14/10/2015 09:37 GMT+7 Email Print Like 0

វៀតណាមអះអាងនូវកិច្ចសន្យាចំពោះកម្មវិធីអភិវឌ្ឍន៍ដោយនិរន្តរភាពដល់ឆ្នាំ២០៣០

នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៥ គណៈកម្មាធិការទទួលបន្ទុកបញ្ហាសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (គណៈកម្មាធិការទី២) ចំណុះមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) នីតិកាលទី៧០បានជួបពិភាគ្សាអំពីសកម្មភាព​សហប្រតិបតិ្តការ​អភិវឌ្ឍន៍នៃអង្គការពហុភាគីធំបំផុតលើពិភពលោកនេះ។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត
Nguyen Phuong Nga ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅអ.ស.ប បានលើកទឹកចិត្ត អ.ស.ប បន្តរួមជាមួយអាស៊ានជំរុញការអនុវត្តសេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចសហប្រតិបតិ្តការលើគ្រប់ជ្រុងជ្រោយ​រវាង​អ.ស.​ប ​និងអាស៊ាន។ ក្នុងកាលៈទេសៈដែលប្រទេសជាសមាជិកអាស៊ានទាំងឡាយកំពុងឆ្ពោះទៅការ ក​សាង​​សហគមន៍អាស៊ាននិងចាប់ផ្ដើមអនុវត្តរបៀបវារៈអភិវឌ្ឍន៍ដល់ឆ្នាំ២០៣០នោះ កិច្ចសហប្រតិបតិ្តការរវាងអ.ស.បនិងអាស៊ានមានអត្ថន័យដ៏សែនសំខាន់ជា ពិសេសក្នុងដំណើរការសំរេចគោលដៅអភិវឌ្ឍន៍ដោយ​និរន្តរភាពនៅថ្នាក់តំបន់។

ឯកអគ្គរដ្ឋទូត Nguyen Phuong Nga ថ្លែងមតិនៅក្នុងអង្គប្រជុំមួយរបស់អ.ស.ប (រូបថត៖TTXVN)

មុននោះ ឯកអគ្គរដ្ឋទូត Nguyen Phuong Nga បានថ្លែងបទសន្ទរកថានៅសម័យពិភាគ្សារបស់គណៈកម្មាធិការទី ២ ដោយអះអាងនូវកិច្ចសន្យារបស់វៀតណាមចំពោះការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ដល់ឆ្នាំ២០៣០។ លោកស្រីឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា សន្តិភាពនិងវឌ្ឍនភាពគឺជាគ្រឹះស្ថានដើម្បីបង្កើតបរិយាកាសងាយស្រួលសំរាប់ការអភិវឌ្ឍន៍ដោយនិរន្តរភាព ព្រមទាំងគាំទ្រតួនាទីជាមជ្ឈមណ្ឌលរបស់ អ.ស.ប សំដៅសម្របសម្រួលការខិតខំប្រឹងប្រែងអន្តរជាតិក្នុងការទប់ទល់នឹងការសាកល្បងអភិវឌ្ឍន៍នានា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ