18/11/2014 09:32 GMT+7 Email Print Like 0

វៀតណាមឧទ្ទេសនាមអត្តសញ្ញាណវប្បធម៌វិសេសវិសាល នៅតំបន់រដ្ឋបាលពិសេសហុងកុងរបស់ចិន


វៀតណាមឧទ្ទេសនាមអត្តសញ្ញាណវប្បធម៌វិសេសវិសាលនៅតំបន់រដ្ឋបាលពិសេសហុងកុងរបស់ចិន (Image: VNA)

នារសៀលថ្ងៃទី ១៦ ​ខែវិច្ឆិកា ឆ្នាំ២០១៤ កម្មវិធីវប្បធម៌សិល្បៈនៃបណ្ដា ប្រទេសនិងតំបន់​ដែន​ដី​នៅ​ទ្វីបអាស៊ីក្រោមប្រធានបទ “ការសម្តែងវប្បធម៌ជនជាតិអាស៊ីឆ្នាំ ២០១៤” បានប្រព្រឹត្ត​ទៅ​នៅ​តំបន់​រដ្ឋបាលពិសេសហុងកុងរបស់ចិន។ ក្រុមសិល្បៈករ សិល្បៈការិនីរបស់ប្រទេសម្ចាស់ផ្ទះ ជប៉ុន​ កូរ៉េខាងត្បូង ហ្វីលីពីន រួមជាមួយប្រទេស ផ្សេងៗទៀតក្នុងតំបន់ ក្នុងនោះ​មាន​វៀត​ណាម​បានចូលរួមកម្មវិធីនេះ។ សិល្បៈករ សិល្បៈការិនី​របស់​វៀត​ណាម​ភាគច្រើនគឺ​ជន​វៀ​ត​ណាម​ដែលកំពុងរស់នៅនិងធ្វើការ នៅតំបន់រដ្ឋបាល​ពិសេស​ម៉ាកាវ​បាន​នាំមកកម្មវិធី​ពោរពេញ​ទៅ​ដោយអត្តសញ្ញាណវប្បធម៌វិសេសវិសាលរបស់ប្រទេជាតិ។ តាមរយៈកម្មវិធីនេះ ភាពវិសេសវិសាលរបស់ វៀតណាមត្រូវបានឧទ្ទេសនាមជាមួយមិត្តភក្តិអន្តរជាតិ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ