18/06/2015 10:10 GMT+7 Email Print Like 0

វៀតណាម-កូរ៉េខាង​ត្បូងស្រាវ​ជ្រាវ​ផ្លាស់​ប្តូរតាម​កម្មវិធី ពិ​គ្រោះ​របាយ​ការណ៍​វៀត​ណាម​២០៣៥


វៀតណាម-កូរ៉េខាងត្បូងស្រាវជ្រាវផ្លាស់ប្តូរតាមកម្មវិធី ពិគ្រោះរបាយការណ៍វៀតណាម២០៣៥ (commons.wikimedia.org)

ក្នុងក្រប​ខ័ណ្ឌកម្មវិធីជំនួយឥតសំណងនិង​សហប្រតិបត្តិការ​បច្ចេកទេស រវាងកូរ៉េខាងត្បូង​និងវៀតណាម ក្នុងឆ្នាំ២០១៥​ ស្ថាប័នសហ​ប្រតិបត្តិ​ការ​អន្តរជាតិកូរ៉េខាង​ត្បូង (KOICA) ចំណុះក្រសួង​ការបរទេស នៃប្រទេសនេះបាន​អញ្ចើញ​អ្នកជំនាញ​ការវៀតណាម ចំនួន១៥នាក់ទៅកូរ៉េខាង​ត្បូងស្រាវជ្រាវ​ផ្លាស់ប្តូរ​តាមកម្មវិធី ពិគ្រោះរបាយការណ៍​វៀតណាម​២០៣៥ ចាប់​ពីថ្ងៃទី១៤​ដល់ថ្ងៃទី​២០​ខែ​មិថុនា។ KOICA បានឲ្យដឹង​ថា កម្មវិធី​លើក​នេះបាន​បង្ហាញ​នូវ​កិច្ច​សន្យា​និង​ការ​ចូលរួមយ៉ាង​សកម្មរបស់ KOICA ក្នុងការកសាង​របាយការណ៍​វៀតណាម​២០៣៥។ គណៈប្រតិ​ភូវៀត​ណាម​ដឹកនាំ​ដោយអតីតអនុរដ្ឋមន្ត្រីក្រសួងផែន​ការ និងវិនិយោគ​លោក Cao Viet Sinh បាន​ផ្លាស់​ប្តូរ​ជាមួយ​អ្នកជំនាញ​ការកូរ៉េ​ខាងត្បូង អំពីបទ​ពិសោធន៍អភិវឌ្ឍន៍​របស់កូរ៉េខាងត្បូង​ ក្នុងវិស័យចំនួន២ ផ្លាស់ប្តូរថ្មី​និង​អភិវឌ្ឍន៍​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និងអភិវឌ្ឍន៍ដ៏និរន្តរភាពជាដើម។ ក្រៅពីនោះគណៈប្រតិភូ​ក៏បាន​ទៅទស្សនា​ក្រសួង​ស្ថាប័ន​និងមូលដ្ឋាន​ស្រាវជ្រាវមួយ​ចំនួនរបស់កូរ៉េខាងត្បូង​ផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ