15/10/2014 08:02 GMT+7 Email Print Like 0

វៀតណាម-កម្ពុជាសាមគ្គីនិងរក្សាចំណងទំនាក់ទំនងជាប្រពៃណី

ប្រធាន​រដ្ឋ​ស​ភា​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ សម្តេច​ហេង​សំ​រិន​​បាន​​បំ​ពេញ​​ទស្សន​កិច្ច​​​​ជាផ្លូវ​ការ​ នៅ​ប្រទេស​វៀត​ណាម​ តាម​ការ​​​អញ្ជើញ​​របស់​ប្រធាន​​រដ្ឋ​ស​​ភា ​ង្វៀន​ស៊ីញ​ហ៊ុង​។​​ នេះ​​ជា​​​ទស្សនកិច្ច ​​​​​​លើក​ទី​២​  នៅ​ក្នុង​ឆ្នាំ​២០១៤​ ​របស់​​សម្តេច​​ហេង​​​​​​សំ​​រិន​។ 

មុននេះ នៅដើមឆ្នាំ២០១៤ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានមកហាណួយ ដើម្បី​អញ្ជើញ​ចូលរួមពិធីមីទ្ទីង រំលឹកខួបអនុស្សវរីយ៏លើកទី៣៥ឆ្នាំ នៃ​ថ្ងៃ​ជ័យជំនះ​​សង្គ្រាម​ការ​​ពារ​ព្រំដែន​និរតី រួមជាមួយ​កងទ័ព​និង​ប្រជាជន​កម្ពុជា​ដណ្តើម​យក​ជ័យ​ជំនះ​លើ​របប​ប្រល័យ​ពូជ​សាសន៍​ (ថ្ងៃទី៧ខែមករាឆ្នាំ១៩៧៩- ថ្ងៃទី៧ខែមករាឆ្នាំ២០១៤) ។ ប្រការ​នោះ​បាន​បង្ហាញ​នូវ​មនោសញ្ចេតនា​ពិសេសរបស់ រដ្ឋសភា ប្រជាជនកម្ពុជានិយាយ​​ជារួម និង​សម្តេច​ហេង​សំ​រិន​និយាយ​ដោយឡែក ចំពោះប្រជាជនវៀតណាម។

ក្នុងរយៈ ពេលទស្សនកិច្ច (ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ខែសីហា) សម្តេចហេងសំរិន បានជួប​ពិភាក្សា​​​​ជាមួយប្រធានរដ្ឋសភាង្វៀនស៊ីញហ៊ុង អញ្ជើញជួបសម្តែងការគួរសម អគ្គលេខាធិការ​បក្សង្វៀនភូត្រុង ប្រធានរដ្ឋត្រឿងតឹនសាង និងជួបសវនាការជាមួយនាយករដ្ឋមន្ត្រីង្វៀនតឹន​យុង។


ពិធីបដិសណ្ឋារកិច្ចទទួលសម្តេចហេងសំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញ​មកបំពញ​ទស្សនកិច្ចជាផ្លូវការ នៅប្រទេសវៀតណាមបានរៀបចំនៅអគារទទួលភ្ញៀវរដ្ឋាភិបាល។
រូបថត៖ ញ៉ានសាង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម។


ប្រធានរដ្ឋសភាង្វៀនស៊ីញហ៊ុង ទទួលជួបប្រធានរដ្ឋសភាសម្តេចហេងសំរិន។
រូបថត៖ ញ៉ានសាង -ទីភ្នាក់ងារសារព័ត៌មានវៀតណាម។


ប្រធានរដ្ឋសភាង្វៀនស៊ីញហ៊ុង ជួបពិភាក្សាការងារជាមួយ ប្រធានរដ្ឋសភា
សម្តេចហេងសំរិន។ រូបថត៖ ញ៉ានសាង - ទីភ្នាក់ងារសារព័ត៌មានវៀតណម។
 

ក្នុងជំនួបជាមួយថ្នាក់ដឹកនាំវៀតណាម ប្រធានរដ្ឋសភាកម្ពុជាបានរំលឹកឡើងវិញនូវបណ្តា​អនុស្សវរីយ៍ ដ៏ជ្រាលជ្រៅនៅក្នុងប៉ុន្មានឆ្នាំ ដែលប្រទេសទាំងពីរបានគៀកស្មាគ្នា ដណ្តើមយក​ជ័យជំនះលើរបបប្រល័យពូជសាសន៍ អះអាងការពលីជិវិត ការបាត់បង់ដ៏ធំធេញរបស់កងទ័ព​ស្ម័គ្រចិត្តវៀតណាម ដើម្បីសេរីភាព ឯករាជ្យប្រទេសជាតិរបស់ប្រជាជនកម្ពុជា សូមគោរពថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅជូនដល់បក្ស រដ្ឋ និងប្រជាជនវៀតណាម ដែលបានជួយសង្គ្រោះ​កម្ពុជា ចេញផុតពីមហាអន្តរាយប្រល័យពូជសាសន៍ ព្រមទាំងស្តារនិងកសាងប្រទេសឡើង​វិញ។

ភាគីទាំងពីរបន្តអះអាងថា៖ វៀតណាមតែងតែយកចិតទុកដាក់ និងផ្តល់អាទិភាពជាចំបង​អោយ​ការពង្រឹង និងពង្រីកចំណងទំនាក់ទំនង ប្រទេសជិតខាងល្អ មិត្តភាពជាប្រពៃណី សហ​ប្រតិបត្តិការលើគ្រប់វិស័យ រឹងមាំជាយូរអង្វែងរវាងប្រទេសវៀតណាមនិងប្រទេសកម្ពុជាចាត់​ទុកថានេះគឺជាទ្រពសម្បត្តិ មិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិទាំងពីរ ត្រូវតែរក្សា ពង្រីកនិង ​​​គល់បន្តអោយជំនាន់ក្រោយៗទៀត។

អគ្គលេខាធិការង្វៀនភូត្រុង ជួបសវនាការជាមួយសម្តេចហេងសំរិន ប្រធានរដ្ឋសភាកម្ពុជា
រូបថត៖ ទ្រីយុង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ប្រធានរដ្ឋត្រឿងតឹនសាង ជួបសវនាការម្តេចហេងសំរិន ប្រធានរដ្ឋសភាកម្ពុជា
រូបថត៖ ង្វៀងខាង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

នាយករដ្ឋមន្ត្រីវៀតណាមង្វៀនតឹនយុង ជួបសវនាការជាមួយប្រធានរដ្ឋសភាព
សម្តេចហេងសំរិន។ រូបថត៖ ឌឹកតាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម។
អះអាងថា៖ វៀតណាមគឺជាដៃគូសេដ្ឋកិច្ចចំបងរបស់កម្ពុជា ប្រធានរដសភាសម្តេចហេងសំរិន​សង្ឃឹមថា៖​ វៀតណាមបន្តជួយឧបត្ថម្ភកម្ពុជាអភិវឌ្ឍន៍ ជាពិសេសគឺកិច្ចសហប្រតិបត្តិការក្នុង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ លើកទឹកចិត្តសហគ្រាសវៀតណាមវិនិយោគទុនចូល​ប្រទេសកម្ពុជា ដើម្បីបង្កការតភ្ជាប់ជាយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរ ក៏ដូចជាពង្រឹងការជិត​ស្និទ្ធ និងតភ្ជាប់ជាយូរអង្វែងរវាងប្រជាជននៃប្រទេសទាំងពីរ។​ 
ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ក៏វាយតំលៃខ្ពស់នូវលទ្ធផលនៃកិច្ចសហប្រតិបត្តិការ​រវាងរដ្ឋសភានៃប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក និងសង្ឃឹមថា៖ នៅពេលខាងមុខនេះ​រដ្ឋសភានៃប្រទេសទាំងពីរ នឹងបន្តការបង្កើនកិច្ចសហប្រតិបត្តិការ ចែករំលែកព័ត៌មាន ផ្លាស់ប្តូរ​បទពិសោជន៍ក្នុងវិស័យច្បាប់ ត្រួតពិនិត្យ និងសម្រេចចិត្តបណ្តាបញ្ហារសំខាន់ៗរបស់ប្រទេស​ជាតិ បង្កើនការត្រួតពិនិត្យ ដាស់តឿន ចង្អុលការអោយបណ្តាក្រសួង ស្ថាប័នមូលដ្ឋាន ព្រម​ទាំងបណ្តាសហគ្រាសសកម្ម ក្នុងការអនុវត្តន៍មានប្រសិទ្ធភាពនូវបណ្តាសន្ធិសញ្ញា កិច្ចព្រម​ព្រៀង​ ដែលបានចុះហេត្ថលេខារវាងប្រទេសទាំងពីរ រវាងរដ្ឋសភាទាំងពីរ រួមចំណែកធ្វើអោយ​ជ្រាលជ្រៅថែមទៀត នូវចំណងទំនាក់ទំនងសាមគ្គីភាព មិត្តិភាពជាប្រពៃណី និងកិច្ចសហ​ប្រតិបត្តិការ លើគ្រប់វិស័យរវាងវៀតណាម - កម្ពុជា។

ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចហេងសំរិន បានអញ្ជើញមកដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធប្រធានហូជីមិញ។

ទាក់ទងនឹងបញ្ហានៅពេលកន្លងមក ខ្មែរកម្ពុជាក្រោមមួយចំនួននៃអង្គការខ្មែរក្រោម(KKK) មាន​អំពើធ្វើបាតុកម្ម ប្រឆាំងនឹងវៀតណាម ជាពិសេស គឺអំពើដុតទង់ជាតិវៀតណាម ប៉ះពាល់ដល់​មនោសញ្ចេតនារបស់ប្រជាជនវៀតណាម ថ្នាក់ដឹកនាំវៀតណាម ស្នើរដ្ឋសភាកម្ពុជារាជរដ្ឋាភិ​បាលកម្ពុជា ចាត់វិធានការសមស្រប ដើម្បីទប់ស្កាត់ កុំអោយអំពើបែបនេះកើតឡើងម្តងទៀត។​ 
យល់ព្រមនឹងបណ្តាយោបល់ និងសំណើរខាងលើ ប្រធានរដ្ឋសភាសម្តេចហេងសំរិនថ្លែងថា៖​ភាគីកម្ពុជាសោកស្តាយខ្លាំងណាស់ អំពីអំពើធ្វើបាតុកម្ម និងជាពិសេសគឺការដុតទង់ជាតិវៀត​ណាម ប្រធានរដ្ឋសភាកម្ពុជាសម្តេចហេងសំរិន បានអោយដឹងថា៖ នេះជាអំពើរបស់ ក្រុមជ្រុល​និយមមូយត្រូវបានញុះញង់ ដោយមនុស្សមូយចំនួន ដែលមិនយល់ច្បាស់លាស់អំពីប្រវត្តិ​សាស្រ្តរបស់ប្រទេសទាំងពីរ និងសង្ឃឹមថា៖ រដ្ឋាភិបាលនិងប្រជានជនវៀតណាមអធ្យាស្រ័យ​ផង។

ប្រធានរដ្ឋសភាពបានអោយដឹងថា៖ ឯកឧត្តមផ្ទាល់និង រដ្ឋសភាកម្ពុជា មិនពេញចិត្តនឹងអំពើ​នេះ ព្រមទាំងកម្ពុជាបានចាត់វិធានការរឹងមាំ ដើម្បីវិនិច្ឆ័យបណ្តាអំពើនិងមុខសញ្ញានេះ ហើយ​ខិតខំប្រឹងប្រែងអស់កម្លាំងកាយអស់កម្លាំងចិត្ត ផ្អែកទៅលើច្បាប់ ដើម្បីជាជំហ៊ានកាត់បន្ថយជា​អតិបរមា ទប់ស្កាត់ បណ្តាអំពើប្រហាក់ប្រហែលកើតឡើងទៀត៕

អនុវត្តន៍៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម\ កាសែតរូបភាពវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ