03/08/2016 10:46 GMT+7 Email Print Like 0

វៀតណាម-កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសាសនា

ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ គណៈប្រតិភូក្រសួងធម្មការនិង​សាសនាកម្ពុជា ដឹកនាំដោយលោក​ ហ៊ីម​ឆែមទេសរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួង ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ ក្នុងកម្មវិធីធ្វើសកម្មភាព នាព្រឹកថ្ងៃទី២ សីហា នៅទីក្រុងហាណូយ គណៈប្រតិភូក្រសួងធម្មការនិងសាសនាកម្ពុជាបានដំណើការកិច្ច
ប្រជុំពិភាក្សាជាមួយគណៈកម្មាធិការសាសនារដ្ឋាភិបាល។ ​ភាគីទាំងពីរបានផ្លាស់ប្តូរអំពីស្ថានភាពសាសនា​ និង​បទ​ពិសោធន៍គ្រប់គ្រងរដ្ឋអំពីសាសនា ។ ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏បានឯកភាពបន្តជំរុញសកម្មភាពផ្លាស់​ប្តូរ​គណៈប្រតិភូ សហប្រតិបត្តិការក្នុងកិច្ចការបណ្ដុះបណ្ដាល បំប៉ន់កម្មាភិបាលផងដែរ។​ 


វៀតណាម-កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសាសនា

 

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ នារសៀលថ្ងៃទី២ សីហា នៅទីក្រុងហាណូយ ប្រធានរដ្ឋ​វៀត​ណាម​ លោក​ Tran​ Dai Quang បានជួបសន្ទនាជាមួយ គណៈប្រតិភូក្រសួងធម្មការនិង​សាសនាកម្ពុជាផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ