10/11/2014 09:19 GMT+7 Email Print Like 0

វៀតណាម-កម្ពុជាកសាងខ្សែព្រំដែនសន្តិភាពមិត្តភាព


ទិដ្ឋភាពនៃជំនួបសន្ទនា

នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៤នៅទីក្រុងហូជីមិញ គណៈប្រតិភូ​នៃមជ្ឈឹមរណសិរ្ស​មាតុ​ភូមិ​វៀតណាម បានមានជំនួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់​នៃក្រុមប្រឹក្សាជាតិរណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុប្រទេសកម្ពុជា ស្តីពីការត្រៀម រៀបចំឲ្យសន្និសីទ​អន្តរជាតិកសាង​ខ្សែព្រំដែន​សន្តិ​ភាព​ មិត្តភាពវៀតណាមកម្ពុជា។ នៅទីនេះ ភាគីទាំងពីរបានយល់​ព្រមលើពេល​វេលា​ប្រព្រឹត្ត​ទៅ​សន្និសីទគឺ​ចាប់ពីរថ្ងៃទី២២ដល់ថ្ងៃទី២៥ធ្នូខាងមុខនៅខេត្ត Kien Giang ភាគខាងត្បូង វៀត​ណាម​ ដោយមានការចូលរួមរបស់តំណាងមកពីបណ្តាខេត្តក្រុង ដែលជាប់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរវៀតណាម-កម្ពុជា។ ភាគីទាំងពីរក៏បានឯកភាពលើ ខ្លឹមសារ​ចំនួន២ គឺ ពិភាក្សអំ​ពី​លទ្ធផល​​នៃរយៈពេល២ឆ្នាំអនុវត្តន៍សេចក្តីថ្លែងការណ៍រួមស្តីពី ការក​សាង​ខ្សែ​ព្រំដែន​សន្តិភាព មិត្តភាព​ និងចុះហត្ថលេខាលើកិច្ច សន្យាប្រឡងប្រណាំរវាងបណ្តា​ខេត្តស្ថិតតាម​បណ្តោយ​ព្រំដែន​វៀតណាម-កម្ពុជា។

សន្និសីទអន្តរជាតិកសាងខ្សែព្រំដែនសន្តិភាព មិត្តភាព វៀតណាម-កម្ពុជា ជាសកម្មភាព១ក្នុង​ចំ​​​ណោម សកម្មភាពរួមចំណែកអនុវត្តន៍រាល់សកម្ម​ភាពមិត្ត​ភាពប្រជាជនរបស់​រណសិរ្ស​មាតុភូមិ​វៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 
បណ្តាអត្ថបទបានផ្សាយ