01/11/2015 09:39 GMT+7 Email Print Like 0

វៀតណាមអះអាងកិច្ចសន្យាធានានិងជំរុញសិទ្ធិមនុស្ស


វៀតណាមអះអាងកិច្ចសន្យាធានានិងជំរុញសិទ្ធិមនុស្ស

នៅក្រុង New York នាថ្ងៃទី៣០ខែតុលាឆ្នាំ​២០១៥ គណៈកម្មាធិការទទួលបន្ទុក​បញ្ហា​វប្បធម៍​សង្គម​និង​មនុស្ស​ធម៍​នៃ​មហា​សន្និបាត​អ.ស.ប​នីតិកាលទី៧០បន្តពិភាក្សា​លើប្រធានបទ​ជំរុញ និងធានាសិទ្ធិមនុស្ស។ ថ្លែងម​តិ​នៅ​កិច្ច​ប្រជុំ​នេះ​ឯកអគ្គរដ្ឋទូត Nguyen Phuong Nga ប្រធាន​ក្រុមតំណាង​វៀតណាម ប្រចាំនៅអ.ស.ប​បាន​ឧទ្ទេសនាម​គោល​នយោបាយ និងសិទ្ធិលេច​ធ្លោរបស់​វៀតណាម ក្នុងវិស័យធានាសិទ្ធិមនុស្សនិង​សង្កត់​ធ្ងន់​ថា វៀត​ណាម​គោរព​កិច្ច​សហប្រតិបត្តិការ និងសន្ទនា​និងអះអាង​វៀត​ណាម ជាមួយតួនាទីជាសមាជិកមានការទទួលខុស​ត្រូវ​ របស់​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស នឹងសហការជិតស្និទ្ធជាមួយ​បណ្ដាប្រទេស ដៃគូក្នុង​ការ​ជំរុញ​និង​ធានា​សិទ្ធិ​មនុស្ស​លើ​ក្រប​ខ័ណ្ឌ​សក​លលោក​។។ ឯកអគ្គរដ្ឋទូត Nguyen Phuong Nga បានចាត់ទុកថា សហគមន៍​អន្តរ​ជាតិ​ត្រូវ​ខំ​ប្រឹង​ប្រែង​ដើម្បី​ធានា​សន្តិភាព​ស្ថិរភាព និងអភិវដ្ឍន៍ដ៏និរន្តរភាពជាគ្រឹះស្ថាន​សំរាប់​ការជំរុញ និងធានាសិទ្ធិមនុស្ស​ទន្ទឹម​នឹង​នោះ​កត់​សម្គាល់​តួនាទី​របស់អ.ស.ប ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និង​សន្ទនារវាងបណ្ដាប្រទេសក្នុងបញ្ហានេះ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ