24/06/2015 09:46 GMT+7 Email Print Like 0

វៀតណាមអំពាវនាវឲ្យសហគមន៍អន្តរជាតិអនុវត្តយ៉ាងខ្លាំងខ្លាបុព្វហេតុកាត់បន្ថយភាពក្រីក្រ


វៀតណាមអំពាវនាវឲ្យសហគមន៍អន្តរជាតិបន្អអនុវត្តយ៉ាងខ្លាំងខ្លាបុព្វហេតុកាត់បន្ថយភាពក្រីក្រ (Image: VNA)

នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ​២០១៥ ក្រុមប្រឹក្សារ​សិទ្ធិ​មនុស្ស អ.ស.ប. ប្រចាំនៅ​ទី​ក្រុង Geneva របស់​ស្វីស បាន​ដំណើរ​​ការ​សម័យ​សន្ទនា ជាមួយអ្នករាយ​ការណ៍ ពិសេស​ទទួលបន្ទុក​បញ្ហាភា​ព​ក្រីក្រ លោក Philip Alston និង​អ្នក​​រាយការណ៍ ពិសេស​ទទួលបន្ទុ​កការ​ជំរុញ និងការពា​រសិទ្ធិមនុស្ស និងបណ្ដាសិទ្ធិសេរី​ភាព​សារ​វវន្ត​ក្នុង​ការ​ប្រឆាំង​លទ្ធិ​ភេវ​រកម្ម លោក Ben Emmerson។ ចូលរួម​ក្នុង​ការ​សន្ទនា​នេះ ឯក​គ្គរដ្ឋទូត Nguyen Trung Thanh ប្រ​ធាន​​ក្រុម​អចិន្ត្រៃយ៍​វៀណាម​ប្រចាំនៅ Geneva បានលើក​ច្បាស់នូវ​ការខំ​ប្រឹង​ប្រែងនិង​លទ្ធផលល្អ​ប្រសើរ​ នៃ​កម្ម​វិធី​ជាតិ ស្តីពីការកាត់​បន្ថយភាព​ក្រីក្រដែល​វៀតណាម បាននិង​កំពុង​អនុវត្ត រួម​ចំណែក​បង្រួញ​គម្លាត​អំពី​លក្ខ័ណ្ឌ​ទទួល​សិទ្ធិ​សេដ្ឋកិច្ច​នយោបាយ​វប្បធម៌ ​និងសង្គម​រវាង​តំបន់​នានា​និងរណណៈ​​ ក្នុង​សង្គម​រយៈពេល​កន្លង​ទៅ​​។ វៀត​​ណាម ក៏បានអំពាវានាវ​ឲ្យប្រទេសនានា បន្តអនុវត្ត​យ៉ាងខ្លាំង​ខ្លាំងវិធាន​ការជាក់​ស្តែង​​ថែម ទៀត​សំដៅ​ឆ្ពោះ​ទៅ​កាត់​បន្ថយ​ក្រីក្រ​បង្កើត​គ្រឹះស្ថាន​ល្អថែម​ទៀត ក្នុងការ ធានា​សិទ្ធិមនុស្ស​សំរាប់​ប្រជាពល​រដ្ឋ​គ្រប់​ជាន់​ថ្នាក់​។ 

ស្តីពីការប្រឆាំងលទ្ធិភេវរកម្ម ឯកអគ្គរដ្ឋទូត Nguyen Trung Thanhបានថ្កោល​ទោសរាល់​ទង្វើភេវ​រកម្ម​ក្រោម​គ្រប់​រូប​សណ្ឋាន​។ វៀត​ណាម​បន្ត អះអាង​នូវការ​អនុវត្ត​ដ៏ត្រឹម​ត្រូវ​កិច្ចសន្យា និងភារកិច្ច​ដែលអនុសញ្ញា និងពិធីសារ ស្តីពី​ការ​ប្រឆាំង​ភេវរ​កម្ម ដែលវៀតណាមជា​សមាជិក ក៏ដូចជា​បណ្ដាសេចក្តី​សម្រេច​ចិត្តទាក់​ទិន​របស់ អ.ស.ប. ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ