17/06/2016 23:19 GMT+7 Email Print Like 0

វៀតណាម- កម្ពុជាគាំទ្រទៅវិញទៅមក ដើម្បីសន្តិភាពក្នុងតំបន់

លោក​ប្រធាន​រដ្ឋ​ត្រឹន​ដាយ​ក្វាង​​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវរដ្ឋ​​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​ប្រកបដោយ​​ជោគជ័យ (ចាប់​ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៦ ខែ​មិថុនា ឆ្នាំ២០១៦)។  អាស្រ័យ​ទៅ​លើ​ស្មារតី​មិត្តភាព ​ការ​យល់ដឹងគ្នា​និងជឿ​ជាក់​ទៅវិញទៅ​មក។ ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស​ទាំងពីរ​បាន​ផ្លាស់​ប្តូរ​យោបល់​យ៉ាង​​ជ្រាលជ្រៅនូវ​ទំនាក់ទំនង​មិត្តភាព​ និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​នៃ​ប្រទេស​ទាំងពីរ ក្នុងនោះ​ការ​ខិតខំ​ប្រឹង​ប្រែង​​ ដើម្បី​លើក​តំលៃ​ពាណិជ្ជកម្ម​ទ្វេភាគី​​ទទួល​បាន​ ៥ លាន​ដុល្លារ​អាមេរិក​ នា​ពេល​ឆាប់​ៗ ​នេះ វាយ​​តំលៃ​ខ្ពស់​​នូវ​ឯកភាព​ក៏​ដូចជា​តួនាទី​ស្នូល​របស់ ASEAN ​ ដើម្បី​សន្តិភាព​ សន្តិសុខ​ក្នុង​តំបន់​និង​លើ​ពិភពលោកទាំងមូល។

ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះ​រាជា​ណា​ចក្រ​​​​កម្ពុជា​និង​ថ្នាក់​​​ដឹក​នាំ​​នៃប្រទេស​កម្ពុជា​បាន​វាយតំលៃ​ខ្ពស់​នូវ​អត្ថន័យ​សំខាន់ៗ​​របស់​ដំ​ណើរ​​​ទស្សនកិច្ចផ្លូវរដ្ឋ​​ទៅ​កាន់​ព្រះ​​រាជា​ណា​ចក្រ​កម្ពុជា​​លើក​ដំបូង​របស់​​លោក​ប្រធាន​រដ្ឋ​ ត្រឹន​ដាយក្វាង​ ហើយចាត់​ទុក​ដំណើរ​ទស្សនកិច្ច​​​នេះ​​​​ជា​តម្រុយ​​ប្រវត្តិសាស្ត្រមួយ ដែល​រួម​ចំណែក​ពង្រឹង​និង​អភិវឌ្ឍន៍​ទំនាក់ទំនង​មិត្តភាព​និង​កិច្ច​សហបរតិបត្តិ​ការ​​​លើ​គ្រប់​វិស័យ​នៃ​ប្រទេស​ទាំង​ពីរ​។
 


ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជាទទួល​ស្វាគមន៍​​លោក​ប្រធាន​រដ្ឋ​ ត្រឹន​ដាយ​ក្វា។ រូបថត៖ ញ៉ានសាង /ទីភ្នាក់ងារ​សារព័ត៌មានវៀតណាម

ពិធី​ទទួល​ស្វាគមន៍​​លោក​ប្រធាន​រដ្ឋ​ ត្រឹន​ដាយ​ក្វាង​ បាន​រៀបចំ​យ៉ាង​មហោឡារិក​នៅ​ព្រះ​បរមរាជវាំងនៅ​រាជធានី​ភ្នំ​ពេញ។ រូបថត៖ ញ៉ានសាង /ទីភ្នាក់ងារ​សារព័ត៌មានវៀតណាម

ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ជួប​ធ្វើព្រះរាជ​សវនាការជាមួយ​លោក​ប្រធានរដ្ឋ​ ត្រឹន​ដាយ​ក្វាង​និង​ភរិយា​នៅ​ព្រះ​បរមរាជវាំងង។
រូបថត៖ ញ៉ានសាង /ទីភ្នាក់ងារ​សារព័ត៌មានវៀតណាម


លោក​ប្រធានរដ្ឋ​ ត្រឹន​ដាយ​ក្វាង​និង​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជាផ្លាស់​ប្តូរ​វត្ថុ​អនុស្សាវរីយ៍​។ រូបថត៖ ញ៉ានសាង /ទីភ្នាក់ងារ​សារព័ត៌មានវៀតណាម

ឆ្លៀត​​​ឱកាស​នេះ ភាគី​ទាំងពីរ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម ក្នុងនោះ​សង្កត់​ធ្ងន់​​នូវ​ការ​សន្យា​នឹង​បន្ត​ពង្រឹង​និង​អភិវឌ្ឍន៍​ទំនាក់​ទំនង​​​នៃប្រទេស​ទាំងពី​រតាមពាក្យ​ស្លោក អ្នក​ជិត​ខាង​ល្អ ទំនាក់ទំនងមិត្តភាពជា​ប្រពៃណី កិច្ច​សហប្រតិបត្តិការ​​លើ​គ្រប់​វិស័យ ស្ថិត​ស្ថេរជា​យូរ​អង្វែង”។

តាម​នេះ​ភាគីទាំងពីរ​បាន​ឯកភាព​​ ខិតខំ​ប្រឹង​ប្រែង​​លើក​តំលៃពាណិជ្ជកម្ម​ទ្វេភាគី​​ទទួល​​បាន ៥ លាន​ដុល្លារអាមេរិក​នា​ពេល​ឆាប់ៗនេះ សន្យាគោរព​ឯករាជ្យ អធិបតេយ្យភាព​និង​បូរណភាព​ទឹក​ដី មិន​ជ្រៀក​ជ្រែក​​​ក្នុង​កិច្ច​ការ​ផ្ទៃ​ក្នុងគ្នា ​​និង​មិន​អនុញ្ញាត្តឲ្យ​មាន​កម្លាំង​អមិត្រណាមួយ​​​ប្រើ​ប្រាស់​​ទឹក​ដីខ្លួន ដើម្បី​គំរាម​កំហែង​សន្តិសុខ​ប្រទេស​មួយ​ទៀត ដោះស្រាយ​រាល់​បញ្ហា​ ដែល​កើត​ឡើង​រវាង​ប្រទេស​​ទាំងពីរ​តាមរយៈការ​ចរចារ​ដោយ​សន្តិវិធី ប្តេជ្ញាចិត្ត​ដោះ​ស្រាយ​ប​ណ្កា​បញ្ហា​​សេស​សល់​​លើ​បណ្តោយ​ខ្សែ​ព្រំដែន​វៀតណាម​ - កម្ពុជា​ ដើម្បី​បញ្ចប់​ការងារខណ្ឌសីមា​និង​ការ​បោះ បង្គោល​ព្រំដែន​​លើដីគោកឲ្យ​បាន​ឆាប់តាម​ដែល​អាច​ធ្វើទៅបាន ដើម្បី​កសាង​ខ្សែ​បន្ទាត់​ព្រំដែន​នៃ​សន្តិភាព​ មិត្តភាព កិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍន៍​ដោយ​ចីរភាព​។


លោក​ប្រធានរដ្ឋ​ ត្រឹនដាយ​ក្វាង​ជួប​ពិភាក្សាជាមួយ​​ សម្តេចតេជោ​ ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​រាជរដ្ឋាភិបាលកម្ពុជា។
រូបថត៖ ញ៉ានសាង /ទីភ្នាក់ងារ​សារព័ត៌មានវៀតណាម


លោក​ប្រធានរដ្ឋ​ ត្រឹនដាយ​ក្វាង​ជួប​ពិភាក្សាជាមួយ​​​ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
រូបថត៖ ញ៉ានសាង /ទីភ្នាក់ងារ​សារព័ត៌មានវៀតណាម


លោក​ប្រធានរដ្ឋ​ ត្រឹនដាយ​ក្វាង​ជួប​ពិភាក្សាជាមួយ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធ។
រូបថត៖ ញ៉ានសាង /ទីភ្នាក់ងារ​សារព័ត៌មានវៀតណាម

ក្នុង​បរិបទ​តំបន់​ដែល​មាន​ការ​ប្រែ​ប្រួល​ជាមួយ​នឹង​ការវិវត្ត​នា​ពេល​បច្ចុប្បន្ននេះ ភាគីទាំងពីរ​បាន​ពេញចិត្តនូវ​ការសហការ​និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេសទាំងពីរនៅរាល់វេទិការ​​ពហុភាគី​នា​ពេល​កន្លង​មក។ តាម​នេះ ភាគី​ទាំងពីរ​បាន​សន្យា​នឹង​បន្ត​ជំរុញ​​ការសហការ​និង​កិច្ច​សហប្រតិបត្តិការ​ថែមទៀត តាមរយៈកិច្ចសហប្រតិបត្តិការ​  ចែក​រំលែក​ព័ត៌មាន​និង​ការគាំទ្រ​ទៅវិញទៅមក ដើម្បីបបង្កើន​ឯកភាពនិង​តួនាទី​ស្នូល​របស់​សហគមន៍ ASEAN រួម​ចំណែក​​ក្នុង​សន្តិភាព សន្តិសុខ ស្ថេរភាព​និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​និងលើពិភពលោកទាំងមូល។

ភាគីទាំងពីរជំរុញ​ការ​ដោះស្រាយ​បណ្តា​ជម្លោះ​ដោយ​សន្តិវិធី រួម​មាន​ការ​ចរចារនិង​ការ​ពិគ្រោះ​យោបល់ ការ​អត់​ធ្មត់ គ្មាន​ការគំរាម​កំហែង ឬគ្មាន​​ប្រើប្រាស់​កម្លាំង សមស្រប​នឹង​គោលការណ៍ ដែល​​ទទួល​សម្គាល់​ជា​សកល​នៃ​ច្បាប់​អន្តរជាតិ​រួមមាន៖ អនុសញ្ញារបស់​អង្គការ​សហប្រជាជាតិនា​ឆ្នាំ ១៩៨២ ស្តីពី​ច្បាប់​សមុទ្រ ។ ភាគីទាំងពីរ​សន្យា​បន្ត​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធជាមួយគ្នា​និង​ជាមួយសមាជិកផ្សេងៗទៀតក្នុងគណៈ​កម្មាធិការទន្លេមេគង្គ យន្តការ​សហប្រតិបត្តិការ​មេគង្គ - ឡានថឿង​និង​យន្តការ​​កិច្ចសហប្រតិបត្តិការ​មេគង្គ​ផ្សេងៗ​ទៀត​ ដើម្បី​ធានា​ការ​គ្រប់គ្រង​និង​ប្រើប្រាស់​ធាធាន​ទឹក​ទន្លេមេគង្គ​ប្រកបដោយចីរភាព./.


លោក​ប្រធាន​រដ្ឋ​ត្រឹន​ដាយក្វាង អញ្ជើញចូលថ្វាយបង្គំ សម្តេច ព្រះអគ្គមហាសង្ឃ​រាជា​ធិប​តី​កម្ពុជា ទេពវង្ស សម្តេចព្រះ​មហាសង្ឃរាជគណៈមហានិកាយ។ រូបថត៖ ញ៉ានសាង /ទីភ្នាក់ងារ​សារព័ត៌មានវៀតណាម

លោក​ប្រធាន​រដ្ឋ​ត្រឹន​ដាយ​ក្វាង ​អញ្ជើញ​ចូល​ថ្វាយ​បង្គំ​សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី​សម្តេចព្រះមហាសង្ឃរាជគណៈធ្មយុត្តិកនិកាយ។ រូបថត៖ ញ៉ានសាង /ទីភ្នាក់ងារ​សារព័ត៌មានវៀតណាម
ទីភ្នាក់ងារសារព័ត៌មានវៀតណាម/ កាសែត​រូបភាពវៀតណាម
 
បណ្តាអត្ថបទបានផ្សាយ