01/10/2015 09:31 GMT+7 Email Print Like 0

វៀតណាម-គុយបាបន្តពង្រឹងទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ


វៀតណាម-គុយបាបន្តពង្រឹងទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ

 នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានជួបសន្ទនាជាមួយប្រធានរដ្ឋសភាគុយបាលោក Esteban Lazo ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅគុយបា។ នៅ​ជំនួបសន្ទនានេះ ប្រធានរដ្ឋ Truong Tan Sang បានអះអាងថា ថ្នាក់ដឹកនាំនិង​ប្រជាជន​វៀតណាមគោរពរក្សានិងប្តេជ្ញាធ្វើឲ្យស៊ីជម្រៅនូវប្រពៃណីទំនាក់ទំនងសាមគ្គីភាពជាភាតរៈនិងកិច្ច​សហប្រតិបត្តិការលើគ្រប់វិស័យវៀតណាមគុយបា។ រីឯប្រធានរដ្ឋសភា Lazo បានថ្លែងអំណរគុណថ្នាក់ដឹក​នាំ​និងប្រជាជនវៀតណាម​ស្ដីអំពី​ចំណងសាមគ្គីភាពនិងការគាំទ្រដ៏ថ្លៃថ្លាសំរាប់ប្រជាជនគុយបា ពិសេសគឺក្នុង​ដំណាក់កាលលំបាកនៃបដិវត្តន៍គុយបា។ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាព​ប្រទេសទាំងពីរត្រូវបន្តជំរុញផ្លាស់ប្តូរបទពិសោធន៍មេរៀនក្នុងបុព្វហេតុអភិវឌ្ឍន៍នៃប្រទេសទាំងពីរក្នុងរយៈពេលកន្លងទៅសំដៅរួមចំ​ណែក​ជាក់ស្ដែងក្នុងការលើកកំពស់គុណភាពប្រសិទ្ធិភាពក្នុងកិច្ចការរៀបចំផែនការគោលនយោបាយនិង​ក​សាង​និតិបញ្ញត្តិនៃប្រទេសនីមួយៗ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ