 0

វៀតណាម-ចិនចុះហត្ថលេខាលើឯកសារបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខនិងការពារប្រទេស

ទទួលសេចក្តីអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងនរគោរបាលវៀតណាម នាយឧត្តសេនីយ៍  Tran Dai Quang  រដ្ឋមន្ត្រី​ក្រសួង​នរគោរបាលចិន លោក Guo Shengkun​បានមកបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី ១៦ ដល់ទី ១៧ ខែមេសា ឆ្នាំ ២០១៥។ ក្នុងការចរចារ នារសៀលថ្ងៃទី ១៦ មេសា នៅទីក្រុងហាណូយ ថ្នាក់ដឹកនាំទាំង ២ រូបបាន ចុះហត្ថលេខាលើផែនការអនុវត្តអនុស្សារណៈយោកយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ​ក្នុង​ការ​បង្ការ​ប្រឆាំង​នឹងបទល្មើស។ ក្នុងនោះ លើកច្បាស់ថា៖ ក្រសួងនរគោរបាលនៃប្រទេសទាំង ២ បន្តផ្លាស់ប្តូរព័ត៌មាន ចែករំលែកបទពិសោធន៍ សហការជាមួយគ្នាក្នុងការបង្ការប្រឆាំងបទល្មើស។ នាថ្ងៃដ៏ ដែល ការចរចារ​រវាង​រដ្ឋមន្ត្រី​ក្រសួងការពារប្រទេសវៀតណាម នាយឧត្តមសេនីយ៍ Phung Quang Thanh និងរដ្ឋមន្ត្រីក្រសួង​នគរ​បាល​ចិន លោក Guo Shengkun​ បាន​ប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ បញ្ចប់ការចរចារនេះ ភាគីទាំង ២ បានចុះ​ហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពីការបង្កើតយន្តការសហការរវាងកងទ័ពការ ពារ​ព្រំដែន​ថ្នាក់ចំនួន ៣ រវាងប្រទេសទាំង ២ វៀតណាមនិងចិន៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ